ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារពិនិត្យការងារដាំដុះដំណាំឧស្សាហកម្មនៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ៣០ មេសា ២០២៥ 2801

នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារពិនិត្យមើលការកែច្នៃគ្រាប់ស្វាយចន្ទីនៅសិប្បកម្ម ឈ្មោះ ភូមិចន្ទី របស់លោកផល ភារម្យ (លក្ខណៈគ្រួសារ) ស្ថិតនៅភូមិប្រិយ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី និងចុះពិនិត្យស្ថានភាពដាំដុះដំណាំឧស្សាហកម្មនៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សុភណ្ឌធារី ពាណិជ្ជ ស្ថិតក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ក្នុងដំណើរចុះពិនិត្យនេះ ម្ចាស់សិប្បកម្មបានជម្រាបជូន ក្រុមការងារ អំពីលទ្ធភាពនៃការកែច្នៃគ្រាប់ស្វាយចន្ទី ដូចជា ទី១.ការហាលសម្ងួត ២.រក្សាទុក១៥ថ្ងៃ ៣.ធ្វើចំណាត់ថ្នាក់គ្រាប់ធំ-តូច ៤.កម្ដៅ ៥.បកសម្បក ៦.លីង និង៧.វេចខ្ចប់បិទស្លាកសញ្ញា របស់សិប្បកម្មដែលអាចធ្វើបានក្នុងទំហំ ១០តោនគ្រាប់ស្រស់ក្នុងមួយថ្ងៃ និងទទួលបានសាច់គ្រាប់ស្វាយចន្ទីចំនួន ២តោន។ 
ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារ បានបន្តដំណើរទៅពិនិត្យមើលការដាំដុះស្វាយចន្ទីនៅចំការលោក ឌិន កែវ និងលោកស្រី ថាប់ មុំ ស្ថិតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ  ដែលចំការចន្ទីនេះ បានដាំដុះអស់រយៈពេល៨ឆ្នាំ លើផ្ទៃដីប្រមាណ៣០ហិកតា។ ចំការចន្ទីនេះ ចាប់ប្រមូលផលពីឆ្នាំទី៣បណ្តើរៗ ហើយមកដល់បច្ចុប្បន្នស្វាយចន្ទីនេះប្រមូលបានជាង៣០តោន។ 
ក្នុងដំណើរនេះ ឯកឧត្តម និងក្រុមការងារ បានបន្តទៅពិនិត្យលើស្ថានភាពដាំដុះដំណាំឧស្សាហកម្មនៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សុភណ្ឌធារី ពាណិជ្ជ ស្ថិតក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ កាលពីឆ្នាំ២០០៦ ក្រុមហ៊ុននេះ បានដាំដុះដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ចចំនួន ៥០៤៩ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់សិទ្ធកាន់កាប់លើដីសម្បទានមានចំនួន១១៣៥ហិកតា ដែលនៅក្នុងទំហំផ្ទៃដីនេះមានផ្ទៃដីប្រហែល២០០ហិកតា ជាប្រភេទដីល្បាយគ្រួស ទទួលបានទិន្នផលទាប។ ក្រោយមកនៅឆ្នាំ២០១២ ក្រុមហ៊ុនបានផ្លាស់ប្តូរដាំដំណាំស្វាយចន្ទីវិញ ដោយបច្ចុប្បន្នក្រុមហ៊ុនដាំបានចំនួន១៣៤ ០០០ដើម  និងទទួលបានបរិមាណផលស្ងួតចំនួន ៦០០០តោន និងលក់ផលស្ងួតទៅឱ្យក្រុមហ៊ុនវៀតណាមក្នុង១តោន តម្លៃ១៧០០០ដុល្លារ។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសសើរ និងសម្តែងការរីករាយ ចំពោះការខំប្រឹងប្រែងរបស់ម្ចាស់សិប្បកម្ម និងក្រុមហ៊ុន ដែលបានរួមចំណែកក្នុងការជួយដល់កសិករដាំដុះដំណាំនេះឱ្យរក្សាថ្លៃបានល្អជាងមុន ទទួលបានផលចំណេញ និងបានណែនាំឱ្យក្រុមហ៊ុន និងម្ចាស់សិប្បកម្ម រៀបចំផែនការអាជីវកម្មឱ្យបានច្បាស់លាស់។

ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ត្រីជំនាញសូមអនុវត្តតាម និងផ្សព្វផ្សាយរាល់សេចក្តីណែនាំ និងគោលនយោបាយរបស់សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងសូមឱ្យសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសចុះជាប់ជាមួយប្រជាកសិករ សិប្បករ និងដៃគូរពាក់ព័ន្ធផ្សេងៗ ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ចំពោះការងារអភិវឌ្ឍន៍ ការដាំដុះ ការកែច្នៃ និងការរកទីផ្សារ ដើម្បីគាំទ្រផលិតកម្មដំណាំឧស្សាហកម្ម នៅខេត្តសៀមរាប ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 312

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 479

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 460

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 662

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 582

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 557

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 608

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 605

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 601

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...