ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 542

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសនេសាទ នៅតាម​តំបន់សហគមន៍នេសាទក្នុងក្រុងព្រៃវែង និងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីចូលរួមការពារ អភិរក្សធនធានជលផល និងជីវចម្រុះក្នុងដែននេសាទ។
ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីលោក អូន ស៊ីណាត នាយខណ្ឌ​រដ្ឋបាល​ជលផលព្រៃវែង លោកនាយរងខណ្ឌ និងមន្ត្រីសង្កាត់​រដ្ឋបាលជលផល នៃមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមា​នកម្លាំង​សរុបចំនួន ១៧នាក់ និងប្រើ​ប្រាស់​កាណូតស្មាច់ចំនួន ៣គ្រឿង។ ក្រុមការងារ​បានបែងចែកជាបីក្រុម ដើម្បី​ចុះ​ត្រួតពិនិត្យ និងអនុវត្តវិធានការទប់ស្កាត់​បទល្មើស​នេសាទនៅតាម​គោលដៅ​នានា។
ជាលទ្ធផលនៃបេសកកម្មបង្រ្កាប បានចំនួន៣ករណី ពាក់ព័ន្ធនឹងការប្រើប្រាស់​ឧបករណ៍​នេសាទខុសច្បាប់ប្រភេទស្បៃមុង។ ឧបករណ៍នេសាទខុសច្បាប់​ទាំងនោះ​ត្រូវបានរុះរើ និងបំផ្លាញចោល រួមមាន៖ លប-លូស្បៃមុងចំនួន ៥៤មាត់ របាំងព្រួលស្បៃមុងប្រវែងសរុប ៣,២៤០ម៉ែត្រ និងបង្គោលចម្រឹង​ចំនួន ១,០៨០ដើម។ ក្នុងចំណោមរបាំងព្រួលស្បៃមុង​ដែលរុះរើបាន ក្រុម​ការងារ​​បានរក្សាទុករបាំង ដែលមានគុណភាពល្អប្រវែង ១,៣០០ម៉ែត្រ ដើម្បីយកទៅ​ចែក​ជូនកសិករចិញ្ចឹមត្រី សម្រាប់ប្រើប្រាស់ហ៊ុំព័ទ្ធជុំវិញ​ស្រះ​ចិញ្ចឹមត្រី។ ជាមួយគ្នានេះ ក្រុមការងារបានចាក់លែងកូនត្រីចម្រុះ ដែលប្រមូល​បានចូលទៅ​ក្នុងបឹងធម្មជាតិវិញប្រមាណ ១៩០គីឡូក្រាម។
ក្រោយបញ្ចប់បេសកកម្ម ឯកឧត្តម ប៉ែន ផល្លីកា បានកោតសរសើរ និងថ្លែង​អំណរ​គុណដល់មន្ត្រីជំនាញ និងកម្លាំងពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ច​យ៉ាង​សកម្មយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងមានការទទួលខុសត្រូវ ក្នុងការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងដែននេសាទ​នៅទូទាំង​ខេត្តព្រៃវែង។ ឯកឧត្តមបាន​សំណូម​ពរ​ដល់មន្ត្រីជំនាញ និងកម្លាំង​ពាក់ព័ន្ធទាំងអស់ ឱ្យបន្តសហការអនុវត្តការងារល្បាត ត្រួតពិនិត្យ និងទប់ស្កាត់​បទល្មើសនេសាទឱ្យបានជាប់ជាប្រចាំ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីធានាបាននូវការគ្រប់គ្រង និងអភិរក្សធនធានជលផល សម្រាប់ប្រយោជន៍​ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 236

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 224

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 232

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 543

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 540

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 543

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 634

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 681

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 714

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 864

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និងរៀបចំមន្ទីរពិសោធន៍សុខភាពសត្វ

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង ​វិនប៊ីន(Wang Wenbin)​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 773

ការចូលរួមរបស់និស្សិតកសិកម្ម​ ក្នុងការ​ប្រយុទ្ធនឹងជំងឺអេដស៍

តំណាងនិស្សិតដែលបានចូលរួមកម្មវិធីប្រកួតវោហារកោសល្យលើប្រធានបទអំពីការ​ប្រយុទ្ធនឹងជំងឺអេដស៍ បាន​បង្ហាញក្ដីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 863

កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី បានរៀបចំប្រជុំដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការចូលរួម​សន្និសីទកំពូលលើកទី១៧...