នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីតម្រូវការអនុផលស្រូវ និងវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងបំណងដើម្បីទទួលបានធាតុចូលលើខ្សែច្រវាក់ផលិតកម្មចំណីសត្វ ដែលរួមមានសមត្ថភាពផលិត តម្រូវការវត្ថុធាតុដើម ដើម្បីមានវិធានការក្នុងជួយប្រមូលទិញអនុផលស្រូវ (ចុងអង្ករ កន្ទក់) និងវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វក្នុងស្រុក ជាពិសេសផលិតផលដំណាំពោត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រី អគ្គលេខាធិការរង អង្ភភាពក្រោមឱវាទក្រសួងមួយចំនួន និង លោកប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងតំណាងក្រុមហ៊ុនផលិតចំណីសត្វ និងនាំចូលវត្ថុធាតុដើមផលិតចំណីសត្វ សរុបប្រមាណ ៣៤នាក់៕