ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ២៧ សីហា ២០២៤ 2802

នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញទៅកាន់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ដំណើររបស់ឯកឧត្តមរដ្ឋមន្ដ្រីនេះ មានការអញ្ជើញចូលរួមអមដំណើរដោយលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីជំនាញ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងមន្ដ្រីកសិកម្មឃុំប្រចាំស្រុកសណ្ដាន់ជាច្រើនរូប។

នៅក្នុងបទបង្ហាញរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកអនុវត្តកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើប បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ដ្រី ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលជ្រាបថា សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំនេះ ដែលមានសមាជិកចំនួន ៥៧គ្រួសារ និងមានផ្ទៃដីផលិតកម្ម ២៥១ហិកតា បានចុះបញ្ជី និងរៀបចំមហាសន្និបាតកំណើតដំបូងរបស់ខ្លួនរួចហើយ។ បើតាមឯកឧត្តម ឃឹម ហ្វីណង់ សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការអាជីវកម្ម និងគ្រោងចាប់ផ្ដើមផលិតកម្មក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះបងប្អូនប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប។ នៅចំពោះមុខអង្គពិធីទាំងមូល ក្រោមដំណក់ទឹកភ្លៀង ឯកឧត្តមរដ្ឋមន្ដ្រីបានពន្យល់ម្ដងទៀតអំពីមូលហេតុដែលក្រសួងជំរុញការចងក្រងសហគមន៍កសិកម្មទំនើប អត្ថប្រយោជន៍ដែលកសិករទទួលបានពីការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប។ សមាជិកសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រ ទាំងទុន បច្ចេកទេស និងទីផ្សារ ឈានកាត់បន្ថយការចំណាយ បង្កើនផលចំណេញ ព្រមទាំងធានានិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថាន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 78

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 98

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 88

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 95

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 81

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 77

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 254

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 421

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 296

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 292

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 293

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 288

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...