Other News
ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញមកប្រចាំការត្រៀមលក្ខណៈអន្តរាគមន៍ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសពីតំបន់ព្រំដែនមកទីតាំងមានសុវត្ថិភាព ក្នុងស្រុកចំនួន៤ រួមមាន៖ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងបានណែនាំដល់ក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ព្រំដែនកម្ពុជា-ថៃ និងបងប្អូនភៀសសឹកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ៕