អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២៣ 4960

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ភារៈការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត គិតជាទឹកប្រាក់សរុបប្រមាណ ១៥ ០០០ដុល្លារអាមេរិក ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាំមកប្រគល់ជូនដល់អង្គភាពចំណុះក្រសួង ដើម្បីប្រើប្រាស់បម្រើការងារ។

ពាក់ព័ន្ធនឹងអំណោយទាំងនេះ ឯកឧត្តមរដ្ឋលេខាធិការបានរម្លឹកថា កាលពីឆ្នាំ២០២១ ឯកឧត្តមត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាត់បញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ដែលតាមរយៈនេះ ឯកឧត្តមបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងប្រកបដោយទំនុកចិត្ត ជាមួយស្ថានទូតចិនប្រចាំកម្ពុជា។ ក្រោយពេលត្រឡប់មកវិញ ឯកឧត្តមបានទទួលអំណោយជាបន្តបន្ទាប់ពីស្ថានទូតចិន ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ក្នុងឆ្នាំ២០២២កន្លងទៅ ឯកឧត្តមបាននាំយកអំណោយរបស់ស្ថានទូតចិន រួមមាន កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនជាច្រើនគ្រឿង ជូនដល់បណ្ណាល័យឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តកំពង់ស្ពឺ និងទីស្តីការគណៈរដ្ឋមន្រ្តី និងកង់ចំនួន៣០០គ្រឿង ដល់សិស្សានុសិស្សនៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៣នេះ ឯកឧត្តមបាននាំយកអំណោយជាសម្ភារៈការិយាល័យ រួមមានកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងសម្ភារៈមួយចំនួន ជូនដល់អង្គភាពចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកំពុងសហការផលិតវីដេអូផ្សព្វផ្សាយមួយចំនួន ដើម្បីគាំទ្រដល់សកម្មភាពការងាររបស់ក្រសួង ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៥ម៉ឺនដុល្លារអាមេរិកទៀត។ អំណោយរបស់ស្ថានទូតចិន ជាពិសេសអំណោយជាកុំព្យូទ័រយួរដៃ នាពេលនេះ ពិតជាមានសារសំខាន់ ដើម្បីជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារមន្រ្តី ដែលឆ្លើយតបទៅនឹងតម្រូវទៅនឹងតម្រូវការជាក់ស្តែង និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ដែលការពង្រឹងសមត្ថភាពធនធានមនុស្ស និងការជំរុញប្រើប្រាស់បច្ចេកវិទ្យា គឺជាសសរស្តម្ភពីរដ៏សំខាន់ សំដៅចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០របស់កម្ពុជា។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតចិនប្រចាំកម្ពុជា ជាពិសេសឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីពាក់ព័ន្ធ ដែលបានផ្តល់អំណោយទាំងនេះ តាមរយៈឯកឧត្តម យកមកប្រគល់ជូនក្រសួង ស្ថាប័ន និងអង្គភាពនានារបស់កម្ពុជា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ឯកឧត្តមនឹងថែរក្សាទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងចិន។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលបានផ្តល់ឱកាសដល់ឯកឧត្តម ក៏ដូចជាយុវជនកម្ពុជារាប់ពាន់នាក់នៅទូទាំងប្រទេស ក្នុងការទទួលបានឱកាសបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាបន្តបន្ទាប់ ដើម្បីចូលរួមអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនជៀនលឿនថែមទៀត ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 56

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 56

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 58

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 59

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 56

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 230

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 372

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 272

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 262

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 367

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...