ឯកឧត្តមរដ្ឋមន្រ្តីរំលឹកកសិករឱ្យរៀបចំដីទុកមុនកុំចាំទឹកភ្លៀង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4245

កាលពី​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន បាន​ជួប​ជាមួយ​កសិករ​ជាច្រើន​នាក់ ​នៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរៀប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បាន​ប្រាប់​កសិករ​​ ក៏ដូចជាការផ្ញើរ​សារ​ ទៅ​កសិករ​ នៅ​តំបន់​ផ្សេងទៀត ​ទូទាំងប្រទេស​ថា ទោះបីជា​តំបន់​ខ្លះ​ពុំទាន់​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ ​សម្រាប់​ការបង្កបង្កើន​ផល​ក្តី តែ​ត្រូវ​ភ្ជួរ​រាស់​រៀបចំ​ដីស្រែ ​ឱ្យបាន​រួចជាស្រេច ពោលគឺ​ត្រូវ​រៀបចំ​ដី​ដោយ​កុំ​ចាំបាច់​រង់ចាំ​ទឹកភ្លៀង។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បន្តថាតាម​ ទម្លាប់​របស់​កសិករ​ នៅពេល​ពុំទាន់​ធ្លាក់ភ្លៀង រមែងតែងតែ​មិន​ធ្វើការ​ភ្ជួរ​រាស់​ដាស់ដី​ទេ ដូចនេះ​ទម្លាប់​នេះ​ត្រូវតែ​ប្តូរ​ចេញ។ ការរៀបចំ​ដី​ទុកជាមុន មិន​ត្រឹមតែ​ជួយ​ដល់​គុណភាព​ដី​ប៉ុណ្ណោះ​ទេ តែ​ជាការ​ត្រៀមលក្ខណៈ​ ឈ្នះ​រួចជាស្រេច ​នៅក្នុង​ការធ្វើ​កសិកម្ម ពោលគឺមាន​ភ្លៀង​ធ្លាក់ ​គឺអ្វីៗបាន​ត្រៀម​រួចជាស្រេចដូចនេះ​ការដាំដុះ​អាច​ចាប់ផ្តើម​ភ្លាម​ដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ទៅកាន់​ភូមិ​ដំរី​ឆ្លង ដើម្បី​ពិនិត្យមើល​សកម្មភាព ការអនុវត្តន៍​កសិក​ម្ម​ចម្រុះ របស់​កសិករ​គំរូឈ្មោះ ឃឹម នៅ ដែលគាត់​បានធ្វើព្រមៗគ្នា​ នូវ​ការចិញ្ចឹម​ត្រី​ផង និង​ការដាំដុះ​បន្លែ​ផង។ ជាការ​លើកទឹកចិត្ត ឯកឧត្តម​រដ្ឋមន្ត្រី​ បានផ្តល់​ជូន​នូវ​ម៉ាស៊ីនបូមទឹក​មួយគ្រឿងដល់​កសិករ​រូបនេះ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ការិយាល័យ​កសិកម្មស្រុក ​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវតែបន្ត​សកម្ម​ថែមទៀត ​ក្នុង​ការចុះ​មកជួយ​បង្ហាត់បង្រៀន ​ដល់​កសិករ​អំពី​វិធី ​ក្នុង​ការធ្វើ​ស្រូវ​បង្កើន​រដូវ ការបញ្ជ្រាប​ការប្រើប្រាស់​ពូជស្រូវ​ទាំង​ដប់​មុខ​ ឱ្យបាន​ដល់​កសិករប្រយោជន៍ ​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ និង​ចំណូល ពិសេស​ឆ្លើយតបបាន ​ចំពោះ​គោលនយោបាយ​នាំ​អង្ករ​ចេញ​នា​ឆ្នាំ២០១៥។

ជាមួយនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញ​អគ្គនាយកដ្ឋាន​កសិកម្ម និង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដំណាំ​ស្រូវកម្ពុជា​ ពិភាក្សាគ្នា​ឱ្យបាន​ច្បាស់លាស់ ​ក្នុងការ​រៀបចំ​ជា​កម្មវិធី​ការងារ​ ចុះជួយ​ផ្សព្វផ្សាយ​ដល់​កសិករ​ ដើម្បី​ប្រើប្រាស់​ពូជស្រូវ​ ឱ្យបាន​សមស្រប​តាម​លក្ខ​ណៈ​ភូមិសាស្ត្រ ស្ថានភាព​ដី និង​ពី​វី​ធី​អនុវត្ត​ដែល​ទទួលបាន​ទិន្នផល។

ទន្ទឹមនឹង​ការជួបជុំ​កសិករ ​នឹង​ស្តាប់​កសិករ​និយាយ ​ពី​ការងារ​របស់គេ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​មួយ ​ដល់​កសិករ​ដែល​ចូលរួម​ទាំងអស់​ ឱ្យទៅ​ទស្សនា​សហគមន៍​ព្រៃឈើ​ត្បែង​ខាងលិច ​ភូមិ​ត្បែង ឃុំ​ត្បែង​ខាងលិច ស្រុក​បន្ទាយស្រី​ ដែល​នៅ​ទីនោះ សមាជិក​សហគមន៍​ បាននិងកំពុង​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ ប្រក​ម​ដោយ​ផ្លែផ្កា។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ប្រាប់​កសិករ​ថា ឯកឧត្តម​ចង់ឱ្យ​កសិករ​បានឃើញ​នូវ​ការអនុវត្តន៍​របស់​ក​សិ​ករ​ដូចគ្នា ​បានទទួល​ជោគជ័យ ដើម្បី​ធ្វើការ​កែប្រែ​និង​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​វិញ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 346

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 580

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 602

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 604

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 598

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 629

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...