ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកជំទាវ LADAWAN WONGSRIWONG ជាអ្នកប្រឹក្សាយោបល់ថៃ ទាក់ទងនិងសេដ្ឋកិច្ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២១ មីនា ២០១៨ 4213

នារសៀលថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកជំទាវ LADAWAN WONGSRIWONG ជាអ្នកប្រឹក្សាយោបល់ថៃ ទាក់ទងនិងសេដ្ឋកិច្ច សង្គមក្នុងស្រុកនិងអន្តរជាតិ និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងដំណើរការនៃការនាំចេញវត្ថុធាតុដើមដំឡូងមី និងបញ្ហាពាក់ព័ន្ធមួយចំនួននៃការនាំចេញផលិតផលនេះកន្លងមក។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈលោកជំទាវ សូមថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលកន្លងមកតែងតែគាំទ្រផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលដំឡូងមី។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថាកម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួនប្រមាណជាង ៦០០ពាន់ហត និងទទួលបានទិន្នផលជាង ១៤លានតោន ក្នុងឆ្នាំ២០១៧។ ចំពោះការធ្វើពាណិជ្ជកម្មនាឆ្នាំកន្លងមកបានជួបបញ្ហាប្រឈមជាចំបងនោះគឺការបន្ទាបតម្លៃពីឈ្មួញ ធ្វើឲ្យផលិតផលដំឡូងមីមានការកកស្ទះគ្មានទីផ្សារ កសិករប្រឈមនិងការខាតបងយ៉ាងច្រើន ជាងនេះទៅទៀតដោយសារកម្ពុជានៅមិនទាន់មានហេដ្ឋារចនាសម័្ពន្ធ ឬលទ្ធភាពគ្រប់គ្រាន់ក្នុងការកែច្នៃ ធ្វើឲ្យទីផ្សារនិងតម្លៃនៃវត្ថុធាតុដើមនេះត្រូវរំពឹងទៅលើតែប្រទេសជិតខាង។

ដើម្បីដោះស្រាយបញ្ហានេះ ថ្មីៗនេះរាជរដ្ឋាភិបាលបានឯកភាពលើការវិនិយោគសាងសង់រោងចក្រកែច្នៃ ដំឡូងមីរបស់ក្រុមហ៊ុនមួយមកពីហុងកុង ដែលមានគម្រោងសាងសង់រោងចក្រកែច្នៃឲ្យបាន៥ ទៅ ១០រោងចក្រ ហើយសង្ឈឹមថានឹងអាចស្រូបយកវត្ថុធាតុដើមនេះបានមួយភាគធំពីបណ្តាខេត្តដែលមានសក្តានុពលដាំដុះដំឡូងមីនេះ ដើម្បីធ្វើការកែច្នៃរួចនាំចេញ។ ទន្ទឹមនិងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការកំណែទម្រុង ដើម្បីអភិវឌ្ឍវិស័យកសិកម្មសម្រាប់រយៈពេលវែងគឺត្រូវកំណត់តំបន់ដាំដុះ ប្តូរពូជដំណាំ និងធ្វើផែនការដាំដុះឲ្យបានសមស្របតាមតម្រូវការទីផ្សារ។

ជាការឆ្លើយតបនូវអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង លោកជំទាវបានគាំទ្រនូវទស្សននិងគោលនយោបាយរបស់ក្រសួងដែលផ្តោតលើការដាំដុះ និងនាំចេញជាប្រព័ន្ធដើម្បីធានាបានទាំងបរិមាណ និងគុណភាព។ ព្រមជាមួយគ្នានេះដែរ លោកជំទាវសូមសាទរចំពោះព័ត៌មានដែលថាមានក្រុមហ៊ុនហុងកុងមកបណ្តាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃដំឡូងមី នេះគឺជាដំណោះស្រាយទីផ្សារមួយយ៉ាងល្អសម្រាប់ផលិតផលដំឡូងមី និងអាចរក្សាបាននូវតម្លៃមួយសមស្របតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។ លោកជំទាវនឹងពាំនាំដំណឹងនេះទៅជម្រាបប្រាប់ភាគីថៃ ពិសេសឈ្មួញដែលកំពុងទិញវត្ថុធាតុដើមដំឡូងមីពីកម្ពុជាឲ្យត្រៀមលក្ខណៈធ្វើការប្រកួតប្រជែង ឈរលើគោលការណ៍ទីផ្សារសេរី។ ដើម្បីបន្តនិរន្តរភាពនៃការផលិត និងការនាំចេញ លោកជំទាវបានស្នើឲ្យភាគីកម្ពុជាជួយធ្វើការផលិតក្នុងទិសដៅពីរយ៉ាង ទី១ គឺដើម្បីផ្គង់ផ្គង់ឲ្យរោងកែឆ្នៃ ក្នុងស្រុកបំណងរក្សាបាននូវភាពជឿជាក់នៃអ្នកវិនិយោគ និងទី២ ផលិតដើម្បីនាំចេញជាវត្ថុធាតុដើមទៅប្រទេសភូមិផងរបងជាមួយដើម្បីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អសម្រាប់ជាប្រយោជន៍នៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់យោបល់ជូនភាគីថៃ គឺគួរបង្កើតក្រុមការងារដែលមានសមាជិករដ្ឋាភិបាល និងវិស័យឯកជន ទាំងពីរប្រទេសរួមគ្នាពិគ្រោះ ដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ក្នុងបំណងជួយជំរុញការនាំចេញវត្ថុធាតុដើមនេះទៅ កាន់ទីផ្សារថៃឲ្យអស់លទ្ធភាព។

ក្រៅពីនេះ ឈ្មួញប្រមូលទិញដំឡូងមីគួរតែធ្វើកិច្ចសន្យាដាំដុះ ដើម្បីឲ្យកសិករកម្ពុជាមានភាពជឿជាក់កក់ក្តៅក្នុងការដាំដុះ។ កិច្ចប្រជុំត្រូវបានបញ្ចប់ក្នុងភាពយោគយល់ និងស្និតស្នាលបំផុត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 426

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 455

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 861

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 926

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1021

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 934

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1026

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 961

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1024

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1332

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1548

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...