ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទស្សនកិច្ច ក្រុមហ៊ុនផលិតម្រេចសរីរាង្គ SELA Pepper ស្ថិតនៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ២៨ មករា ២០២៣ 3851

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទស្សនកិច្ច ក្រុមហ៊ុនផលិតម្រេចសរីរាង្គ SELA Pepper ស្ថិតនៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ================ នាព្រឹកថ្ងៃសុក្រ ០៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានទស្សនកិច្ចនៅក្រុមហ៊ុន Sela Pepper ដែលជាក្រុមហ៊ុនផលិតម្រេចសរីរាង្គស្ថិតនៅស្រុកមេមត់ខេត្តត្បូងឃ្មុំ។ តាមរយៈកម្មវិធីទស្សនកិច្ចនេះ ឯកឧត្តម បានស្វែងយល់ពីខ្សែច្រវាក់នៃផលិតកម្មតាំងពីការសម្អាតរហូត ដល់ការវេចខ្ចប់ ព្រមទាំងស្តង់ដាអនាម័យ និងភូតគាមអនាម័យនៃម្រេចសរីរាង្គ។ ម្រេចសរីរាង្គខ្មែរមានការពេញនិយមមានតម្រូវការខ្ពស់ និងទាមទារការផ្សព្វផ្សាយបន្ថែមឱ្យកាន់តែទូលំទូលាយដើម្បីនាំចេញ។ ក្នុងការជួបសំណេះសំណាលជាមួយសមាគមអ្នកដាំម្រេចសរីរាង្គ ឯកឧត្តម ក៏បានលើកទឹកចិត្តកសិករឱ្យធ្វើការដាំម្រេចតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានគុណភាពស្តង់ដាល្អដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់។ លើសពីនេះទៀត ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវមុននឹងធ្វើការនាំចេញ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំឱ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ដើម្បីឱ្យពួកគាត់អាចទទួលវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ GAP នាពេលខាងមុខនេះ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 138

ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម បើកវគ្គ​បណ្តុះ​បណ្តាលស្តីពី «ការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រ​ក្នុងវិស័យកសិកម្ម» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 135

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍ ស្តីពីការអភិវឌ្ឍន៍ទឹកពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទឹកសម្រាប់ទាំងអស់គ្នា សិទ្ធិ និងឱកាសស្មើគ្នា»

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មីនា ២០២៦ 253

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 305

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 266

លោកជំទាវ អ៊ឹម រចនា អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធន​ធាន​ជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការ​សកម្ម​ភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ»...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 317

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ​តាមសត្តឃាតដ្ឋាន និងកន្លែងចិញ្ចឹមសត្វ ក្នុងខេ​ត្ត​ព្រៃ​វែង និងខេត្តស្វាយរៀង

នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 296

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ ស្តីពីកសិ-ចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

នៅថ្ងៃទី២៧ ខែមីនា ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 542

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ Jungwon នៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត Kiwon Jang

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 507

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ

នាព្រឹកថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋម​ន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 539

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា នៅខេត្ដក្រចេះ

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 479

លោកជំទាវ អ៊ឹម រចនា៖ ការបង្កើតបណ្ដាញអង្គការនិងសហគមន៍នៅតាម​តំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួច​ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​នៅកម្ពុជា

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាព​ជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត លោកជំទាវ អ៊ឹម រចនា...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 513

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាយេនឌ័រលើកកម្ពស់តួនាទីបុរស-ស្ត្រី នៅខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...