កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២០ 4575

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន សមាជិក សមាជិកានៅក្នុងក្រុម “ឈ” បានញ៉ាំងឱ្យព្រឹត្តិការណ៍នាព្រឹកនេះប្រព្រឹត្តទៅក្នុងស្មារតីនៃកិច្ចសហការខ្ពស់ និងការផ្សាភ្ជាប់នូវទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងក្រសួង-ស្ថាប័ន និងដៃគូឯកជនពាក់ព័ន្ធក្នុងវិស័យកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំនេះជារៀងរាល់ឆ្នាំដើម្បីតាមដាន ពិភាក្សា ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងប្រមូលយកធាតុចូលសំខាន់ៗពីគ្រប់តួអង្គពាក់ព័ន្ធ រួចដាក់ចេញជាយន្តការដោះស្រាយនូវរាល់បញ្ហាដែលជាឧបសគ្គក្នុងដំណើរការអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ដ៏ដូចជាពេលអនាគតឱ្យបានទាន់ពេលវេលា សមស្រប មានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ឈានឆ្ពោះទៅបង្កើនផលិតភាពផលិតកម្មស្រូវ-អង្ករ ប្រកបដោយគុណភាព ការប្រកួតប្រជែង និងកែច្នៃ ដើម្បីឈានទៅសម្រេចគោលនយោបាយនៃការនាំចេញមាសសរបស់រាជរដ្ឋាភិបាលឱ្យបាន ១លានតោននាពេលអនាគត។

ជាលទ្ធផល សំនួរ សំណូមពរ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការផលិត ផលិតភាព និងចែកចាយនៃពូជស្រូវគ្រិះ ការចរាចរណ៍ ប្រើប្រាស់ និងគ្រប់គ្រងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា នីតិវិធី លក្ខខណ្ឌតម្រូវ និងសារៈសំខាន់នៃអនាម័យនិងភូតគាមអនាម័យចំពោះវិស័យកសិកម្មទាំងមូល វិសាលភាពនៃមន្ទីរពិសោធន៍ពូជស្រូវត្រូវបានឆ្លើយ និងដោះស្រាយដោយឯកឧត្តមសហប្រធាន និងស្ថាប័នជំនាញក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែកសំណូមពរ និងបញ្ហាចំបងៗមួយចំនួនទៀតដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលហួសពីសមត្ថកិច្ច ឬសិទ្ធិអំណាចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិត រួមទាំងសំណូមពរដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប ពិនិត្យ និងសម្រេច។

សូមអនុញ្ញាតជម្រាបជូនអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងវិស័យស្រូវ-អង្ករសម្រាប់ឆ្នាំ២០១៩ រួមមាន៖ ទី១. ការនាំចេញអង្ករជាផ្លូវការមានចំនួនជាង ៦២០ ១០៦តោន ទៅកាន់ទីផ្សារចំនួន ៦១ប្រទេស។ ទី២. ចំពោះប្រតិបត្តិករនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនមកទល់ពេលនេះមានការចូលរួមពីផ្នែកឯកជនចំនួន ២៦សហគ្រាសនាំចេញ ហើយថ្មីៗនេះសហគ្រាសចំនួន ១៨ទៀតត្រូវបានទទួលការអនុញ្ញាតនំាអង្ករចេញទៅកាន់ប្រទេសចិនផងដែរ សរុប ៤៤សហគ្រាស។ ទី៣. ក្រសួងបានបញ្ចេញប្រភេទពូជស្រូវថ្មីមួយទៀតឈ្មោះថា សែនក្រអូប០១ ដែលបានជ្រើសរើសតាមបច្ចេកទេសពីក្រុមប្រភេទពូជស្រូវសែនក្រអូប ហើយកំពុងមានទីផ្សារ និងទី៤. បានបង្កើត ៧៤សហគមន៍កសិកម្មបន្ថែមទៀត ធ្វើឱ្យចំនួនសហគមន៍កសិកម្មសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១ ១៩០សហគមន៍។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 266

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 577

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 568

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 595

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 602

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 595

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 638

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 640

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 626

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...