ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា

ចេញ​ផ្សាយ​ ២៩ វិច្ឆិកា ២០២៣ 5369

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប បានចូលរួមបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

ក្នុងពិធីបើកដំណើរទស្សនកិច្ចនេះ ឯកឧត្តរដ្ឋលេខាធិការ បានលើកបញ្ជាក់អំពីគោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីសក្តានុពលរបស់ដំណាំស្វាយចន្ទី និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនការវិនិយោគឱ្យបានខ្លាំងក្លា ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី។

ជាយន្តការ ឯកឧត្តម បានណែនាំឱ្យមានការសហការគ្នាចែករំលែកទិន្នន័យដាំដុះ និងទិន្នផលទាំងអស់ ដើម្បីមានភាពច្បាស់លាស់សម្រាប់ការគ្រប់គ្រង និងកែច្នៃនាំចេញ។ ដូច្នេះការផលិត ការកែច្នៃត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព តាមស្តង់ដាគោលនយោបាយ និងទីផ្សារ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

ជាមួយគ្នានេះដែរ ត្រូវកាត់បន្ថយថ្លៃដើមផលិត និងទុនវិនិយោគ ដើម្បីជួយដល់កសិករ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ឯកឧត្តម បានបញ្ជាក់បន្ថែមផងដែរថា ការដាក់ព​ង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ពិតជាចាំបាច់ក្នុងផ្តល់សេវាផ្សព្វផ្សាយកសិកម្មកាន់តែខិតជិតកសិករ និងជួយសម្រួលពួកគាត់ដោះស្រាយបញ្ហាប្រឈមផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ធ្វើឡើងមានរយៈពេល ៤ថ្ងៃ ៣យប់ នៅខេត្តកំពង់ធំ ស្ទឹងត្រែង និងក្រចេះ៕

 

Other News
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 88

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 591

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 611

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 904

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 981

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1070

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 993

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1107

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1031

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1095

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1405

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...