ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន លោកជំទាវ ម៉ក់ ស៊ីថា និងឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យដារលាន ដែលស្ថិតនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវ

ចេញ​ផ្សាយ​ ៣១ មករា ២០២០ 3662

ពិធីបុណ្យដារលាន គឺជាបុណ្យទាក់ទងនឹងជំនឿព្រះពុទ្ធសាសនាដែលដូនតាខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីយូលង់រហូតមកទល់បច្ចុប្បន្ន។ ជារៀងរាល់ឆ្នាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រតិបត្តិតរៀងមកដើម្បីជាការដាស់តឿនក្រើនរំព្ញកដល់ជនរួមជាតិខ្មែរ និងយុវជនជំនាន់ក្រោយឱ្យចងចាំនូវវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង ជាពិសេសដើម្បីរក្សានូវអត្ដសញ្ញាណព្រលឹងជាតិខ្មែរឱ្យបានគង់វង្ស។ ឆ្នាំ២០២០ នេះ នៅរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអាជ្ញាធរដែលដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរៀបចំ ប្រារព្វពិធីបុណ្យដារលាននៅភូមិខ្លាកូន ឃុំពត់ស ស្រុកបាទី ខេត្ដតាកែវ ដែលពិធីនេះស្ថិតក្រោមអធិបតី ភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន លោកជំទាវ ម៉ក់ ស៊ីថា និងឯកឧត្តម អ៊ូច ធា អភិបាលនៃគណ: អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស និងបងប្អូនប្រជា ពលរដ្ឋយ៉ាងច្រើនកុះករ។ ជាបឋមលោក ញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីការងារបង្កបង្កើនផលនាឆ្នាំ២០១៩ ដែលមន្ទីរសម្រេចបាន។ ក្នុងឱកាសនេះផងដែរឯកឧត្តមអភិបាលខេត្តបានធ្វើចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យទាក់ទងនឹងពិធីបុណ្យដារលាននាពេលនេះដែលបានកើតឡើងលើទឹកដីខេត្តតាកែវស្របពេលដែលប្រទេសជាតិកំពុងជ្រកក្រោមម្លប់សុខសន្តិភាពពេញបរិបូណ៌ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស ដោយឡែកនៅខេត្តតាកែវ ជាពិសេសវិស័យកសិកម្មដូចដែលលោកប្រធានមន្ទីរបានជម្រាបជូនខាងដើម។

ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រសួង ព្រមទាំងឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រគេនចំពោះព្រះករុណាគ្រប់ព្រះ អង្គ និងជូនចំពោះបងប្អូនដែលមានវត្តមាននៅទីនេះ និងសូមទទួលយកនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ភ្ជាប់ជាមួយនឹងពិធីបុណ្យនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់ភាគីពាក់ព័ន្ធដែលបានមូលមតិគ្នាជាឯកច្ឆន្ទជ្រើសរើសយកកន្លែងនេះរៀបចំប្រារព្វពិធីបុណ្យនេះឡើងបានយ៉ាងល្អគួរឱ្យកោត សរសើរ និងវាយតម្លៃខ្ពស់។ ចំពោះអត្ថន័យនៃពិធីបុណ្យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីជ្រាបដោយសង្ខេបថា៖ បុណ្យដារលាន ជាបុណ្យដែលទាក់ទងទៅនឹងជំនឿសាសនារបស់ប្រជាពលរដ្ឋខ្មែរដែលតែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទំលាប់នេះ ហើយគេតែងតែប្រារព្វធ្វើក្រោយពីបានបញ្ចប់ការងារច្រូតកាត់ និងបោកបែនស្រូវរួចរាល់ក្នុងគោលបំណងរក្សានូវអត្ដសញ្ញាណព្រលឹងជាតិ គោរពដឹងគុណចំពោះម្ចាស់ទឹក ម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក។ ផ្នែកសង្គមវិញ បុណ្យនេះបានបង្កើតឱកាសឱ្យប្រជាកសិករបានមកជួបជុំញាតិមិត្ដ បង ប្អូនជិតឆ្ងាយ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រីក និងពង្រីកចំណងសាមគ្គីភាព មិត្តភាព ចែករំលែក ឬផ្លាស់ប្ដូរយោបល់ បទពិសោធន៍ឱ្យគ្នាអំពីការងារបង្កបង្កើនផល បញ្ហាប្រឈម ដំណោះស្រាយ ទទួលបានប្រភពព័ត៌មាន ឬឯកសារសំខាន់ៗទាក់ទងទីផ្សារ បច្ចេកទេសថ្មីៗ ការដាក់តាំងបង្ហាញ លក់ភោគផលកសិកម្ម និងសម្ភារកសិកម្ម។ល។ មួយវិញ ទៀតបុណ្យនេះគឺបង្កើតបរិយាកាសជូនបងប្អូនកសិករកម្សាន្ដសប្បាយបន្ទាប់ពីបានចំណាយកម្លាំងកាយ ចិត្តគ្រប់ បែបយ៉ាងនៅក្រោមកម្ដៅព្រះអាទិត្យ និងភ្លៀងផ្គរយ៉ាងប្ដូរផ្ដាច់ អស់រយៈពេលពេញមួយរដូវបង្ក បង្កើនផលកន្លងមក។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរអំពីស្ថានភាពទូទៅនៃការវិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុ វិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងយោងលើសេចក្តីត្រូវការជាមូលដ្ឋានក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋកាន់តែកើនឡើងជាលំដាប់ រាជរដ្ឋាភិបាលបានដាក់ចេញ នូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងទិសដៅពិតប្រាកដមួយគឺដើម្បីជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗច្បាស់លាស់សមស្របតាម ពេលវេលា និងធនធានរបស់ជាតិ ធ្វើយ៉ាងណាឈានឆ្ពោះទៅសម្រេចគោលដៅនៃឆ្នាំ២០៣០ និង២០៥០។ ពិតមែនហើយ វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ គាំទ្រដល់ការនាំចេញ និងជាពិសេសដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយ កម្មកសិកម្មសំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ និងគុណភាពសម ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍។ ដោយឡែកស្រូវជាដំណាំចម្បងដែលបានរួមចំណែកប្រមាណ១៥% នៃតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ជាក់ស្តែងផ្ទៃដីដាំដុះសម្រេចបានជាង៣,៣លានហ.ត នៅឆ្នាំ២០១៨ ទិន្នផល១០,៨លានតោន ហើយយោងតាមការប៉ាន់ស្មានជំហានដំបូងនៅឆ្នាំ២០១៩ ផលស្រូវនឹងអាចសម្រេចបាប្រមាណ១០,៨៨ លានតោន និងអាចនៅសល់ស្រូវសរុបជាង ៥លានតោន ឬអង្ករចំនួនជាង ៣លានតោន។

ថ្លែងសារទៅកាន់ប្រជាពលរដ្ឋប្រមាណ ១២០០នាក់ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការក្រោមឱវាទក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរំលឹកដល់អង្គពិធីឱ្យយកចិត្តទុក ដាក់ថែរក្សាបុណ្យដារលាននេះឱ្យបានគង់វង្សល្អសម្រាប់កូនចៅជំនាន់ក្រោយគោរព ប្រតិបត្តិ និង ជាពិសេសត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលបានកសាង និងដឹងគុណជានិច្ចចំពោះសន្តិភាព មានសន្តិភាពទើបមានស្ថិរភាពសេដ្ឋកិច្ច នយោបាយ សង្គម និងការអភិវឌ្ឍ (អរគុណសន្តិភាព)។ ក្នុងខណ:នេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយដ្ឋាន កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងតួអង្គពាក់ព័ន្ធផ្សេងៗទៀតត្រូវយកចិត្តទុកដាក់ថែមទៀតលើការអនុវត្តបច្ចេកទេស ពង្រឹងនិងពង្រីក ការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការងារស្រាវជ្រាវ និងបណ្តុះបណ្តាល ពង្រឹងការងារដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជំរុញ និងលើកទឹកចិត្តការចុះ បញ្ជីកសិដ្ឋានគ្រប់ប្រភេទ លើកកម្ពស់ប្រសិទ្ធភាពចំពោះការផ្តល់សេវាសាធារណ: បន្ដពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 69

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 77

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 75

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 76

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 67

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 234

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 376

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 274

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 264

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 374

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...