វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិននៅសហគមន៍គមន៍កសិកម្មពន្លឺថ្មីពេជ្រចន្តា ស្រុករនតនមណ្ឌល ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២០ 9274

ថ្ងៃសៅរ៍-ចន្ទ ៧-៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥-១៧ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិននៅសហគមន៍គមន៍កសិកម្មពន្លឺថ្មីពេជ្រចន្តា ឃុំពេជចិន្តា ស្រុកភ្នំព្រឹករយ:ពេលចំនួន០៣ថ្ងៃ ដល់សិក្ខាកាមចូលរួមសរុបចំនួន៣៧នាក់ ក្នុងនោះស្រ្តី៣នាក់។ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានប្រារព្វឡើង ក្រោមអធិបតីភាព លោក ឡេង ចាន់ថន អភិបាលរង និងជាគណៈអភិបាលស្រុករតនមណ្ឌល ក្រោមកិច្ចសហការរវាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងឧបត្ថម្ភថវិកាដោយគម្រោង Harvest 2 ដែលសម្របសម្រួលដោយ លោក លន់ វន្នី អនុប្រធានការិយាល័យលើកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក សូវ ស៊ីណេន មន្ត្រីការិយាល័យលើកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក ក តុងសេង ប្រធានប្រចាំបាត់ដំបង និងជាអ្នកសម្របសម្រួលទីផ្សារ និងជាតំណាងរបស់គម្រោង Harvest 2។ គោលបំណងនៃវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិនគឺ (១) សិក្ខាកាមអាចទទួលបានចំណេះដឹងពីការអនុវត្តកសិកម្មល្អរបស់កម្ពុជា និងអាស៊ាន រួមមាន បច្ចេកទេសដំាដុះ ការលាងសម្អាត ការវេចខ្ចប់ និងដឹកជញ្ជូន។ល។ (២) សិក្ខាកាមអាចកំណត់ និងវាយតម្លៃពីសក្កដានុពលនៃគ្រោះថ្នាក់សុវត្ថិភាពចំណីអាហារ គុណភាពផលិតផល  ការគ្រប់គ្រងបរិស្ថាន សុខសុវត្ថិភាព  និងសុខមាលភាពកម្មករ ដែលបណ្តាលមកពីប្រភពដែលបង្កគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកប្រើប្រាស់ ដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ និង(៣) សិក្ខាកាមអាចយកចំណេះដឹងទៅអនុវត្តផ្ទាល់នៅចម្ការមៀនរបស់ពួកគាត់ និងចែករំលែកចំណេះដឹងទាំងនេះទៅកសិករដ៏ទៃទៀត ដែលធ្វើយ៉ាងណាឱ្យផលិតផលមៀនប៉ៃលិន ស្វាយកែវរមៀត បន្លែ និងផ្លែឈើស្រស់នាំចេញពីចម្ការធានាបាននូវគុណភាព និងសុវត្ថិភាព ជាពិសេសមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសទាំងនៅក្នុងតំបន់។

Other News
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 87

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 97

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 97

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 95

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 84

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 234

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 386

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 276

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 266

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 268

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 266

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 385

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...