ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ក្រោមពាក្យស្លោក “រួមគ្នាប្រយុទ្ធប្រឆំាងនឹងគ្រោះរំាងស្ងួត” ឆ្នាំ២០២២ បានប្រារព្វនៅក្នុងសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី ភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ១៧ មិថុនា ២០២២ 3973

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ក្រោមពាក្យស្លោក “រួមគ្នាប្រយុទ្ធប្រឆំាងនឹងគ្រោះរំាងស្ងួត” ឆ្នាំ២០២២ បានប្រារព្វនៅក្នុងសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី ភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ និងមានវត្តមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់។ បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់មតិស្វាគមន៍ និងរបាយការណ៍ដ៏មានខ្លឹមសារជុំវិញស្ថានភាពជារួមនៃខេត្តកំពង់ធំដោយសង្ខេម និងចំណាច់អារម្មណ៍ទាក់ទងនឹងប្រធានបទខាងលើរបស់ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគណ:អភិបាលខេត្ត ស្រុក ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំពិធីដ៏មានអត្ថន័យនេះឡើងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ នៅលើទឺកដីដែលសម្បូរទៅដោយព្រៃឈើ ជម្រកសត្វព្រៃ ធនធានធម្មជាតិ និងសំណង់ប្រាសាទបូរាណសំបូរព្រៃគុកដែលជាបេតិកភណ្ឌពិភពលោក។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីអំពីខ្លឹមសារ និងអត្ថន័យនៃទិវាពិភព លោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ក្រោមពាក្យស្លោក “រួមគ្នាប្រយុទ្ធប្រឆំាងនឹងគ្រោះរំាងស្ងួត” ថាទិវានេះ តែងតែប្រារព្ធធ្វើជាសាកលរៀងរាល់ឆ្នាំនៅថ្ងៃទី១៧ ខែមិថុនា ចាប់តាំងពីឆ្នាំ១៩៩៥ តរៀងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធីជ្រាបយ៉ាងច្បាស់អំពីមូលហេតុផ្សេងៗ ដែលបង្កឲ្យមានការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ព្រមទាំងផលវិបាកផ្សេងៗ ដែលជះឥទ្ធិពលមកលើសត្តនិករនៅលើភពផែនដី ពិសេសជីវភាពរស់នៅ និងសន្តិសុខស្បៀង។ ព្រឹត្តិការណ៍នាព្រឹកនេះ ចង់បង្ហាញឲ្យឃើញ ប្រាប់ឲ្យដឹង និងទាក់ទាញចំណាប់អារម្មណ៍ពិភពលោកទៅលើគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ដែលពិភពលោក ក៏ដូចជាកម្ពុជាបាននិងកំពុងជួបប្រទះរៀងរាល់ឆ្នាំ។ ជាងនេះទៅទៀត កង្វះខាតស្បៀងអាហារ និងទឹក ការធ្លាក់ចុះគុណភាពដី ភ្លើងឆេះព្រៃ ជំងឺឆ្លងសត្វ-ដំណាំ សត្វល្អិតចង្រៃបំផ្លាញផលដំណាំ គឺភាគ ច្រើនបណ្តាលមកពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងមានរយ:ពេលយូ បានកើតមានកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនប្រជាជនពិភពលោកនៅតែបន្តកើនឡើង ធ្វើឲ្យតម្រូវការដីដើម្បីផលិតស្បៀង គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ៧០% នៃផ្ទៃដីរបស់យើងត្រូវបានផ្លាស់ប្តូរជា សកល ដោយដាក់សម្ពាធយ៉ាងខ្លាំងលើផលិតភាព និងនិរន្តរភាពនៃធនធានដី។ ពិតណាស់កម្ពុជាប្រារព្ធពិធីថ្ងៃនេះ ស្របពេលដែលពិភពលោកកំពុងធ្វើសកម្មភាព និងយុទ្ធនាការពាក់ព័ន្ធជាច្រើនដើម្បីអបអរសាទរទិវាដ៏មានអត្ថន័យនេះ សំដៅបង្កើនចំណាប់អារម្មណ៍របស់សាធារណ: ជន អំពីសកម្មភាពដែលយើងកំពុងធ្វើជារៀងរាល់ថ្ងៃទាក់ទងនឹងការបរិភោគ ស្លៀកពាក់ ជីវិតរស់នៅសុទ្ធតែជះឥទ្ធិពល ឬអាចធ្វើឲ្យប៉ះពាល់ដល់ធនធានដីយើងទាំងមូល។ លោកបានបន្តថាការធ្លាក់ចុះគុណភាពដីដែលនាំឱ្យមានការថយចុះដីស្រែ ចម្ការ ដែលវិបត្តិទាំង អស់នេះ បាននិងកំពុងកើតឡើងដោយសារការបាត់បង់ព្រៃឈើ និងប្រព័ន្ធបរិស្ថាន រួមទាំងការធ្វើសកម្មភាពលើសកំណត់ ឬលើសសមត្ថភាពរបស់ដី ការដាំដំណាំតែមួយមុខ ការប្រើជី និងថ្នាំកសិកម្មលើសកម្រិត ឬមិនត្រឹមត្រូវតាមបច្ចេកទេស ការជីកយករ៉ែ ការសាងសង់ទំនប់ទឹកមិនត្រឹមត្រូវ ការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក ការពង្រីកទីប្រជុំជនធំៗ។ បញ្ហាទាំងឡាយ ទាំងពួង បានទាក់ទាញនូវចំណាប់អារម្មណ៍ជាច្រើនពីសហគមន៍ជាតិ និងអន្តរជាតិ ចំពោះផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ជាក់ស្តែង កម្ពុជាក៏ទទួលរងគ្រោះផងដែរពីការប្រែប្រួលអាកាស ធាតុ ដូចជាគ្រោះទឹកជំនន់ ការកើនកម្តៅ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលបង្កលក្ខណៈប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតកម្មកសិកម្ម ការចិញ្ចឹមសត្វ ព្រៃឈើ និងជលផលផងដែរនាពេលកន្លងមកនេះ ។ ទិវាដែលយើងកំពុងប្រារព្វនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វាបានបង្ហាញអំពីឆន្ទៈ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ក្នុងក្របខណ្ឌនៃការអនុវត្តអនុសញ្ញា ដែលកម្ពុជាជាភាគីហត្ថលេខីនៃអនុសញ្ញាសហប្រជាជាតិទប់ ស្កាត់រហោស្ថានកម្ម ឬឱនភាពដីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ហើយបានផ្តល់សច្ចាប័ននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៩៧ ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នបង្គោល។ ដើម្បីលើកទឹកចិត្ត និងបង្កើនចំណាប់អារម្មណ៍ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ឱ្យបានយល់ជ្រួតជ្រាបអំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ចុងបញ្ជប់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនបន្ថែមលើអនុសាសន៍ដែលបានជូនកន្លងមក ជូនអង្គពិធី ពិសេសអ្នកពាក់ព័ន្ធផ្ទាល់ ថាយើងត្រូវសហការចូលរួមប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ក្រោមពាក្យស្លោក “រួមគ្នាប្រយុទ្ធប្រឆំាងនឹងគ្រោះរំាងស្ងួត” ឲ្យសកម្ម និងកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ប្រយោជន៍ដើម្បីធានាសន្តិសុខស្បៀង និរន្តរភាព ស្ថិរភាព គុណភាព និងវិបុល ភាពនៃជីវិតរស់នៅរបស់មនុស្ស សត្វ រុក្ខាជាតិ បរិស្ថាន និងធនធានដីកសិកម្មរបស់យើង។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត ភ្ញៀវជាតិ-អន្តរជាតិបានចែកកូនឈើ និងពូជដំណាំជូនសមាជិកសហគមន៍យកទៅដាំដុះក្នុងដែនសហគមន៍ និងបានដាំកូនឈើទុកជានិមិត្តរូប បង្ហាញពីការរួមសាមគ្គី និងសហការគ្នារឹងមាំអនុវត្តពាក្យស្លោកខាងលើឲ្យកាន់មាន ប្រសិទ្ធភាពសម្រាប់ខេត្តកំពង់ធំចាប់ពីថ្ងៃនេះតទៅ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 433

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 460

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 864

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 931

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1025

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 941

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1031

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 970

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1027

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1343

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1560

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...