ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តសៀមរាប​ ខេត្តឧត្ដរមានជ័យ​ និងខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៤ 2606

នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ បាន​ដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម​ ចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន​ ៤​ក្រុមហ៊ុន​ នៅខេត្ត​សៀមរាប​ ខេត្តឧត្ដរមានជ័យ​ និងខេត្តកំពង់ធំ​ បន្ទាប់ពីបានចុះពិនិត្យទីតាំងផលិតជីសរីរាង្គក្នុងស្រុកចំនួន​ ៣ក្រុមហ៊ុន​ នៅខេត្តកំពង់ស្ពឺ​ កាលពីពេលថ្មីៗកន្លងទៅ។

ជីសរីរាង្គដែលផលិតចេញពីកាក​សំណល់ផ្សេងៗ​ក្នុងស្រុក ផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ជួយកាត់បន្ថយថ្លៃដើមផលិត​ និងបង្កេីន​ប្រាក់ចំណេញ​របស់កសិករ​ ដោយសារមានតម្លៃទាបជាងជីគីមីនាំចូល​ បង្កើតការងារ រក្សាគុណភាពដី​ ដោះស្រាយបញ្ហាអនាម័យ​ និងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករបង្កើនការប្រើប្រាស់ជីសរីរាង្គ ដោយកាត់បន្ថយការប្រេីប្រាស់​ និងការពឹងផ្អែកទាំងស្រុងលេីជីគីមីនាំចូលពីបរទេស ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់បន្ថែមដល់ក្រុមហ៊ុនផលិតជីសរីរាង្គក្នុងស្រុក​ ដេីម្បីបង្កេីនសមត្ថភាពផលិត​ ស្របតាមតម្រូវការទីផ្សារ​ និងប្រជាកសិករ។

អ្វីដែលពិសេសនោះគឺថា​ ក្រុមហ៊ុន​ Husk Ventures ដែលជាក្រុមហ៊ុនវិនិយោគបរទេស​ នៅខេត្តកំពង់ធំ​ បាននាំចេញដោយជោគជ័យនូវផលិតផលជីសរីរាង្គចំនួន​ ៣០០តោន​ ទៅកាន់ប្រទេសវៀតណាម​ ក្នុងឆ្នាំ២០២៤នេះ​ និងគ្រោងបង្កេីនការនាំចេញ​ដល់ ២០០០តោន​ នៅឆ្នាំ២០២៥ខាងមុខ។ ក្រុមហ៊ុនក៏មានផែនការពង្រីកទីផ្សារក្នុងស្រុក​ និងក្រៅស្រុកបន្ថែមទៀតផងដែរ​ ស្របពេលដែលក្រុមហ៊ុនបានទិញឧបករណ៍ថ្មី​ និងគ្រោងផលិតជីសរីរាង្គឱ្យបាន​ ១០​ ០០០តោន​ ក្នុងឆ្នាំ២០២៥។ ជាងនេះទៀត​ ក្រុមហ៊ុនបានប្រេីប្រាស់បច្ចេកវិទ្យាដែលជួយក្រុមហ៊ុនឱ្យលក់កាបោន​ ដែលកេីតចេញពីការផលិតជីសរីរាង្គនេះ​ ​នៅលេីទីផ្សារអន្តរជាតិបានទៀតផង។

តំណាងក្រុមហ៊ុនផលិតជីក្នុងស្រុកទាំង៤ រីករាយស្វាគមន៍​ និងបានថ្លែងអំណរគុណដល់ក្រួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សម្រាប់ការយកចិត្តទុកដាក់​ និងការគាំទ្រ​ ព្រមទាំងប្តេជ្ញាបន្តផលិតជីសរីរាង្គប្រកបដោយគុណភាព​ ដេីម្បីលក់ជូនប្រជាកសិករក្នុងតម្លៃសមរម្យ​ ជាពិសេស​ ដល់សហគមន៍កសិកម្មទំនេីបដែលក្រសួងបាននិងកំពុងជំរុញអនុវត្ត។ ជាមួយគ្នានេះ​ ក្រុមហ៊ុនបានស្នើសុំឱ្យក្រសួងជួយបង្កេីន​ការផ្សព្វផ្សាយអំពីសារសំខាន់នៃជីសរីរាង្គទៅដល់កសិករឱ្យកាន់តែទូលំទូលាយថែមទៀត៕

Other News
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 217

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 334

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 254

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 244

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 246

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 240

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 330

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 253

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល ផ្គត់ផ្គង់ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មការបូកសរុបការងារកសិកម្ម ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 246

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជូនចំពោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 280

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូ ដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 241

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 242

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់...