ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទទួលជួបក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសណូវែលហ្សេឡង់

ចេញ​ផ្សាយ​ ៤ មិថុនា ២០១៨ 5099

រសៀលថ្ងៃព្រហស្បតិ៍០២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសណូវែលហ្សេឡង់ចំនួន០៩ នាក់ (ស្ត្រី០៥)។ មានមតិណែនាំ និងផ្តាំផ្ញើនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តស្វាគមន៍ និងអបអរសាទរចំពោះក្មួយៗដែលទទួលបានជ័យលាភីដ៏ល្អប្រពៃនេះ។ សូមធ្វើការកោតសរសើរជូនចំពោះមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយ ចិត្តដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ធ្វើការប្រៀនប្រដៅ អប់រំ ណែនាំដល់ក្មួយៗគ្រប់ៗគ្នារហូតក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ពិសេសរហូតដល់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។

នេះជាឱកាសដ៏ប្រសើររបស់ក្មួយៗដើម្បីស្វែងរកចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតទាំងជំនាញផ្ទាល់ និងក្រៅពីជំនាញដែលក្មួយមិនទាន់មាន មិនទាន់បានជួប មិនទាន់បានរៀនកន្លងមក ហើយដែលចំណេះដឹងនិងបទពិសោធន៍ទាំងអស់នោះនឹងជួយបង្កើនសមត្ថភាពរបស់ក្មួយៗកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត។ ក្រោយពេលបញ្ចប់ការសិក្សារបស់ក្មួយៗនឹងនាំមកនូវចំណេះដឹង បទពិសោធន៍មកជួយកសាង និងអភិវឌ្ឍប្រទេសជាតិ ដែលបាននិងកំពុងត្រូវការជាចាំបាច់នូវធនធានមនុស្សមានសក្តានុពលទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាដូចក្មួយៗគ្រប់ៗរូប ពិសេសសមស្របទៅតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សគ្រប់វិស័យរបស់រាជរដ្ឋាភិបាល និងចូលរួមអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នាដើម្បីប្រែក្លាយប្រទេសយើងឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់មេរៀន និងបទពិសោធន៍ល្អៗរបស់ឯកឧត្តមក្នុងពេលកំពុងសិក្សា ពេលបំពេញការងារ ជាលំដាប់លំដោយរហូតមកទល់ពេលបច្ចុប្បន្ន។ គ្រប់កាលៈទេសៈទាំងអស់នៃជិវិតក្នុងការសិក្សា ការបំពេញការងារនិងភារកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីត្រូវបានឆ្លងកាត់ឧបសគ្គជាច្រើនដែលមិនអាចគណនាបាន ហើយសូមឲ្យក្មួយៗត្រង់ត្រាប់យកនូវបទពិសោធន៍ដ៏មានតម្លៃទាំងអស់នេះទៅធ្វើការកែច្នៃដើម្បីយកទៅអនុវត្ត ឬប្រើប្រាស់ឲ្យបានសមស្រប ទុកជាសម្បត្តិ ឬគុណប្រយោជន៍សម្រាប់ជាបទពិសោធន៍នៃជីវិតនាពេលអនាគត។

ជាថ្មីម្តងទៀតសូមសម្តែងនូវទឹកចិត្តអបអរសាទរ និងស្វាគមន៍ដល់ក្មួយៗគ្រប់ៗរូបដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលណូវែលហ្សេឡង់នាពេលនេះ សូមក្មួយៗយកឱកាសដ៏មានតម្លៃនេះទៅអភិវឌ្ឍខ្លួនឲ្យបានល្អប្រសើរ និងត្រូវនាំយកមកវិញនូវចំណេះដឹង មេរៀន និងបទពិសោធន៍ល្អៗដែលបានក្រេបជញ្ជប់ពីមហាវិទ្យាល័យ មកជួយអភិវឌ្ឍប្រទេសជាតិ ពិសេស ក្មួយៗដែលនឹងទៅបន្តការសិក្សាផ្នែកកសិកម្ម មកជួយអភិវឌ្ឍវិស័យនេះតាមគ្រប់វិធីសាស្រ្ត និងមធ្យោបាយធ្វើយ៉ាងណាឲ្យមានការរីកចម្រើនថែមទៀត ក្នុងខណៈដែលវិស័យនេះកំពុងត្រូវការធនធានមនុស្សមានសមត្ថភាពជាចាំបាច់មកអនុវត្ត ឬប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗក្នុងគោលបំណងបង្កើនបរិមាណ និងគុណភាព និងជំនួសឲ្យកម្លាំងពលកម្មក្នុងវិស័យនេះដែលមានការធ្លាក់ចុះជាបន្តបន្ទាប់។ ចុងក្រោយនៃជំនួបនេះ ឯកឧត្តមបានជូនពរឲ្យក្មួយៗទទួលបាននូវសុខភាពល្អបវរប្រសើរ ជោគជ័យក្នុងការសិក្សារៀនសូត្រ និងទទួលបានជ័យលាភីល្អប្រសើរ។

Other News
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 468

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 539

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 426

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 400

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 378

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 443

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 505

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 492

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 470

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 486

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 436

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 499

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...