ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល

ចេញ​ផ្សាយ​ ៩ មករា ២០២៥ 2179

នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណេីរជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត​ចិន ក្រុមសហភាពអឺរ៉ុប​ និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងដំណេីរចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ​ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន​ ក្នុងតម្លៃធូរថ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ​ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

បើតាម​ ឯកឧត្តមរដ្ឋមន្ត្រី សមិទ្ធផលនេះមិនមែនកេីតឡេីងដោយចៃដន្យទេ​ គឺជាកិច្ចខិតខំប្រឹងប្រែង​ក្នុងការគ្រប់គ្រង​ និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផល​បានត្រឹមត្រូវ​ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល​ កងកម្លាំងចម្រុះ​ សហគមន៍នេសាទ​ និងបងប្អូនប្រជានេសាទផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី​ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា​ ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ ផ្តល់នូវអាហារូបត្ថម្ភ​ដែលមានជីវជាតិគ្រប់គ្រាន់។

ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្ត្រី​ អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល​ ប្រេីប្រាស់ឧបករណ៍ស្របច្បាប់​ និងនេសាទតាមច្បាប់កំណត់​ ដេី​ម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៥ 705

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ និងការពារសត្វផ្សោតអន្លង់កាំពី ក្នុងខេត្តក្រចេះ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៥ 914

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកកិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍន​ភាពគម្រោង EU-German CAPSAFE Project Progress Meeting

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ច​ប្រជុំ​ពិនិត្យលើវឌ្ឍនភាពគម្រោង...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៥ 711

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ដាំដើមឈើក្នុងព្រះរាជពិធី «រុក្ខទិវា» នៅស្រុកចំការលើ ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៥ 702

«រុក្ខទិវា» បណ្ដុះស្មារតីស្រលាញ់ សាមគ្គីគ្នា ការពារ ថែរក្សាព្រៃឈើ និងដាំដើមឈើ

ពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៥ 807

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៥

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៥
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៥ 764

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខក្រុមអភិរក្សត្រីមេពូជប៉ុស្តិ៍កោះត្រែង និងចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង

នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពីលោកនាយរងអធិការរដ្ឋបាលជលផលមេគង្គ...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៥ 832

អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥)

អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥)
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៥ 795

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះទប់ស្កាត់បទល្មើសជលផលក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៥ 812

«ទុរេន ជាដំណាំសក្តានុពលថ្មីមួយទៀត ដែលអាចដាំដុះលើទឹកដីស្រុកកំរៀង នៃខេត្តបាត់ដំបង និងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ»

«ទុរេន ជាដំណាំសក្តានុពលថ្មីមួយទៀត ដែលអាចដាំដុះលើទឹកដីស្រុកកំរៀង នៃខេត្តបាត់ដំបង និងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ» ផលិតដោយ: មន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៧ កក្កដា ២០២៥ 1087

ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តស្ទឹងត្រែង

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំ​សមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី-ថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ៧ កក្កដា ២០២៥ 1276

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )
ចេញ​ផ្សាយ​ ៧ កក្កដា ២០២៥ 1730

សេចក្តីប្រកាសព័ត៌មាន ស្ដីពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

សេចក្តីប្រកាសព័ត៌មាន ស្ដីពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន