ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) តាមប្រព័ន្ធអនឡាញ

ចេញ​ផ្សាយ​ ៩ កក្កដា ២០២១ 5674

នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃព្រហ្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) តាមប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក.ជ.វ.ប.ន។ កិច្ចប្រជុំ ក៏មាន ការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីដែលជាសមាជិក
ក.ជ.វ.ប.ន។ កិច្ចប្រជុំមានគោលបំណងធ្វើការពិនិត្យ ពិភាក្សា កំណត់ទិសដៅការងារ និងអនុម័តលើឯកសារពាក់ព័ន្ធ និងផ្តល់ធាតុចូលលើសេចក្តីថ្លែងការណ៍រួមក្នុងទិសដៅគាំទ្រ និងជំរុញដល់ការអនុវត្តការងារក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជានាពេលអនាគត។  
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារ:ដូចខាងក្រោម ៖ 
១- ការអនុម័តរបៀបវារ:នៃកិច្ចប្រជុំ
២- ការណែនាំពីសមាសភាពនៃ ក.ជ.វ.ប.ន 
៣- ការណែនាំពីសមាសភាពនៃគណ:ប្រឹក្សាយោបល់ វ.ប.ន របស់ ក.ជ.វ.ប.ន 
៤- សាវតានៃការអភិវឌ្ឍ វ.ប.ន ក្នុងព្រះរាជាណាចក្រកម្ពុជា ២០៣០ 
៥- តួនាទី និងភារកិច្ចរបស់ ក.ជ.វ.ប.ន 
៦- ផែនទីបង្ហាញផ្លូវ វ.ប.ន កម្ពុជា ២០៣០
៧- ជំហានបន្ទាប់
៨- របាយការណ៍សង្ខេបលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន
៩- កិច្ចការផ្សេងៗ 
១០- មតិបិទកិចច្ចប្រជុំ
ក្នុងរបៀបវារ:ទី៧៖ ៧.៥. អនុវត្តបច្ចេកវិទ្យាអាទិភាពចំនួន ៣ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ ក្នុងនោះមានបច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។ ចំពោះផែនទីបង្ហាញ ផ្លូវបច្ចេកវិទ្យាកសិកម្ម ក.ជ.វ.ប.ន បានរំលេចជូនអង្គប្រជុំនូវចំណុចខ្លាំង និងចំណុចខ្សោយដែលកម្ពុជាកំពុងប្រឈម។ ដូច្នេះ ផែនទីបង្ហាញផ្លូវនេះនឹងបំពេញតួនាទីជាមគ្គុទ្ទេសក៍ដើម្បីពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវពិពិធកម្ម និងផលិតភាពក្នុងវិស័យកសិកម្ម ព្រមទាំងរួម ចំណែកដល់ការលើកកម្ពស់កម្រិតជីវភាព សេដ្ឋកិច្ច ការបង្កើតការងារ និងធានាសន្តិសុខស្បៀង។ 
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្តែងនូវទស្សន:គាំទ្រចំពោះរបាយការណ៍ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះ។ ដើម្បីជាធាតុចូលបន្ថែម ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវគំនិត និងទស្សនៈមួយចំនួនពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចតទៅ៖ 
១. ក្រសួងមានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង      បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា។ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ គោលដៅចម្បងគឺបង្កើនតម្លៃ បន្ថែម និងបង្កើនផលិតភាពពលកម្មកសិកម្ម ឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។ 
២. បន្តជំរុញកំណើនកសិកម្មដោយភាពប្រកួតប្រជែងខ្ពស់ តាមរយៈការផ្តល់សេវាកម្មប្រកប ដោយតម្លាភាព គុណភាព សុវត្ថិភាព ធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកប ដោយចីរភាព និរន្តរភាព និងភាតរៈបរិស្ថាន។
៣. វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញផលិតភាព និងកំណើនវិស័យកសិកម្មដោយចីរភាព។ ដូចនេះ ប្រព័ន្ធស្រាវជ្រាវកសិកម្មជាតិមួយនឹងត្រូវបានពង្រឹង និងពង្រីកឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវទស្សនវិស័យច្បាស់លាស់គឺ៖ “បង្កើត និងផ្ទេរវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សមស្រប សម្រាប់ទំនើបកម្មវិស័យកសិកម្ម។  
៤. ក្នុងគោលបំណងបង្កើនសមត្ថភាព និងពង្រឹងប្រព័ន្ធស្រាវជ្រាវកសិកម្មជាតិមួយឱ្យបានរឹងមាំ គឺចាំបាច់ត្រូវមាន “គោលនយោបាយស្រាវជ្រាវកសិកម្ម” ដែលនឹងចង្អុលទិសសម្រាប់អនុវត្តការងារឲ្យបានច្បាស់លាស់ ជាមួយនឹងគោលការណ៍លើកទឹកចិត្តដល់អ្នកស្រាវជ្រាវទាំងអស់ ជាពិសេសនៅក្នុងស្រទាប់យុវជនដែលទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ។ 
៥. គាំទ្រឱ្យមាន “មូលនិធិស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” សម្រាប់អង្គភាពស្រាវជ្រាវទាំងអស់ ពិសេសអង្គភាពស្រាវជ្រាវផ្នែកវិស័យកសិកម្ម។ 
៦. ក្រសួងនឹងធ្វើការសិក្សាលម្អិតអំពីលទ្ធភាពបង្កើត “បណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម”         នាពេលខាងមុខ ព្រមទាំង រៀបចំបង្កើតក្រុមការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាសេនាធិការសម្រាប់វិស័យកសិកម្ម ដើម្បីជួយពិនិត្យ វាយតម្លៃ និងសម្របសម្រួលការងារជាមួយ 
ក.ជ.វ.ប.ន ប។
សរុបសេចក្តីមកកិច្ចប្រជុំបានឯកភាពជាឯកច្ឆន្ទធ្វើការអនុម័តលើការរៀបចំផែនទីបង្ហាញផ្លូវក្នុងការអនុវត្តបច្ចេកវិទ្យាអាទិភាពទាំង ៣ គឺ៖ ទី១- បច្ចេកវិទ្យាអប់រំ ទី២- បច្ចេកវិទ្យាសុខាភិបាល និងទី៣-បច្ចេកវិទ្យាកសិកម្ម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 517

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 614

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 609

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 638

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 662

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 673

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 663

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 666

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 647

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...