ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមវេទិកា ស្តីពីជលផលពិភពលោក ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និងតំណាងអង្គការសហប្រជាជាតិ ហើយនិងតំណាងសមាគមនិងអ្នកវិនិយោគធំៗលើវិស័យជលផល

ចេញ​ផ្សាយ​ ៣ មីនា ២០១៨ 3897

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅ Lenexpo Exhibition Complex មានបើកវេទិកាស្តីពីជលផលពិភពលោក ដើម្បីពិនិត្យមើលទិដ្ឋភាពជាទូទៅនៃការនេសាទនៅលើដែនសមុទ្រពិភពលោកទាំងមូល ដោយផ្តោតទៅលើការសហប្រតិបត្តការ និងការប្រគួតប្រជែងការនេសាទ ក្រោមអធិបតីភាព ឯកឧត្តម Ilya V. SHESTAKOV អនុរដ្ឋមន្រ្តីកសិកម្ម នៃសហព័ន្ធរុស្សី ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និងតំណាងអង្គការសហប្រជាជាតិ ហើយនិងតំណាងសមាគមនិងអ្នកវិនិយោគធំៗលើវិស័យជលផល ។ សូមបញ្ជាក់ថាយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិចំនួនប្រជាជនពិភពលោកនឹងកើនឡើងប្រមាណពី ៧,៤ ទៅ ៨,៥ ពាន់លាននាក់ត្រឹមឆ្នាំ ២០៣០ ។

ទន្ទឹមនឹងបណ្តាប្រទេសធំ ៗ មួយចំនួនខ្វះមូលដ្ឋានធនធាន និងសិទ្ធិអធិបតេយ្យចំពោះការនេសាទត្រីពីតំបន់ជីវចម្រុះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនិមួយៗនៅតែមិនអាចរំលោភបំពានបានរួមបញ្ចូលទាំងការធ្វើនាវាចរផងដែរ។ ដោយឡែកនៅក្នុងតំបន់ទឹកសមុទ្រភាគច្រើនជាផ្នែកនៃមហាសមុទ្រពិភពលោកត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងអន្តរជាតិពហុភាគី ប៉ុន្តែទោះយ៉ាងណាក៏ដោយក៏នៅមានតំបន់អាចបំពានច្បាប់បានដែរ។

ទន្ទឹមនឹងនេះដែរអង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីការពារ “ស្ថានភាពរបស់មហាសមុទ្រ” និងបង្កើតតំបន់សមុទ្រការពារដែលជាកន្លែងនេសាទឧស្សាហកម្មមានម្រិត។ ទន្ទឹមនឹងនេះក៏មានសំណួរបានចោទឡើងថាតើយើងអាចរកតុល្យភាពរវាងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធច្រើនយ៉ាងដូចម្តេច?តើច្បាប់ដែលមានស្រាប់អាចមានភាពហ្មត់ចត់និងអាចបញ្ចប់កិច្ចព្រមព្រៀងសកលថ្មីស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃជីវចម្រុះរបស់មហាសមុទ្រពិភពលោកបានយ៉ាងដូចម្តេច? អ្នកនយោបាយ អ្នកជំនាញ និងនាយកប្រតិបត្តិអាជីវកម្មឈានមុខគេនឹងពិភាក្សាអំពីការរំពឹងទុករយៈពេលវែងសម្រាប់ការអភិវឌ្ឍជលផលនៅក្នុងមហាសមុទ្រពិភពលោកនិងហានិភ័យដែលពាក់ព័ន្ធ។

លទ្ធផលរំពឹងទុក៖ ចងក្រងឯកសារតួនាទីរបស់អ្នកពាក់ព័ន្ធសំខាន់ៗ។ មេរៀនដែលមានប្រយោជន៍សម្រាប់ធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀងសម្រាប់គ្រប់គ្រងតំបន់ការធ្វើនេសាទគ្មានច្បាប់ឬការកែប្រែអនុសញ្ញាដែលមានស្រាប់។ ការសម្រេចចិត្តដែលអាចធ្វើបានរៀបចំសន្និសិទអន្តរជាតិក្រោមការឧបត្ថម្ភរបស់អង្គការស្បៀង និងកសិកម្មសហប្រជាជាតិដើម្បីបង្កើតនិងសម្របសម្រួលតាមល័ក្ខខ័ណ្ឌ និងច្បាប់ជាសកលដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនិងគោលបំណងសម្រាប់ប្រទេសនានាក្នុងការចូលទៅកាន់តំបន់ចំហនៃមហាសមុទ្រពិភពលោក។

Other News
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 258

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 576

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 566

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 602

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 637

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 640

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 626

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...