Other News
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះទស្សនកិច្ច និងពិនិត្យលើពូជបន្សុទ្ធស្រឡាយ មុននឹងស្នើសុំចុះបញ្ជីផ្លូវការឈ្មោះពូជស្រូវថ្មីទៅក្នុងបញ្ជីប្រភេទពូជដំណាំជាតិ នៅខេត្តកំពង់ធំ តបតាមការស្នើសុំរបស់ក្រុមហ៊ុនអេមរ៉ុរាយស៍។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សម្រាប់ពូជស្រូវថ្មីនេះ មានរយៈពេលដាំដុះរហូតដល់ប្រមូលផលចន្លោះពី ៨៥-៩៥ថ្ងៃ មានក្លិនក្រអូបស្រាល គ្រាប់អង្ករវែង និងទទួលបានទិន្នផលខ្ពស់ចន្លោះពី ៦,៥តោន ទៅ ៧តោន ក្នុង១ហិកតា (ស្រូវសើម) ដែលជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ៕