ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និង ឯកឧត្តម វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពបទល្មើសនេសាទក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៥ 907

នៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានជលផល ចាប់ពីភូមិបាក់ព្រា និងភូមិព្រែកចាស់ ឃុំព្រែកចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ចំណុចព្រហូត រាំងទេរ និងរហាលប្រា ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប និងកន្លែងអភិរក្សជលផលឡូត៍លេខ៤។ 
ក្នុងកិច្ចប្រតិបត្តិការនេះ គឺមានការចូលរួមអមដំណើរដោយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការបង្រ្កាបបទល្មើសនេសាទ ប្រចាំខេត្តសៀមរាប និងសហការី លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការីកម្លាំងសហគមន៍នេសាទចុងឃ្នៀស សរុបចំនួន ២៤ នាក់ នារី០១នាក់ ដោយប្រើមធ្យោបាយកាណូតចំនួន០៤ គ្រឿង។ ជាលទ្ធផល ក្រុមការងារពុំបានប្រទះឃើញមានការធ្វើនេសាទដោយឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលឡើយ។
នាឱកាសនោះដែរ ឯកឧត្តមក៏បានផ្ដល់អនុសាសន៍ជូនក្រុមការងារ និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តប្រឹងប្រែងបង្រ្កាបបទល្មើសនេសាទឆក់ចល័ត និងការពារកន្លែងអភិរក្សជលផល ចែកវេនចេញល្បាតទាំងយប់-ថ្ងៃ។ 
ទន្ទឹមនោះ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចម្រុះ ដែលឈរជើងនៅតាមភូមិសាស្រ្តរបស់ខ្លួន សហការជាមួយក្រុមការងារកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាប ក្នុងខេត្ដបាត់ដំបង និងសៀមរាប និងស្នើឱ្យសហការគ្នាកាន់តែជិតស្និទ្ធិបន្ថែមទៀតក្នុងការអនុវត្តតួនាទីភារកិច្ចជួយអភិរក្សធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕

Other News
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 31

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាព កាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់របស់កសិករនៅខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 34

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាឆ្លុះបញ្ចាំងពីការជំរុញផលិតកម្ម​ ដំណាំកសិផលប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី២៧-២៨ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 45

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 50

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញចុះសំណេះសំណាល និងចែកជូនពូជស្រូវដល់ប្រជាពលរដ្ឋ​ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 386

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 394

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ញើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 422

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួប «សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង»

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 424

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើ ជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 443

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 407

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងខេត្តចំនួន២

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 536

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 530

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Grace Fu នៃសាធារណរដ្ឋសិង្ហបុរី

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ...