ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ០៦ មេសា ២០២៤ 931

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទាំង ១៩អង្គភាព ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើនូវការនឹករឭកពីក្រុមការងារទាំងអស់ ចំពោះបងប្អូនដែលជាកងកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សកម្មភាពជួបសំណេះសំណាល និងសួរសុខទុក្ខ គឺជាការបន្តប្រពៃណីនៃផ្សារភ្ជាប់រវាងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ដែលបង្ហាញពីសាមគ្គីភាពរឹងមាំជាមួយគ្នា ដើម្បីសង្គមជាតិ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី គ្រឿងឧបភោគបន្តិចបន្តួចនេះ គឺជាទឹកចិត្តពីក្រុមការងាររាជរដ្ឋាភិបាលជូនដល់បងប្អូនកងកម្លាំងយោធា ហើយក្រុមការងាររាជរដ្ឋាភិបាល នឹងចុះជួបគ្រប់អង្គភាពទាំងអស់ ដើម្បីបង្កើនភាពជិតស្និទ្ធជាមួយនឹងកងកម្លាំងគ្រប់ប្រភេទទាំងអស់ក្នុងខេត្ត ធ្វើយ៉ាងណាឱ្យបណ្តាអង្គភាពនីមួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារសន្តិសុខជាតិ និងព្រំដែន។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់អំពីការងារដែលត្រូវធ្វើបន្ត គឺពិនិត្យអង្គភាពទាំងអស់ជុំវិញរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា និងចែករំលែកបទពិសោធល្អៗ ដើម្បីសម្រេចគោលដៅប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តដែលផ្តល់សេវាសាធារណៈល្អដាច់គេក្នុងប្រទេស។ ដូច្នេះសន្តិសុខ សុវត្ថិភាព និងការពារព្រំដែនក៏ជាការរួមចំណែកមួយសំខាន់ដើម្បីឈានទៅសម្រេចគោលដៅនេះផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរក្នុងឱកាសឆ្នាំថ្មីនេះ ដល់កងកម្លាំងទាំងអស់ និងបងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ សូមទទួលបានសុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងរីកចម្រើនបន្តទៀត៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Linkham DOUANGSAVNH អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡ...
នៅព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មសាលាវិស័យ ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មបន្លែ សំបូរមានជ័យ ខេត្តកំពង់ចាម
នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ជុំទី១»
នៅព្រឹក ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប
នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...