Other News
តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការនាំទឹកស្រោចស្រពបានទាន់ពេលវេលា ផ្ទៃដីស្រូវប្រមាណ ២៤ ម៉ឺនហិកតា (ស្មើនឹង ៩៥% នៃផ្ទៃដីប៉ះពាល់សរុប ២៥ ម៉ឺនហិកតា) ត្រូវបានសង្គ្រោះឱ្យរួចផុតពីការខូចខាតដោយសារគ្រោះរាំងស្ងួត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងរួមកម្លាំងគ្នាយ៉ាងសកម្ម ក្នុងការចុះជួយអន្តរាគមន៍សង្គ្រោះស្រូវជូនប្រជាកសិករនាពេលកន្លងមក៕