ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយសហការីបានអញ្ជើញទៅពិនិត្យស្នាក់ការធំក្រុមហ៊ុនវាយនភណ្ឌ Jiangsu Lianfa Textile ស្ថិតនៅក្រុងណានតុង ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០១៨ 4316

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កេីត ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរជាមួយសហការីបានអញ្ជើញទៅពិនិត្យស្នាក់ការធំក្រុមហ៊ុនវាយនភណ្ឌ Jiangsu Lianfa Textile ស្ថិតនៅក្រុងណានតុង ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់លេីផ្ទៃដីជាង ១០០ហត ក្នុងនោះចែកចេញជាតំបន់ផលិតដូចជា ការកែច្នៃកប្បាសជាអំបោះ ត្បាញក្រណាត់ ជ្រលក់ពណ៌ មន្ទីរពិសោធន៍គុណភាព កាត់ដេរសំលៀកបំពាក់ តំបន់រដ្ឋបាល អគារស្នាក់នៅ និងតំបន់លំហែរកាយ។ល។ និងមានបុគ្គលិកបម្រីការជាង ១មឺុននាក់។ មកទល់បច្ចុប្បន្នក្រុមហ៊ុនមានអាយុជាង ៦០ឆ្នាំ ហេីយមានរោងចក្រនៅទូទាំងពិភពលោកចំនួន ១២ ក្នុងចំណោមនោះមាន ២ ដែលកំពុងដំណេីរការនៅកម្ពុជាគឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory

 

តាមការរាយការណ៍របស់លោក Kong Xiang Jun ប្រធានក្រុមហ៊ុនបានឲ្យដឹងថាត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨នេះ ក្រុមហ៊ុនរបស់លោកបានសម្រេចការលក់សំលៀកបំពាក់ទៅកាន់ទីផ្សារពិភពលោកបានជាង ៧៥០លានដុល្លារសហរដ្ឋអាមេរិច ដែលនេះត្រូវការវត្ថុធាតុដើមកប្បាសជាង ៥ មឺុនតោនសម្រាប់យកមកកែច្នៃ។ លោកប្រធានក្រុមហ៊ុនក៏បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកមិនត្រឹមតែធ្វើការវិនិយោគលើវិស័យឧស្សាហកម្មកែឆ្នៃអំបោះ កាត់ដេរ ប៉ុន្តែក៏មានវិស័យកសិកម្ម និងពាណិជ្ជកម្មក៏បាននិងកំពុងដំណើរផងដែរ។ ដោយក្នុងនោះ ចំពោះវិស័យកសិកម្ម ក្រុមហ៊ុនបាននិងកំពុងធ្វើការវិនិយោគលើផលិតកម្មដំណាំស្រូវ ការកែច្នៃ និងការធ្វើអាជីវកម្មស្រូវ អង្ករ។ ទន្ទឹមនឹងនោះ ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្មឲ្យបានពេញលេញនិងអស់លទ្ធភាព ក្រុមហ៊ុនក៏បានធ្វើការចិញ្ចឹមត្រី និងមាន់ដែលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយសង្គេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានធនធានធម្មជាតិយ៉ាងល្អប្រពៃ និងមានសក្តានុពលខ្ពស់ក្នុងការធ្វើកសិកម្ម ក្រុមហ៊ុនរបស់លោកបាននិងកំពុងសហការជាមួយវិទ្យាស្ថានធំៗមួយចំនួននៅប្រទេសចិន ដែលមានជំនាញនិងបច្ចេកវិទ្យាខ្ពស់ក្នុងការសិក្សា ស្រាវជ្រាវ និងផលិតពូជស្រូវ និងពូជកប្បាសដែលមានទាំងគុណភាព ទិន្នផលខ្ពស់សមស្របទៅស្ថានភាពដី និងអាកាសធាតុមកសាកល្បងដាំនៅកម្ពុជាសម្រាប់នាំចេញនៅថ្ងៃអនាគត។

 

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេក និងវាយតម្លៃខ្ពស់ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដែលគណ:ប្រតិភូកម្ពុជាទទួលបាននាពេលនេះ និងជាពិសេសចំពោះឆន្ទះរបស់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើផលិតកម្មស្រូវ និងកប្បាសនៅកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លងមកកម្ពុជាផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាមានលទ្ធភាពផលិត និងនាំចេញ។ ចំពោះអនុស្សរណៈយោគយល់គ្នាដែលភាគីទាំងពីរនឹងចុះបន្តិចទៀតនេះ គឺជាជំហានចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជនដែលពិតជាមានសារ:សំខាន់ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កសិករកម្ពុជា តាមរយ:ការបង្កើតការងារ ទទួលបានបច្ចេកវិទ្យាថ្មី ពិសេសបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ហើយគម្រោងនេះនឹងចូលរួមចំណែកសម្រេចបានចក្ខុវិស័យក្នុងការប្រែកក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។ ឈរលើស្មារតីឈ្នះ ឈ្នះ ឯកឧត្តមរដ្ឋមន្រ្តីបានសន្យាថាក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយ:អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មពាក់ព័ន្ធនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យតាមការគ្រោងទុក។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 103

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 108

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 107

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 122

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 250

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 254

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 228

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 247

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 387

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 386

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 721

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 643

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕