ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់តាំងពិព័រណ៌វិស័យសុខភាពសត្វ និងផលិតកម្មសត្វ ខ្នាតអន្តរជាតិលំដាប់លេខ១ នៅកម្ពុជាជាផ្លូវការនៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ

ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០១៨ 3959

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់តាំងពិព័រណ៌វិស័យសុខភាពសត្វ និងផលិតកម្មសត្វ ខ្នាតអន្តរជាតិលំដាប់លេខ១ នៅកម្ពុជាជាផ្លូវការនៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។ ការតាំងពិព័រណ៌នេះ ត្រូវបានសហការរៀបចំនិងឧបត្ថម្ភដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមហ៊ុន AMB-Tarsus Events Group របស់ម៉ាឡេស៊ី ហើយក្នុងព្រឹត្តិការណ៍នេះយើងសង្កេតឃើញមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោក ជំទាវជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន តំណាងក្រុមហ៊ុនជាតិ-អន្តរជាតិ តំណាងជ័យលាភីមកពីក្រុមហ៊ុនចិញ្ចឹមសត្វ ចំណីសត្វ កែច្នៃសាច់សត្វ និងអង្ករ សហគមន៍កសិកម្ម ភ្ញៀវទេសចរណ៍ ពាណិជ្ជករ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និងតំណាងកសិករចិញ្ចឹមសត្វយ៉ាងច្រើនកុះករ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សមាជិក សមាជិកាដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ដ៏មានសារៈសំខាន់ដែលមានរយៈពេល០៣ នាពេលនេះ និងជាពិសេសបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនAMB-Tarsus Events Group ដែលបានផ្តួចផ្តើមគំនិតរៀបចំតាំងពិព័រណ៌ខ្នាតអន្តរជាតិលេខ១ ជាលើកទី៣នៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ ដោយបានអញ្ជើញក្រុមហ៊ុនជាតិ-អន្តរជាតិពាក់ព័ន្ធមកចូលរួមក្នុងពិធីនេះពោរពេញទៅដោយអត្ថន័យយ៉ាងធំធេង និងប្រកបដោយមោទនភាព ពិសេសការដាក់តាំងបង្ហាញនូវផលិតផលផ្សេងៗមកពីប្រទេសម៉ាឡេស៊ី ចិន កូរ៉េ តួគី ឥណ្ឌា និងផលិតផលក្នុងស្រុកជាច្រើនប្រភេទ ហើយក៏ជាឱកាសដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនបរទេសឲ្យចូលមកទស្សនា និងបណ្តាក់ទុនលើវិស័យកសិកម្ម ពិសេសវិស័យផលិតកម្មសត្វនិងសុខភាពសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងពិធីនេះ លោករីឆាត យាវ អនុប្រធានក្រុមហ៊ុន AMB-Tarsus Events Group ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៌នេះ បានសម្តែងនូវអំណរអរគុណយ៉ាងអនេកជូនចំពោះថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនជាតិ និងអន្តរជាតិ ស្ថាប័នពាក់ព័ន្ធទាំងអស់ សហគមន៍កសិកម្មនិងបងប្អូនប្រជាកសិករ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីដែលបានចំណាយពេលដ៏មានសតម្លៃអញ្ជើញមកជាអធិបតីក្នុងពិធីនេះ។ លោកបានបញ្ជាក់បន្ថែមថានេះជាឱកាសសម្រាប់អ្នកជំនាញផ្នែកឧស្សាហកម្មចិញ្ចឹមសត្វ ផលិតចំណីសត្វ ក្នុងការធ្វើទំនាក់ទំនង ដកស្រង់បទពិសោធន៍លើការងារបច្ចេកទេស និងឱកាសផ្សេងៗដែលទាក់ទងនឹងការធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺការទាក់ទាញវិនិយោគិនឲ្យងាកមកចាប់អារម្មណ៍បណ្តាក់ទុកលើវិស័យផលិតកម្មសត្វ និងសុខភាពសត្វដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុងនិងក្រៅប្រទេស។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្ញើសារជូនដល់អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងក្រុមហ៊ុនជាតិ

អន្តរជាតិ តំណាងជ័យលាភីមកពីក្រុមហ៊ុនចិញ្ចឹមសត្វ ក្រុមហ៊ុនផលិតចំណីសត្វ កែច្នៃសាច់សត្វ និងអង្ករ ពាណិជ្ជករ ម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វ និងតំណាងកសិករចិញ្ចឹមសត្វ ដែលសារទាំងនោះមានខ្លឹមសារជាបន្តបន្ទាប់ដូចខាងក្រោម៖

ទី១- ត្រូវរួមគ្នាជំរុញការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន

កាត់បន្ថយថ្លៃដើម និងការនាំចូលវត្ថុធាតុដើមទាំងនោះ។ ទន្ទឹមនឹងនេះ ត្រូវលើកកំពស់សុខុមាលភាពសត្វ ធានាសុខភាពសាធារណៈ តាមរយៈការអនុវត្តផលិតកម្មសត្វល្អ (Good Animal Husbandry Practices, GAHP)។ ដូច្នេះ ត្រូវសហការជាមួយអង្គភាព ដៃគូអភិវឌ្ឍ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវធ្វើការសិក្សាឲ្យបានល្អិតល្អន់នូវចំណីសត្វ ថ្នាំព្យាបាល និងថ្នាំការពារ ឬផលិតផលផ្សេងៗដើម្បីធានាប្រសិទ្ធភាព និងកាត់បន្ថយហានីភ័យដល់សុខភាពសត្វ និងមនុស្សឲ្យបានជាអប្បបរមា។

ទី២- ថ្នាំការពារ និងព្យាបាលសត្វ ចំណីសត្វ ចំណីបន្ថែម សារធាតុផ្សេងៗដែលប្រើក្នុងការផ្សំចំណីសត្វ ត្រូវធ្វើការចុះ

បញ្ជីឲ្យបានត្រឹមត្រូវដោយតម្រូវឲ្យមានស្លាកសញ្ញាជាភាសាខ្មែរ របៀបប្រើ ការថែរក្សាទុកដាក់ និងអាយុកាលដើម្បីធានាគុណភាព សុវត្ថិភាពស្របតាមច្បាប់ដែលបានកំណត់។ ម្ចាស់អាជីវកម្មទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារនៃអនុក្រឹត្យ សេចក្តីប្រកាស និងសារាចរណ៍ណែនាំដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រយោជន៍ដើម្បីធានាឲ្យបាននូវក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ដើម្បីផលប្រយោជន៍រួម ធានាបាននូវសុវត្ថិភាព និងសុខភាពសាធារណៈ សុខភាពសត្វ អ្នកប្រើប្រាស់ និងអ្នកចិញ្ចឹមសត្វ ពិសេសប្រជាកសិករផ្ទាស់។

ទី៣- ចូលរួមសហការឲ្យបានល្អជាមួយអង្គភាពជំនាញនានាក្នុងការសម្របសម្រួលពាណិជ្ជកម្មកសិកម្ម សត្វ និងផលិតផលសត្វឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ដូចជាការនាំចូលនិងនាំចេញកសិផលក្នុងស្រុកទៅកាន់បណ្តាប្រទេសនានាលើពិភពលោក។ ជំរុញលើកទឹកចិត្តដល់ការបង្កាត់ពូជសត្វដើម្បីបង្កើនសក្តានុពល ផលិតកម្មសត្វ និងការប្រកួតប្រជែង កាត់បន្ថយការនាំចូល ព្រមទាំងពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈ ឯកជន អ្នកចិញ្ចឹមសត្វ និងបង្កើតបរិយាកាសវិនិយោគលើឧស្សាហកម្មចិញ្ចឹមសត្វ ការកែច្នៃម្ហូបអាហារ និងផលិតផលសត្វឲ្យបានល្អប្រសើរ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការជឿទុកចិត្តយ៉ាងមុតមាំថាក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតជាមួយវិស័យឯកជនក្នុងការធានាពង្រឹងភាពជាដៃគូ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិ វឌ្ឍន៍និងសហគមន៍”ដើម្បីបង្កើននូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគទុនលើវិស័យផលិតកម្មសត្វនៅក្នុងព្រះរាជា ណាចក្រកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថាការតាំងពិព័រណ៍ក្នុងរយៈពេលបីថ្ងៃនេះ នឹងទទួលបាន នូវផ្លែផ្កា តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗ នឹងមានការវិនិយោគបន្ថែមទៀតលើវិស័យនេះនាពេលអនាគត។

Other News
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 448

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 601

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 658

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 655

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...