ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានអញ្ជើញចូលរួមប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៤

ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៤ 2505

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំណែនាំបេក្ខជនចំនួន៧១រូប ដើម្បីត្រៀមប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនោះមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ  និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ  និងវិទ្យាស្ថានកៅស៊ូកម្ពុជា រួមទាំងប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។

ឯកឧត្តមបានណែនាំបេក្ខជនចំនួន ៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន សហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់ ដើម្បីឱ្យយល់ពីលក្ខខណ្ឌ និងនីតិវីធីនៃការប្រឡងចៀរជ័រកៅស៊ូ។

មុនពេលការប្រកួតចាប់ផ្ដើមនាថ្ងៃស្អែក បេក្ខជនបានចាប់ឆ្នោតយករានចៀរជ័រកៅស៊ូ ព្រមទាំងពិនិត្យស្ថានភាពរានចៀររបស់ខ្លួន ក្នុងមួយនាក់ ៤៥០ដើម ដើម្បីត្រៀមសម្រាប់ការប្រកួត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កម្មវិធីចៀរជ័រកៅស៊ូនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលលោកជំរុញ និងបំផុសស្មារតី ក៏ដូចជាចំណង់ចំណូលចិត្តរបស់អ្នកចៀរជ័រកៅស៊ូ ដើម្បីធ្វើយ៉ាងណាដោះស្រាយនៅបញ្ហាប្រឈមកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកៅស៊ូ និងជំរុញការអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជា៕

Other News
ចេញ​ផ្សាយ​ ៥ មីនា ២០២៦ 151

កម្ពុជាស្វាគមន៍កំណើតកូនផ្សោតទី២ នៃឆ្នាំ២០២៦ នៅក្នុងខេត្តក្រចេះ!

កូនផ្សោតទើបកើតថ្មី ១ក្បាលដែលមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលា​ម៉ោង ៩:៥០នាទីព្រឹក នាថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៥ មីនា ២០២៦ 163

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់​ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារ​ជំនាញចុះពិនិត្យ...
ចេញ​ផ្សាយ​ ៥ មីនា ២០២៦ 125

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បី​ពិភាក្សា​លើការរៀបចំផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹម​គោយកទឹកដោះ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការរៀបចំផែនការផលិតកម្មសម្រាប់ការដាំស្មៅ...
ចេញ​ផ្សាយ​ ៥ មីនា ២០២៦ 150

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រី-វិស័យ (កសិកម្ម-ទឹក-ជនបទ) លើកទី១៥

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ៥ មីនា ២០២៦ 157

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 288

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 287

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 250

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 334

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 322

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 363

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 395

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...