ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារ​ចុះពិនិត្យ​ស្ថានភាពដំណាំស្រូវប្រាំង ដែលបានទទួលទឹកពីការបូមទម្លាក់ពីទំនប់ម្កាក់ ចូលតាមប្រឡាយខ្នាត នៅក្នុងខេត្តសៀមរាប

ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 3207

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ​ការិយាល័យ​ក្សេត្រ​សាស្ត្រ និងផលិតភាពកសិកម្ម តំណាងរដ្ឋបាលស្រុក អាជ្ញាធរឃុំ និងមន្ត្រី​កសិកម្ម​​ឃុំ បានអញើញចុះពិនិត្យស្ថានភាពដំណាំស្រូវប្រាំង ដែលបានទទួល​ទឹក​ពីការបូមទម្លាក់ពីទំនប់ម្កាក់ ចូលតាមប្រឡាយខ្នាត ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំស្ពាន​ត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

ដំណើរចុះពិនិត្យនោះ ធ្វើឡើងបន្ទាប់ពីលោកជំទាវ ងិន សូនាថ អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ដោយអមដំណើរជាមួយ​ថ្នាក់ដឹកនាំមន្ទីរកសិកម្ម តំណាងរដ្ឋបាលស្រុកជីក្រែង អាជ្ញាធរភូមិឃុំ បានចុះ​អន្តរាគមន៍​បូមទឹកសង្គ្រោះស្រូវប្រាំង ដែលកំពុងប្រឈមការខ្វះទឹក ចំនួន​៥០០ហិកតា នៅឃុំស្ពានត្នោត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ថ្វីត្បិតតែមានការជួយអន្តរាគមន៍​ក៏ដោយ ប៉ុន្តែបរិមាណទឹកដែលមាន មិនសមស្របទៅនឹងផ្ទៃដីដែល​ប្រជា​កសិករ​បានដាំដុះ ដែលធ្វើឱ្យដំណាំស្រូវទាំងនោះមួយចំនួនកំពុងប្រឈម នៅពេល​ខាងមុខ ដោយសារទឹកនៅក្នុងអាងប្រើប្រាស់អស់លទ្ធភាព។ ចំពោះប្រភព​ទឹកនៅ​ក្នុងអាងទំនប់ម្កាក់នេះ គឺសម្រាប់យកមកប្រើប្រាស់ជាទឹកស្អាត ចិញ្ចឹមសត្វ និងសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅក្នុងស្រុកផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញ អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាកសិករ បន្តសហការគ្នាស្វែងរកមធ្យោបាយ​ឱ្យអស់លទ្ធភាពនៅក្នុងការជួយសង្គ្រោះដំណាំស្រូវដែលរងផលប៉ះពាល់ ដោយសារខ្វះទឹកនេះ។ ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានបន្តដំណើរចុះពិនិត្យនៅឃុំល្វែងឬស្សី ដែលមានព្រំប្រទល់ជាប់​នឹងឃុំ​ស្ពានត្នោត ដែលកំពុងប្រឈមនឹងបញ្ហានេះដូចគ្នា។

ករណីទឹកមិនគ្រប់គ្រាន់ខាងលើនេះ កន្លងមក មន្ទីរជំនាញ រដ្ឋបាលស្រុក និង​អាជ្ញាធរ​ឃុំ បានជូនដំណឹង ផ្សព្វផ្សាយ ណែនាំកុំឱ្យប្រជាកសិករធ្វើស្រែ​លើស​ពីលទ្ធភាព​ស្រោចស្រព ក៏ប៉ុន្តែ ដោយសារតម្លៃស្រូវកាលពីឆ្នាំមុន​មានតម្លៃល្អ​នោះ បានជំរុញលើកទឹកចិត្តឱ្យពួកគាត់ធ្វើស្រែលើសពីផែនការ ដែលជាហេតុធ្វើ​ឱ្យ​ខ្វះទឹកស្រោចស្រពនៅពេលនេះ។ ដោយឡែក អាជ្ញាធរឃុំល្វែងឬស្សី បាន​ចេញ​សេចក្តីណែនាំដល់ប្រជាកសិករឱ្យរាយការណ៍អំពីទីតាំងធ្វើស្រែ ទំហំដីដាំ​ដុះ ពូជដែលត្រូវផលិត ដើម្បីងាយស្រួលអាជ្ញាធរ ចុះជួយអន្តរាគមន៍​ពេលមាន​បញ្ហាកើតឡើង។

កម្មវិធីចុងក្រោយ ក្រុមការងារបានចុះពិនិត្យស្រែបង្ហាញ ដាំពូជនាងក្រអូប ចំប៉ីស៧០ និងស្រងែថ្មី នៅឃុំជីក្រែង ដែលជាពូជជាតិ ទើបនឹងបានរំដោះ មិន​ប្រកាន់រដូវ មានអាយុកាលខ្លី ប្រភេទអង្ករទន់ មានក្លិនក្រអូប ធន់ទៅនឹងជំងឺ និងទទួលបានទិន្នផលខ្ពស់ បើមានទឹកគ្រប់គ្រាន់ អាចដាំដុះបានបីដង ក្នុង​មួយឆ្នាំ។

មុននឹងបញ្ចប់កម្មវិធីចុះពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដល់អាជ្ញាធរភូមិ ឃុំ ស្រុក ឱ្យបានជ្រាប ដើម្បីជួយជំរុញប្រជាកសិករ​ក្នុងមូលដ្ឋាន​ឱ្យបានយល់ នឹងចូលរួមចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើប​នេះឡើង​នា​ពេល​ឆាប់ៗខាងមុខ។ សហគមន៍កសិកម្មទំនើបនេះ អាចជួយប្រជាកសិករ​ក្នុងការកាត់បន្ថយថ្លៃដើមផលិត រៀបចំផែនការផលិតកម្មច្បាស់លាស់ គ្រប់គ្រង ចាត់ចែង ទូទាត់ចំណាយ និងចំណូលត្រឹមត្រូវ អាចទទួលបានកម្ចីការប្រាក់ទាប និ​ងមានទីផ្សារពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 54

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 570

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 591

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 890

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 967

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1064

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 972

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1073

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1001

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1067

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1392

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...