ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលយាន្តយន្តបំពាក់ទូរត្រជាក់ យានយន្តដឹកផលិតផលកសិកម្ម និងមធ្យោបាយដឹកជញ្ជូនរ៉ឺម៉កកង់បី ជូនដល់សហគមន៍កសិកម្ម ក្នុងក្របខ័ណ្ឌគម្រោងស្តីពី "ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ"

ចេញ​ផ្សាយ​ ២១ មិថុនា ២០២១ 5377

នៅទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានរៀបចំពិធីប្រគល់-ទទួលយាន្តយន្តបំពាក់ទូរត្រជាក់ យានយន្តដឹកផលិតផលកសិកម្ម និងមធ្យោបាយដឹកជញ្ជូនរ៉ឺម៉កកង់បី ជូនដល់សហគមន៍កសិកម្ម ក្នុងក្របខ័ណ្ឌគម្រោងស្តីពី "ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ" ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង បណ្ឌិត ញែម សារ៉េត នាយកប្រចាំប្រទេសរបស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា លោក លោកស្រីតំណាងគ្រប់អង្គភាព និងអង្គការមិនមែនរដ្ឋាភិបាល និងបងប្អូនកសិករតំណាងសហគមន៍កសិកម្ម។ 
តាមរបាយការណ៍របស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានឲ្យដឹងថាអង្គការបាននិងកំពុងអនុវត្តគម្រោងសំខាន់ៗមួយចំនួនដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផល បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់កសិករនៅជនបទ។ គម្រោងថ្មីមួយទៀតរបស់អង្គការគឺស្តីពីការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិខ្មែរ គឺជាគម្រោងមួយសមស្រប និងមានលក្ខណៈជោគជ័យខ្ពស់ ដោយសារផលិតផលមាន់ស្រែមានតម្រូវការខ្ពស់នៅលើទីផ្សារ និងកសិករចិញ្ចឹមមាន់មានជំនាញ/បច្ចេកទេសខ្លះរួចមកហើយ និងផ្តល់ទុនវិនិយោគ ដោយបានការបណ្តុះបណ្តាលពីមន្រ្តីកសិកម្ម និងមន្រ្តីរបស់អង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក។ ការលើកកម្ពស់ខ្សែច្រវាក់ផលិតកសិកម្មដែលអង្គការកំពុងអនុវត្តនេះ មានសុគង្គតភាព ជាមួយកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មទាំងមូល ដោយគិតចាប់តាំងពីដំណាក់កាលផលិត ក្រោយពេលប្រមូលផល និងចរាចរណ៍នៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលខ្ពស់ និងប្រាក់ចំណេញច្រើនដល់កសិករ និងភាពជោគជ័យរបស់គម្រោង។ នៅពេលអនាគតដ៏ខ្លី គម្រោងនឹងពង្រីកលទ្ធភាពឲ្យដល់ផលិតកម្ម គោយកសាច់ផងដែរ។  
ភ្ជាប់ជាមួយនឹងជំនួយឧបត្ថម្ភនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការហេហ្វឺអន្តរជាតិកម្ពុជា ដែលបានចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ និងមាន់ស្រែខ្មែរ របស់សហគមន៍កសិកម្ម ធានាបានផលិតភាព គុណភាព សុវតិ្ថភាព និងទីផ្សារ បង្កើតឱកាសការងារ និងប្រាក់ចំណូលក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ លោកសង្ឃឹម ងជឿជាក់ថាអង្គការនឹងបន្តពិនិត្យលទ្ធភាពជួយឧបត្ថម្ភដល់សហគមន៍កសិកម្មឲ្យបានកាន់តែច្រើនថែមទៀត ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ មកកាន់ទីផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងសាខាលក់រាយផ្សេងៗទៀត ដើម្បីរក្សាបាននូវគុណភាពស្រស់ ចំណេញពេល កាត់បន្ថយការបាត់បង់ចំនួន ឬបរិមាណផលិតផល ដែលបណ្តាលមកពី  មធ្យោបាយដឹកជញ្ជូន និងទូត្រជាក់សម្រាប់រក្សាទុកដាក់ផលិតផល។ល។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ជំនួយនេះជាសក្ខីកម្មបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអភិក្រម "រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន និងសហគមន៍កសិកម្ម" ហើយក៏ស្ថិតក្នុងគម្រោងនៃគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម (២០១៩- ២០២៥) ជាពិសេសខ្លួនលោកផ្ទាល់ទទួចចង់បានដើម្បីកែប្រែវិស័យសាកវប្បកម្ម និងផលិតកម្មមាន់ស្រែខ្មែរយកសាច់ ឈានឆ្ពោះទៅធ្វើទំនើបកម្មទាំងផលិតភាពផលិតកម្ម ការថែរក្សាទុកដាក់ វេចខ្ចប់ និងដឹកជញ្ជូនដោយប្រើប្រព័ន្ធ cold chain system (រក្សាភាពស្រស់ និងអាយុកាលផលិតផលបានយូ) ទៅកាន់ទីផ្សារ ដើម្បីឆ្លើយតបទៅតាមការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ដែលមាននិន្នាការកើនឡើងនៃការបរិភោគទាំងផលិតផលបន្លែ ត្រី សាច់របស់អ្នកបរិភោគ ពិសេសអ្នកនៅទីក្រុង។ 
ឆ្លៀតឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យអង្គការបន្តជួយគាំទ្រដល់សហគមន៍កសិកម្មផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមលើផលិតភាព គុណភាព សុវត្ថិភាព និងបញ្ហាទីផ្សាររ។ គួរជួយពង្រឹងសមត្ថភាពលើការដឹកនាំ គ្រប់គ្រង បច្ចេកទេសកែច្នៃកសិផល និងការងារទីផ្សារ ដើម្បីប្រែក្លាយទៅជាសហគមន៍ កសិកម្មគំរូ និងសហគ្រិនខ្នាតតូច-មធ្យមនៅជនបទ។ ទាំងអង្គការហេហ្វឺអន្តរជាតិកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត ត្រូវបន្តជួយដល់ការអភិវឌ្ឍ សហគមន៍កសិកម្មបន្ថែមទៀត។ ដោយឡែក សហគមន៍កសិកម្មទាំង២១ ដែលទទួលបានជំនួយនាពេលនេះ ត្រូវចុះបញ្ជីសម្ភារៈទាំងអស់ទៅក្នុងបញ្ជីសារពើភ័ណរបស់សហគមន៍កសិកម្ម។ ត្រូវប្រើប្រាស់ និងថែទាំងមធ្យោបាយដឹកជញ្ជូនទាំងអស់នេះឲ្យបានល្អ ទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងសហគមន៍។ 
សូមជម្រាបជូនថាសម្រាប់ជំនួយថ្ងៃនេះមាន៖ យានយន្តបំពាក់ទូត្រជាក់ចំនួន ០៣គ្រឿង យានយន្តដឹងកសិផលចំនួន ០៤គ្រឿង និងរ៉ឺម៉កបង់បីចំនួន ១៤គ្រឿង ជូនសហគមន៍កសិកម្មចំនួន ២១សហគមន៍ក្នុងចំណោមសហគមន៍កសិកម្មដែលស្ថិតនៅក្នុងគម្រោងចំនួន ៧៥សហគមន៍ ក្នុងខេត្តគោលដៅចំនួនទាំង ១១ខេត្ត។ ចំពោះព័ត៌មានបន្ថែមទាក់ទងគម្រោងជំនួយ និងសកម្មភាពការងាររបស់គម្រោងសូមអញ្ជើញទាក់ទងលោកនាយកអង្គការ លេខ ០១២/០១៦ ២២១ ៧៧៥។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 404

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 426

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 845

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 914

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 986

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 915

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 996

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 934

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1008

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1298

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1489

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...