ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Claire Conan នាយកថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា (World Food Programme) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ

ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២០ 4089

នៅទីស្នាក់ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង១៤:៣០ នាទីរសៀល ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Claire Conan នាយកថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា (World Food Programme) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ 
ជាបឋម ឯកឧត្តមដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានកម្មវិធីស្បៀងអាហារពិភពលោកផ្តល់ការគាំទ្រ និងតែងតាំងជានាយកកម្មវិធីថ្មីប្រចាំកម្ពុជា។ ហើយក្នុងឱកាសនេះផងដែរ តាមរយៈលោកស្រី ឯកឧត្តមដ្ឋមន្ត្រីក៏ថ្លែងអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោកដែលបាន និងកំពុងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ សំដៅកាត់បន្ថយ និងលប់បំបាត់ភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលសមិទ្ធផលដ៏ប្រពៃនេះបានរុញច្រានកម្ពុជាពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួន ទៅជាប្រទេសដែលមានអតិរេកស្បៀង និងកំពុងធ្វើការនាំចេញផលិតផលកសិកម្មទៅបណ្តាលប្រទេសជាច្រើនផងដែរ។ ពាក់ព័ន្ធនឹងកម្មវិធីគាំទ្រក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្រក្នុងការរៀបចំប្រព័ន្ធព័ត៌មានទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ពាក់ព័ន្ធនឹងអាហារូបត្ថម្ភនៅកម្ពុជា គឺបាននឹងកំពុងមានការវិវឌ្ឍន៍ទៅមុខល្អប្រសើរ ដោយបច្ចុប្បន្ននេះកម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោដែលមានសារជាតិបំប៉នខ្ពស់សម្រាប់ប្រជាជន ជាពិសេសសម្រាប់ក្មេងៗ។ 
លោកស្រី Clair Conan ក៏បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អដល់កម្មវិធីស្បៀងអាហារពិភពលោក។ លោកស្រីបានបន្ថែមថា ចំពោះវិស័យកសិកម្មគោលដៅក្នុងការផ្តល់ការគាំទ្ររបស់កម្មវិធីស្បៀងអាហារពិភពលោកគឺសំដៅទៅលើការជម្រុញ និងលើកទឹកចិត្តដល់កសិករខ្នាតតូចឲ្យបង្កើនផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។ មួយវិញទៀត បង្កើតប្រព័ន្ធស្បៀងដែលអាចកាត់បន្ថយការបាត់បង់ក្រោយការប្រមូលផល និងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ បង្កើនសមត្ថភាពរបស់កសិករ និងជួយកសិករបំពេញខ្សែច្រវាក់ផលិតកម្មតម្លៃបន្ថែមផងដែរ។ ទាំងអស់នេះលោកស្រីបានបញ្ជាក់ថា នឹងអាចជួយអភិវឌ្ឍន៍ និងគាំពារសង្គម ធានាសន្តិសុខស្បៀង និងភាពទទួលបាននៃស្បៀង ជាពិសេសចូលរួមចំណែកក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។ ហេតុនេះ លោកស្រីសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងកម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងបន្តទៅមុខប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីសារទរចំពោះទើសដៅថ្មីក្នុងការផ្តល់ការគាំទ្ររបស់កម្មវិធីស្បៀងអាហារពិភពលោកមកលើវិស័យកសិកម្ម ដែលឯកឧត្តមបញ្ជាក់ថា គឺស្រប់តាមទស្សនវិស័យរបស់ក្រសួង ដោយផ្តោតភ្ជង់លើការបណ្តុះបណ្តាលប្រជាកសិករឲ្យមានភាពច្នៃប្រឌិតក្នុងការដាំដុះ និងជម្រុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប ដើម្បីផ្តល់លទ្ធភាពដល់ពួកគាត់បង្កើនប្រាក់ចំណូល ធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព និងអាហារូបត្ថម្ភក្នុងគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីរីករាយ និងស្វាគមន៏ក្នុងការផ្តល់កិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 435

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 597

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 588

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 618

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 657

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...