ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥

ចេញ​ផ្សាយ​ ៣១ ធ្នូ ២០២៤ 2510

នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី មានកិត្តិយស និងក្តីសោមនស្សរីករាយក្នុងការចូលរួមពិធីនាថ្ងៃនេះដែលមានសារៈសំខាន់ ដើម្បីផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសបន្ថែមដល់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្តោតលើលទ្ធផលការងារដែលសម្រេចបានធៀបនឹងកិច្ចព្រមព្រៀងសមិទ្ធកម្មដែលអគ្គនាយកដ្ឋានកសិកម្មបានចុះជាមួយក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួច ចំទិសដៅ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងបរិបទថ្មីនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលរួមមានការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអង្គពិធីត្រូវយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់អង្គពិធីត្រូវផ្តោតទៅលើគុណភាពនៃការផ្គត់ផ្គង់ ទៅលើគ្រប់អនុវិស័យ និងតាមរយៈសហគមន៍កសិកម្មទំនើប ដែលជាចំនុចសំខាន់ដើម្បីអាចឆ្លើយតបបានគ្រប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ មានបច្ចេកទេសច្បាស់លាស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន ថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែចង្វាក់តម្លៃបានយ៉ាងពិតប្រាកដ។

ពាក់ព័ន្ធនឹងការងារធាតុចូលកសិកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាការងារនេះត្រូវបន្តការយកចិត្តទុកដាក់ មានការកំណត់ថ្លៃច្បាស់លាស់ ជាពិសេសត្រូវមានអំណាចនៅក្នុងទីផ្សារ និងមានអំណាចនៃការចរចា។

ជាទិសដៅការងារបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្រសួងនឹងជំរុញការងារបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម និងមន្ទីរពិសោធន៍ជាតិ ដើម្បីជំរុញការងារស្រាវជ្រាវ និងការងារពិសោធឱ្យមានភាពបន្សុីគ្នា មាននវានុវត្តន៍ខ្ពស់ និងអាចបម្រើគ្រប់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តខិតខំបំពេញការងារ និងចេះផ្សព្វផ្សាយនូវសមិទ្ធផលនានា ដើម្បីទទួលបានការគាំទ្រ និងការទទួលស្គាល់ពិតប្រាកដពីសាធារណជន ដែលជាគុណាធិបតេយ្យនៃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គពិធី ត្រូវចេះសហការគ្នាគ្រប់អនុវិស័យទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 109

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 133

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 110

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 105

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 115

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 110

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 121

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 106

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល ផ្គត់ផ្គង់ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មការបូកសរុបការងារកសិកម្ម ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 105

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជូនចំពោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 96

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូ ដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 104

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 107

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់...