ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព ដែលទើបតែទទួលសារតាំងជាឯកអគ្គរាជទូតថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៤ មិថុនា ២០១៨ 4139

រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ កន្លងមកចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តមឯកអគ្គរាជទូតដែលត្រូវបានតែងតាំងឲ្យមកបំពេញការងារការទូតក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលថៃ ដែលកន្លងមកបានជួយគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មក្នុងនោះមានកិច្ចសហប្រតិបត្តិការលើការងារសុខភាពសត្វ និងផលិតកម្មសត្វ ការបណ្តុះបណ្តាលធនធាន មនុស្សទាក់ទងនិងវិស័យកសិកម្ម ការទទួលទិញកសិផលកម្ពុជា ពិសេសផលិតផលដំឡូងមី។ល។

ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមនិងជឿជាក់ថាប្រទេសថៃនិងបន្តការគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការឲ្យកាន់តែរឺងមាំ និងល្អប្រសើរថែមទៀត ពិសេសការធ្វើពាណិជ្ជកម្មលើផលិផលកសិកម្ម។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលជាចលករមួយដ៏សំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការនាំចេញផលិតផល និងកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ពិសេសលើវិស័យកសិកម្ម ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹងនាំក្រសួងគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលថៃ ក្រុមការងារបច្ចេកទេសថៃ និងវិនិយោគិនថៃបានយ៉ាងល្អប្រសើរ។ ក្នុងឱកាសបំពេញបេសកកម្មការទួតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថានឹងខិតខំអស់លទ្ធភាព ធ្វើយ៉ាងណាជួយជំរុញ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបាន់តែល្អប្រសើរមួយកម្រិតទៀត។ ក្នុងជំនួបនាថ្ងៃនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមួយចំនួនមកពិភាក្សាមានជាអាទិ៍៖

ទី១.កិច្ចសហប្រតិបត្តិការលើការកំណត់តំបន់ដាំដុះឲ្យបានសមស្របតាមស្ថានភាព គុណភាពដី ប្រភេទពូជ ភាពអំណោយផលនៃទឹក និងការប្រែប្រួលអាកាសធាតុ ដែលប្រទេសថៃធ្លាប់មានបទពិសោធន៍កន្លងមក

ទី២. ការគ្រប់គ្រងសហគមន៍ព្រៃឈើឲ្យមាននិរន្តរភាព ការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាសហគមន៍តាមរយៈការបង្កើតមុខរបស់ថ្មី ដើម្បីកាត់បន្ថយការពឹងផ្អែកលើផលនិងអនុផលព្រៃឈើតែមួយមុខ

ទី៣. ការសហការលើការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) រវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព

ទី៤. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជលផល តាមរយៈការចុះអនុស្សរណយោគយល់គ្នារវាងប្រទេសទាំងពីរ ដើម្បីធ្វើការគ្រប់គ្រង និងទប់ស្កាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធភាព។ ជំនួបការទូតនេះត្រូវបានបញ្ចប់ទៅប្រកបដោយលទ្ធផលល្អ និងសហប្រតិបត្តិការខ្ពស់។ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 346

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 580

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 602

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 604

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 598

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 629

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...