ការផ្ទេរជំនួយបន្តគឺជាសិល្បៈនៃការចែករំលែក

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3755

កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ឯកឧត្ដម​រដ្ឋមន្ដ្រី​រួម​ដំណើរ​ជាមួយ​ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្តម ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ លោក ខាត់ ចំណាន អភិបាលរង​ខេត្ត និង​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល និង​ចែក​ពូជ​គោ​មេ​ចំនួន២២ ក្បាល ពូជ​ស្មៅ ឯកសារ​បច្ចេកទេស​ដំណាំ​ស្រូវ បន្លែ និង​ចិញ្ចឹមសត្វ។

មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​ផ្ញើជូន​សេចក្តី​នឹង​រលឹក និង​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​ទាំង ៣ ដែល​សម្តេច​តែងតែ​គិតគូ​ពី​បញ្ហា​ជីវភាព​បងប្អូន​នៅ​ជនបទ​ជាប់​ជានិច្ច និង​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ជួបតែ​ពុទ្ធិ​ពរ​ទាំង ៤ ប្រការ។ នាឱកាស​នោះ​លោក​បាន​កោដសរសើ​រដ​ល់​ការខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន​ប្រជាកសិករ​ក្នុង​ការងារ​បង្កបង្កើន​ផល ការខិតខំរ​បស់បង​ប្អូន​នឹង​ប្រែក្លាយ​ជីវភាព​ឲ្យ​មានការ​រី​ចម្រើន កាត់បន្ថយ​ភាពក្រីក្រ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។

ទាក់ទង​នឹង​ការចែក​ពូជ​គោ លោក​បាន​ជូន​ជា​អនុសាសន៍​ថា​មន្ទីរ​កសិកម្ម បង្កើន​ជីវ​សុវត្ថិភាព និង​អនាម័យ​នៅតាម​កន្លែង​លក់​សាច់​គ្រប់​ទីផ្សារ បង្កើន​អនាម័យ​នៅតាម​សត្តឃាតដ្ឋាន ដើម្បី​ធានាបាន​នូវ​អនាម័យ​សាច់ និង​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ ត្រូវ​ត្រៀម​បម្រុង​ចំណីអាហារ ថ្នាំសង្កូវ និង​ពូជស្រូវ ពូជ​ដំណាំ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទីទួល​សុ​វត្ថ​ភាព​ក្រែង​ជួប​គ្រោះទឹកជំនន់ និង​ធ្វើ​យុទ្ធនា​ការចាក់​ថ្នាំ​ការពារ​សត្វ​ឱ្យបាន​ទូលំទូលាយ។ ដើម្បីឱ្យ​ជីវភាព​ធូ​ធារ ធានាបាន​នូវ​តម្រូវ​ម្ហូបអាហារ​ក្នុង​គ្រួសារ ចាំបាច់​កុំ​រង់ចាំតែ​ដំណាំ​ស្រូវ​មួយ​មុខ​គឺ​ត្រូវ​ចិញ្ចឹម សត្វ ត្រី និង​ដាំ​ដំណាំ​រួមផ្សំ​បន្ថែមទៀត

ចំពោះ​ការធ្វើ​ស្រែ​ត្រូវ​គិតគូ​ពី​សមាជិក​ក្នុង​គ្រួសារ​កើនឡើង ដូច្នេះ​ទិន្នផល​ស្រូវ​ត្រូវតែ កើន​ឡើងលើ​ផ្ទៃដី​ដដែល ធ្វើបាន​លុះត្រាតែ​អនុវត្ដ​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ ត្រូវ​ចេះ​គិតគូ​ពី​សេដ្ឋកិច្ច។

ចំពោះ​កសិករ​ទទួល​គោ​ថ្ងៃនេះ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​ធ្វើជា​អ្នកផ្តល់ជំនួយ​នៅ​ថ្ងៃក្រោយ​វិញ ដោយ​ត្រូវយក​សត្វ​ទៅ​មើលថែ​ទាំង​ឲ្យ​បានល្អ (ទឹក ចំណី ការចាក់​ថ្នាំ​ការពារ) ជាពិសេស​ត្រូវ​ចាក់​ទុក​សត្វ​ជា​សមាជិក​ក្នុង​គ្រួសារ ដាំ​ស្មៅ និង​ដំណាំ​ចំណី​សត្វ​នៅតាម​ផ្ទះ​ទុក​សម្រាប់​សត្វ​ស៊ី​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ការផ្ទេរ​ជំនួយ​បន្ត​នេះ​គឺជា​សកម្មភាព​មួយ​ឆ្លុះបញ្ចាំង​ពី​ការជួយ​គ្នា​ទៅវិញទៅមក​នៅក្នុង​សហគមន៍​និង​ជាការ​លើ​កម្ពស់​សាមគ្គីភាព ការចែករំលែក​នូ​វធ​ន​ធាន​ដែលមាន​ស្រាប់ ហើយ​នេះ​គឺជា​ទង្វើ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សិល្ប​នៃ​ការចែករំលែក សកម្មភាព​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកាត់បន្ថយ​គម្លាតរ​វាង​អ្នកមាន​និង​អ្នកក្រ​នៅ​ជនបទ។ ម្ចាស់​សត្វ​ហាម​យក​សត្វ​ទៅ ប្រើប្រាស់​ខុសច្បាប់​ដូចជា​ចូល​ព្រៃ​ដឹក ឬ​កាប់​ឈើ​ខុសច្បាប់ លោក​បាន​បញ្ជាក់ថា​គោ​ទាំង ២២ ក្បាល​គឺជា​ជំនួយ​របស់​រដ្ឋបាល​ព្រៃឈើ​ដែល​បាន​ពី​ការ​រឹបអូស​ពីបទ​ល្មើស​ព្រៃឈើ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 189

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 208

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 190

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 205

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 186

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 255

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 445

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 296

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 291

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 296

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 298

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 449

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...