សេចក្តីជូនដំណឹង ការជ្រើសរើសក្រុមទីប្រឹក្សាផ្នែករចនាវិស្វកម្ម និងត្រួតពិនិត្យការសាងសង់ Engineering Design and Construction Supervision Consultants (CAM/MAFF CLHVIP-CS04)

ចេញ​ផ្សាយ​ ១៨ ធ្នូ ២០២៣ 14957

ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ (GMS​ CLHVIP)

គោលបំណងចម្បងនៃការជ្រើសរើសក្រុមទីប្រឹក្សាផ្នែករចនាវិស្វកម្ម និងត្រួតពិនិត្យការសាងសង់ គឺដើម្បីជួយរៀបចំការរចនាវិស្វកម្មលម្អិត និងត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងអស់ដែលសាងសង់​ក្រោមគម្រោង សុខភាពសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ (GMS​ CLHVIP)។

គម្រោងសូមអញ្ជើញក្រុមទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ ហើយមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ការងារគ្រប់គ្រាន់ ដោយធ្វើការដាក់ពាក្យស្នើសុំផ្តល់សេវាកម្មកនេះ។ទម្រង់ពាក្យស្នើសុំផ្តល់សេវាកម្ម អាចទាញយកបានពីតំណភ្ជាប់ខាងក្រោម៖

https://www.adb.org/sites/default/files/business-guide/436006/eoi-consulting-firms-20180808.docx

ចំពោះ អ្នកដាក់ពាក្យស្នើទាំងអស់តម្រូវឱ្យប្រើប្រាស់ទម្រង់នេះជាចាំបាច់។ ពាក្យស្នើសុំទាំងឡាយណាដែលមិនប្រើតាមទម្រង់នេះនឹងមិនត្រូវបានទទួលយកសម្រាប់ការវាយតម្លៃទេ។

ក្រុមទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំផ្តល់សេវាកម្មត្រូវចុះឈ្មោះ និងដាក់ពាក្យតាម Online ដែលមានតំណភ្ជាប់នេះ cms.adb.org។ ការដាក់ពាក្យស្នើសុំតាមអ៊ីមែល ឬស្រោមសំបុត្រនឹងមិនត្រូវបានទទួលយកទេ។ កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់ពាក្យនៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោកបណ្ឌិត សួន សុធឿន ប្រធានគ្រប់គ្រងគម្រោង GMS-CLHVCIP, sothoeunsuon@gmail.com ដោយចម្លងមកកាន់ bunthim.mey2012@gmail.com ឬមកកាន់អាស័យដ្ឋានខាងក្រោម ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក  និងចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥:៣០ល្ងាច។

បន្ទប់លេខ PMU ជាន់ទី២ អាគារធំនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) អាសយដ្ឋាននៅភូមិទ្រា ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

Other News
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 2

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 6

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 6

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 184

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 158

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 201

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 198

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 159

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 174

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 192

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសសម្រាប់កម្មវិធីឡជីវឧស្ម័នជាតិ...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 192

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញចូលរួមកិច្ចប្រជុំ​ពិភាក្សា និងផ្តល់ធាតុចូលលើ «សេចក្តីព្រាងអនុស្សរណៈនៃការយោគ​យល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង​កម្ពុជា និងអេហ្ស៊ីប »

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយ​សហការី​នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 220

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយគណៈកម្មការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី អាទិភាព និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្រ្តាលី លើវិស័យកសិកម្ម

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយគណៈកម្មការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)...