ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម លើកទី៣

ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៥ 891

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មការដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project-ACSEP) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី៣ រៀបចំឡើងដោយអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP នៅសណ្ឋាគារ Sun & Moon Riverside។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង រួមជាមួយនឹងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណ:កម្មការដឹកនាំគម្រោង។ 
នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងធនាគារដៃគូ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង (Project Implementing Consultant) ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC និងអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ សរុបចំនួន ៨៣នាក់ (ស្រ្ដី ១៨នាក់)។ 
អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុលផុសលើលទ្ធផលនៃការអនុវត្តសកម្មភាពក្នុងឆ្នាំ២០២៥ និងពិនិត្យអំពីបញ្ហាប្រឈមនានា និងលើកជាដំណោះស្រាយសំដៅលើកកម្ពស់ការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្ថែមពីនេះទៀត អង្គប្រជុំក៏បានពិនិត្យ និងឯកភាពលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៦ ផងដែរ៕

Other News
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 28

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាព កាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់របស់កសិករនៅខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 32

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាឆ្លុះបញ្ចាំងពីការជំរុញផលិតកម្ម​ ដំណាំកសិផលប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី២៧-២៨ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 42

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 47

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញចុះសំណេះសំណាល និងចែកជូនពូជស្រូវដល់ប្រជាពលរដ្ឋ​ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 386

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 393

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ញើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 422

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួប «សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង»

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 424

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើ ជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 443

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 407

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងខេត្តចំនួន២

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 536

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 530

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Grace Fu នៃសាធារណរដ្ឋសិង្ហបុរី

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ...