Other News
ពលរដ្ឋខ្មែរជាច្រើនដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៌ផលិតផលខ្មែរ «ខ្មែរធ្វើបាន» បានបង្ហាញក្តីសោមនស្សរីករាយ បន្ទាប់ពីពួកគេបានឃើញកំណើនផលិតផលក្នុងស្រុកចម្រុះបែបរាប់រយមុខ ត្រូវបានដាក់បង្ហាញ ជូនភ្លក់ និងដាក់លក់ នៅសាលពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ ពលរដ្ឋដែលបានទៅចូលរួមពិព័រណ៌ ពេញចិត្ត និងស្រុះស្រួលគ្នា គាំទ្រផលិតផលខ្មែរ។ ការគាំទ្រផលិតផលខ្មែរ គឺជាការលើកទឹកចិត្ត និងផ្ដល់ឱកាសដល់សិប្បកម្ម និងសហគ្រាសក្នុងស្រុក ប្រឹងប្រែងពង្រឹងគុណភាព និងសុវត្ថិភាពផលិតផលរបស់ខ្លួន ដើម្បីពង្រីកទីផ្សារឱ្យបានកាន់តែទូលំទូលាយ៕