សិក្ខាសាលាស្តីពី “El Nino-Southern Oscillation (ENSO), and Enabling the Business in Agriculture (EBA)” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១៧ តុលា ២០១៨ 8799

នាព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២,ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal មានរៀបចំសិក្ខាសាលាស្តីពី “El Nino-Southern Oscillation (ENSO), and Enabling the Business in Agriculture (EBA)” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ជាច្រើន ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះធនាគារពិភពលោក ក្នុងការផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំ និងដំណើរការអង្គសិក្ខាសាលានាពេលនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយមោទកភាព ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយ ដែលវិស័យសាធារណៈ ឯកជន និងសហគមន៍កសិករជួបប្រទះ ដើម្បីជាត្រីវិស័យមួយរួមចំណែកកំណត់នូវអាទិភាពនៃបញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ដោះស្រាយប្រកបដោយតម្លាភាព ស័ក្តិសិទ្ធភាព និងទាន់ពេលវេលា ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងគោលបំណងដើម្បីចូលរួមក្នុងការបង្ការ ទប់ស្កាត់ផលប៉ះពាល់ពីឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ឯកឧត្តមបានផ្តល់នូវសារគន្លឹះមួយចំនួនជូនអង្គពិធីទាំងមូល ដើម្បីពិចារណាអនុវត្តឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាប្រកបដោយប្រសិទ្ធភាពដូចតទៅ៖

ទី១. បង្កើនសមត្ថភាពស្ថាប័ន និងធនធានមនុស្ស លើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ នៃពូជដំណាំ ពូជសត្វ និងធនធានជលផល ដែលមានលទ្ធភាពបន្ស៊ាំទៅនឹងភាពរាំងស្ងួត ទឹកជំនន់ ការកើនកម្តៅ និងការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ ដែលបណ្ដាលមកអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ដោយត្រូវពង្រឹងការងារពិសោធន៍ស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) ឱ្យមានសន្ទុះកាន់តែខ្លាំងឡើង។

ទី២. បង្កើនសមត្ថភាពដល់កសិករងាយរងគ្រោះ លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងផលិតកម្មដំណាំ និងសត្វ ដែលអាចបន្ស៊ាំបានទៅនឹងការប្រែប្រួលអាកាសធាតុ ឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ដោយជំរុញឲ្យបានខ្លាំងក្លានូវសេវាកម្មផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងការផ្ទេរបច្ចេកវិទ្យាទាំងឡាយ ដែលបានអភិវឌ្ឍទៅក្នុងលក្ខខណ្ឌផលិតកម្មជាក់ស្ដែង ដើម្បីធានាសុវត្ថិភាពស្បៀង និងបង្កើនប្រសិទ្ធភាពអន្តរាគមន៍ជួយសង្គ្រោះ និងស្តារការខូចខាតដែលបណ្តាលមកពីឥទ្ធិពលនៃបាតុភូតធម្មជាតិ។

ទី៣. កាត់បន្ថយនូវការបាត់បង់ និងរេចរឹលព្រៃឈើ និងផលិតកម្មកសិកម្មពុំសមស្រប ដោយជំរុញលើកទឹកចិត្តឱ្យមានការអភិរក្ស ការគ្រប់គ្រង និងការអភិវឌ្ឍធនធនធម្មជាតិប្រកបដោយចីរភាព ជាពិសេសការពង្រឹងសហគមន៍ព្រៃឈើ រួមបញ្ចូលការចិញ្ចឹមសត្វ ការដុះដំណាំមួយចំនួនក្នុងការបង្កើនគម្រាបព្រៃឈើហើយអាចទាញយកផលប្រយោជន៍សម្រាប់សហគមន៍ ដែលមានលក្ខណៈសេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះ ក៏ត្រូវជំរុញការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យជលផល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អប្រព័ន្ធអេកូឡូស៊ីទឹក ទប់ស្កាត់ការបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង បង្កើនការស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មគ្រប់ប្រភេទ ព្រមទាំងពង្រឹងសមត្ថភាពគ្រប់គ្រងសហគមន៍នេសាទឱ្យកាន់តែមានប្រសិទ្ធភាព។

ទី៤. ជំរុញការអភិវឌ្ឍធនធានមនុស្ស សម្រាប់ជាមូលដ្ឋានគន្លឹះនៃការចូលរួមចំណែកបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ ដែលបង្កដោយឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ការប្រែប្រួលអាកាសធាតុលើផលិតកម្មដំណាំ សត្វ ព្រៃឈើ និងជលផល តាមរយៈការអប់រំបណ្ដុះបណ្ដាល ការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយចំណេះដឹង និងចំណេះធ្វើដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅនៃភពផែនដី។ ជាមួយគ្នានេះ ប្រព័ន្ធស្ថិតិកសិកម្ម ដែលបង្ហាញពីទិន្នន័យជាក់លាក់នៃផលប៉ះពាល់ បង្កដោយឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” នឹងត្រូវពង្រឹងឱ្យបានសមស្រប។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺជាយន្តការដ៏មានប្រសិទ្ធភាពនៃការជួយសម្រាលការលំបាករបស់ប្រជាជនដែលរងគ្រោះ ហើយប្រព័ន្ធស្បៀងបម្រុងកម្ពុជាក៏នៅតែបន្តសកម្មភាពរបស់ខ្លួន ដើម្បីជួយដល់អ្នករងគ្រោះពីបាតុភូតធម្មជាតិ ពិសេសយកចិត្តទុកដាក់ដល់ស្តី្រ និងកុមារជាចម្បង។

ទី៥. សូមស្នើដល់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិទាំងអស់ សូមបន្តគាំទ្រ ទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុ សម្រាប់ការអនុវត្តបណ្តាវិធានការនានាដូចមានចែងក្នុងគោលនយោបាយនានា និងផែនការសកម្មភាពពាក់ព័ន្ធនឹងការការប្រែប្រួលអាកាសធាតុ ពិសេស ឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” កម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី ការសិក្សាពាក់ព័ន្ធដល់ការបង្កើតការធានារ៉ាប់រងកសិកម្ម ការកំណត់តំបន់ដាំដុះកសិកម្ម រួមជាមួយនឹងផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងធនធានក្នុងការផ្លាស់ប្តូរមុខដំណាំ។

ទី៦. ជំរុញការអនុវត្តកសិកម្មល្អប្រកបដោយស្ថិរភាព តាមលក្ខការណ៍នៃការគ្រប់គ្រងទឹកបៃតង ការធ្វើនវានុវត្តន៍កសិកម្មដោយមានការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការដាំដុះ ដែលមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបាតុភូតធម្មជាតិ “El Nino” ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏ត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អប្រកបដោយភាពឆ្លាតវៃ ដើម្បីធានាឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ រវាងកសិករនិងកសិករ ព្រមទាំងត្រូវធ្វើឱ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយឱ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ទី៧. ត្រូវបន្តអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ ជាមួយគ្នានេះ គ្រប់ភាគីពាក់ព័ន្ធ អង្គភាពជំនាញត្រូវបន្តខិតខំក៏ត្រូវលើកកម្ពស់ការប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករ ទៅជា កសិ-ពាណិជ្ជករ” ជាពិសេសកសិករដែលមានដីស្រែចម្ការតិចតួច ឲ្យទទួលបានប្រាក់ចំណូលស្របតាមកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះឱ្យអស់លទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ជួយគិតគូរឱ្យបានស៊ីជម្រៅដោយ មិនត្រូវធ្វើតាមគ្នានោះឡើយ ហើយក៏ជាការងារមួយដែលអាចជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់បងប្អូនផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 427

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 595

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 588

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 618

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 657

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...