Other News
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្ដចុះប្រមូលផលត្រកួនដែលបានដាំដុះនៅស្ថានីយកសិកម្មកូនក្រៀល ចំនួន១តោន និងមានស៊ុតទាចិញ្ចឹមចំនួន១២០០គ្រាប់ ត្រីអណ្តែងចំនួន៦០គីឡូក្រាម ដែលជាអំណោយពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីយកទៅជូនដល់ វីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សម្រាប់ជាស្បៀងបរិភោគ៕