ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ ការចុះបញ្ជីសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល និងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មលើដំណាំបន្លែស្តង់ដារសុវត្ថិភាព រវាងសហភាព និងក្រុមហ៊ុន CSDS និងGOF

ចេញ​ផ្សាយ​ ១៣ កក្កដា ២០២២ 13880

នាព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ ការចុះបញ្ជីសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល និងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មលើដំណាំបន្លែស្តង់ដារសុវត្ថិភាព រវាងសហភាព និងក្រុមហ៊ុន CSDS និងGOF ក្រោមអធិបតីភាព ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល និងលោក ស្រុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី១ នៅមជ្ឍមណ្ឌលត្រួតពិនិត្យគុណភាពបន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីអគ្គនាយកដ្ឋានកសិកម្ម គណៈអភិបាលខេត្តកណ្តាល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ការិយាល័យកសិ-ឧស្សាហកម្ម និងការិយាល័អភិវឌ្ឍន៍សហគមន៍ អង្គភាពគ្រប់គ្រងកម្មវិធីWAT4CAM តំណាងភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍និងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា អភិបាលស្រុកស្អាង កោះធំ និងលើកដែក សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល តំណាងសហគមន៍កសិកម្មទាំង១១ តំណាងក្រុមហ៊ុនCSDS និងNOF និងអង្គការក្រៅរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដែលមានសហគមន៍ចំនួន ១១ក្នុងខេត្តកណ្តាល និងក្រុមហ៊ុនឯកជនដែលមានអាជីវកម្មលើដំណាំបន្លែនិងផ្លែឈើ ចំនួន ០២ចូលរួមជាសមាជិក។ដោយបានការសម្របសម្រួល និងគាំទ្រពីកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី១ ក្រុមហ៊ុនខេមបូឌាស្តេនដាតឌីវីឡុបមែនអែនសិបផ្លាយឯ.ក(CSDS) និងផ្សារកសិដ្ឋានធម្មជាតិ(GOF) និងសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល បានចុះកិច្ចសន្យាផលិតកម្មកសិកម្មលើដំណាំបន្លែ ដើម្បីផលិត និងផ្គត់ផ្គង់បន្លែស្តង់ដារសុវត្ថិភាពក្នុងបរិមាណចន្លោះពី១,៥តោន ទៅ ៣តោន ក្នុង១ថ្ងៃ។

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មនេះនឹងចូលរួមចំណែកគាំទ្រ និងពង្រឹងលទ្ធភាពផលិតកម្ម និងរក្សាលំនឹងទីផ្សារសម្រាប់កសិករតាមរយៈភាពជាដៃគូរវាងអ្នកផលិត វិស័យឯកជន និងសាធារណៈ ក្នុងគោលបំណងដើម្បីជំរុញ និងធានាបាននូវការផលិត និងផ្គត់ផ្គង់ទីផ្សារបន្លែ។

Other News
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 185

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 187

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 159

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 197

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 262

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 263

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 244

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 254

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 412

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 396

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 761

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 676

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕