ប្រព័ន្ធ​ស្រោចស្រព​តា​ម៉ឹង​ត្រូវបាន​សម្ភោ​ធ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 4717

ប្រព័ន្ធ​ស្រោចស្រព​តា​ម៉ឹង ​ដែលជា​ប្រព័ន្ធ​ស្រោចស្រព​កម្រិត​មូលដ្ឋាន​មួយ ​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ត្រូវបាន​សម្ពោធ ​កាលពីពេលថ្មីៗ ក្រោម​ការអញ្ជើញ​ចូលរួម​របស់ឯក​ឩ​ត្ត​មបណ្ឌិតច័ន្ទ សារុន ​រដ្ឋមន្ត្រីក្រសួងកសិកម្ម  និង​មន្ត្រី​ក្រុមការងារ​របស់​ឯ​ក​ឧ​ត្ត​ម និង​ប្រជាកសិករ​ជាច្រើន​រយ​នាក់។

ឃុំ​អូរ​សារាយ ត្រូវបាន​គេ​មើលឃើញថា ជា​ឃុំ​មួយ ដែលមាន​លទ្ធភាព ប្រសើរ​ជាងគេ ក្នុងចំណោម​ឃុំ​ដ៏ទៃទៀត​ ​របស់​ស្រុក​ត្រាំកក់ ដោយសារ​មាន​ទំនប់​ខ្ពប​ត្របែក និង​ប្រព័ន្ធ​ស្រោចស្រព​គ្រប់គ្រាន់ ។ ក្នុង​រដូវ​បង្ករ​បង្កើន​ផល​ឆ្នាំនេះ គិត​ត្រឹម​ជាង​ពាក់កណ្តាល​ខែកញ្ញា ឃុំ​សម្រេចបាន​ចំនួន ២.៥៨៥ ហិកតា ស្មើនឹង ១០៩,៦២ ភាគរយ​នៃ​ផែនការ ។

ឯក​ឩ​ត្ត​មរដ្ឋមន្ត្រី ​បាន​មាន​ប្រសា​ស​ន៏​នៅ​ទីនោះ​ថា ទោះជា​ធ្វើបាន​ច្រើន​លើស​ផែនការ​ក៏ដោយ ក៏ត្រូវ​ជំរុញ​ថែមទៀត ធ្វើ​នៅលើ​ផ្ទៃដី​ដែល​នៅ​សេសសល់  ពោលគឺ​មានលទ្ធភាព​ធ្វើ ត្រូវតែ​ធ្វើ, ត្រូវតែ​ប្រើប្រាស់​អំណោយផល ដែលមាន​អោយអស់​ពី​លទ្ធភាព។ ជាមួយគ្នានេះ ក៏ត្រូវ​ថែទាំ​ស្រូវ​រហូត​ដល់ពេល​ប្រមូល​ផល ។

ឯក​ឩ​ត្ត​មរដ្ឋមន្ត្រី​ បានបង្ហាញ​ឱ្យ​ឃើញ​ផងដែរ​ នូវ​សមិទ្ធិ​នានា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ ​បានធ្វើអោយ​ប្រទេស​មានការ​អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ដែល​ក្នុងនោះ​វិស័យ​កសិកម្ម រាជ​រដ្ឋា​ភិ​បាន​​ បាន​យកចិត្តទុកដាក់​ជាខ្លាំង ជាមួយនឹង​ផ្តល់នូវ​ថវិការ​ជាច្រើន ដើម្បី​កសាង​ប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ដែលជា​ឱ​កាស​សំរាប់​កសិករ​យើង ។

ឯក​ឩ​ត្ត​មរដ្ឋមន្ត្រី ​បាន​ជូន​ជា​យោបល់​ផងដែរ ឱ្យ​កសិករ​ ផ្ទេរ​ដីស្រែ​មួយចំនួន​ នៅក្រោយពេល​ច្រូតកាត់​រួច ទៅធ្វើ​ចំការ​ថែមទៀត ពីព្រោះ​នៅ​ទីនោះ​មាន​ប្រភពទឹក ។ ឯក​ឩ​ត្ត​ម ក៏បាន​ប្រាប់​មន្ត្រី​មូលដ្ឋាន​នឹង​ជំនាញ អោយ​យកចិត្តទុកដាក់​លើ​ការអប់រំ​បណ្តុះបណ្តាល​កសិករ ។

ឯក​ឩ​ត្ត​ម​បញ្ជាក់ថា បើ​ចង់​រំដោះ​ភាពក្រីក្រ ត្រូវ​យកចិត្តទុកដាក់​នៅលើ​ការងារ​នេះ ដោយ​ផ្តោតទៅលើ​គ្រូបង្រៀន​កសិករ​គំរូ និង​ពេទ្យសត្វ​ភូមិ ។ ឯក​ឩ​ត្ត​ម បញ្ជាក់ថា ត្រូវ​បំប៉ន​គេ​ជាប្រចាំ​ដើម្បីអោយ​ធនធាន​នេះ​ក្លាយជា​ជន​គំរូ​ដល់​កសិករ ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 7

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 8

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 13

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 11

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 9

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 228

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 366

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 269

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 257

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 262

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 257

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 358

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...