ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានរៀបចំពិពណ៌ផ្សារណាត់នេះនៅក្នុងទីរួមខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ១៩ កក្កដា ២០១៨ 4033

អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងអនុវត្តគម្រោងស្តីពី ការជំរុញផលិតកម្មស្បៀងដែលគម្រោងនេះបានទទួល ការឧបត្ថម្ភថវិកាចំនួន២០,២៥ លានដុល្លារពីរាជរដ្ឋាភិបាលកម្ពុជាតាមរយះក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងនេះមានគោលបំណងផលិតពូជស្រូវក្រអូប និងបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ដោយត្រូវអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ចាម កំពង់ឆ្នាំ កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ ពោធិសាត់ បាត់ដំបង និងខេត្តសៀមរាប។ ពិពណ៌ផ្សារណាត់បន្លែនិងផលិតផលសុវត្ថិភាពគឺជាសមិទ្ធផល មួយរបស់គម្រោងនេះ ហើយត្រូវបានរៀបចំធ្វើគ្រប់ខេត្តគោលដៅ ជាក់ស្តែងថ្ងៃនេះត្រូវនឹងថ្ងៃព្រហស្បតិ៍្ត ៩កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា គ.ស ២០១៨ អគ្គនាយកដ្ឋាន សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិពណ៌ផ្សារណាត់នេះនៅក្នុងទីរួមខេត្តបាត់ដំបង ក្រោមអធិបតិភាពឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានអញ្ជើញជាភ្ញៀវកិត្តិយស មានឯកឧត្តមហឿង សាគន្ធអភិបាលរងខេត្ត ឯកឧត្តមថ្នាក់ ដឹកនាំក្រសួង ខេត្ត រួមជាមួយលោក លោកស្រី មន្រ្តីរាជការ និស្សិត អាជីវករ ក្រុនហ៊ុន កសិករផលិតបន្លែ សហគមន៍ផលិតបន្លែសុវត្ថិភាពមានចំនួនប្រមាណ២០០នាក់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ មានចំណាប់អារម្មណ៍នាឱកាសនេះឯកឧត្តមអភិបាលរងខេត្ត សូមធ្វើការគាំទ្រព្រោះគម្រោងបានជួយជំរុញនិងបង្កើនការ ផលិតបន្លែនិងផលិតផលសុវត្ថិភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ធានាសុខភាពសាធារណៈ។ មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសេីរ ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីអនុវត្តគម្រោងដែលបានខិតខំយកអស់កំលាំងកាយចិត្តអនុវត្តគម្រោងសម្រេចបានលទ្ធផលល្អ ជាពិសេសសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងនេះផ្តោតជាសំខាន់ទៅលើការផលិត ពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពក្នុងបំណងកាត់ បន្ថយការនាំចូល បង្កើនប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម ចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងជាពិសេសធ្វើការអភិវឌ្ឍផលិតកម្មបន្លែ ផ្លែឈើ ធានាសុខភាពសា ធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់ បន្ថយភាពក្រីក្រនិងចំណាកស្រុកតាមរយៈ ១.ធ្វើការ បង្វែរទិសដៅផលិតពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារទៅជា ការផលិតសម្រាប់ធ្វើកសិពាណិជ្ជកម្មវិញ កែប្រែការផលិត បន្លែក្នុងសួន ទៅជាការផលិតក្នុងចំការ ២.បញ្ចូលបច្ចេក ទេសផលិតដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ជី ថ្នាំ ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ដើម្បីកាត់បន្ថយហានីភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល ធានាគុណភាព និងសុវត្ថិភាពបន្លែ តាមរយៈការអនុវត្តកសិកម្មល្អ (GAP) ៣. កែលម្អខ្សែសង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ តាមការបញ្ជាទិញ តម្រូវការ ទីផ្សារ ដោយត្រូវធ្វើកសិកម្មតាមកិច្ចសន្យា ៤.ក្រៅពីការផលិត អ្នកផលិតត្រូវគិតគូនិងពិនិត្យលទ្ធភាពពីការវិចខ្ចប់ ថែរក្សាទុកដាក់ ការកែច្នៃ និងដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាទាំងយន្តការផលិត និងគោល ការណ៍បច្ចេកទេសផលិត បាននិងកំពុងចូលរួមចំណែកយ៉ាង សកម្មក្នុងការកសាងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០៣០ ដែលត្រូវអភិវឌ្ឍវិស័យកសិកម្មកម្ពុជាទៅកសិកម្មទំនើប យន្តូបនីយកម្មកសិកម្ម មានការ ប្រកួតប្រជែង ធននិងបម្រែបម្រួលអាកាសធាតុ។ ដើម្បីធានាបាននូវសុក្រឹត្យភាព យុត្តិធម៌ តម្លាភាព និងការ ប្រកួតប្រជែង ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យអគ្គនាយក ដ្ឋានកសិកម្មខិតខំឲ្យអស់លទ្ធភាពផ្តល់វិញ្ញាបនបត្របញ្ជាក់ ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ជូនផលិតករ សហគមន៍ និងម្ចាស់កសិដ្ឋាន។ 

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 424

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 449

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 855

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 923

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1011

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 930

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1012

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 956

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1020

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1325

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1545

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...