ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា"

ចេញ​ផ្សាយ​ ៣១ តុលា ២០១៩ 4001

នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា"។ សិក្ខាសាលាដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសមាជិកសភា តំណាងក្រសួងអភិវឌ្ឍជនបទ ក្រសួងសុខាភិបាល លោក ខៃរ៉ូល ហាហ្វីស នាយកអង្គការមុស្លិមអេដកម្ពុជា (Muslim Aid Cambodia, MAC) ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ជាបឋម លោក ខៃរ៉ូល ហាហ្វីស មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបថា អង្គការនេះបានមកចូលរួមអភិវឌ្ឍវិស័យផលិតកម្មគោជាលក្ខណគ្រួសារនៅកម្ពុជាតាំងពីឆ្នាំ២០០៧ គោល បំណងសំខាន់របស់អង្គការគឺ ផ្តល់ជំនួយមនុស្សធម៌ដើម្បីជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះតាមរយ:លើកកម្ពស់ផលិតភាពផលិតកម្មសត្វគោជាលក្ខណគ្រួសារ។ គោលនយោបាយរបស់អង្គការក្នុងការចែកគោជូនប្រជាពលរដ្ឋ ការបណ្តុះបណ្តាលបច្ចេកទេសការជ្រើសរើស និងបង្កាត់ ពូជ ចិញ្ចឹម ផលិតចំណី ការការពារ ព្យាបាលជំងឺ និងទីផ្សារផងដែរ។ ផលប្រយោជន៍នៃការចិញ្ចឹមគោប្រៀបបានធនាគារសន្សំប្រាក់ គឺវាអាចផ្តល់ជាសាច់ ទឹកដោះ ស្បែក ឆ្អឹង និងលាមកផលិតជី ធម្មជាតិ ផលិតជាហ្គាសសម្រាប់ប្រើចំអិនអាហារ កាត់បន្ថយការប្រើឈើធ្វើពីអុស និងធ្យូង ជា ពិសេសកាត់បន្ថយផលប៉ះពាល់បរិស្ថានទៀតផង។ ទាំងអស់នេះគឺជាប្រាក់ចំណូលនិរន្តភាពសម្រាប់គ្រួសារកសិករនៅជនបទ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកសមាជិកា ជា ពិសេសលោក ខៃរ៉ូល ហាហ្វីស និងអង្គការ Muslim Aid ដែលបានសហការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយចីរភាព និងលើកទិសដៅអនុវត្តបន្ត ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបសុសត្វ ២០១៦- ២០២៥ ដោយផ្សាភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩- ២០២៣ ជាពិសេសមុំទី១ នៃចតុកោណទី៤ ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កាទទួលបានពីកិច្ចសហការនេះជាប្រយោជន៍ដល់ន្រជាកសិករ និងសេដ្ឋកិច្ចជាតិជារួម។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ក្នុងនោះ ការលើកកម្ពស់សេវាសុខភាពសត្វ ការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វ ការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភព លោក (WTO) អង្គការសុខភាពសត្វពិភពលោក (OIE) និងការធ្វើសមាហរណកម្មកម្ពុជាក្នុងអាស៊ាន និងក្នុងសាកលលោកផងដែរ។ ក្នុងបរិការណ៍នេះ ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គ្រប់គ្រងអនុវិស័យនេះ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារអនាម័យលើផលិតផលសត្វ និងជំរុញអនុវត្តវិធានការអនាម័យសត្វដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ក៏ដូចជាការការពារសុខភាពសាធារណៈជាចម្បងផងដែរ។ ជាងនេះទៅទៀត ការជំរុញលើកទឹកចិត្តដល់ការវិនិយោគពីវិស័យឯកជន ត្រូវបានលើក កម្ពស់សំដៅពង្រីកការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យម និងធំដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់ពីលទ្ធភាព កាត់បន្ថយការនាំចូលនូវផលិតផល និងវត្ថុធាតុដើមដែលមិនចាំបាច់ពីបរទេស និងការធ្វើចំណាកស្រុករបស់ពលករកម្ពុជា។ ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ និងផ្សាភ្ជាប់ទីផ្សារជូនកសិករ និងអ្នកផលិត ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មសត្វ និងផលិតផលសត្វជាដើម ។

ទោះជាយ៉ាងណា យើងទទួលស្គាល់ថា ការអភិវឌ្ឍផលិតកម្មសត្វ ការស្រាវជ្រាវ ការអភិវឌ្ឍពូជ សត្វ និងការផ្តល់សេវាបច្ចេកទេសនៅមានកម្រិត ការអភិវឌ្ឍខែ្សច្រវាក់ផ្គត់ផ្គង់មិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ ខ្វះការវិនិយោគលើការកែច្នៃផលិតផលសត្វ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារ តម្លៃអគ្គិសនីនៅខ្ពស់ ការធ្លាក់ចុះកម្លាំងពលកម្ម ស្របពេលនឹងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។ ម្យ៉ាង ទៀត ប្រព័ន្ធផលិតកម្មសត្វ ភាគច្រើនជាផលិតកម្មខ្នាតតូច ដែលតែងតែទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីបាតុភូតធម្មជាតិ ការរាលដាលនៃជំងឺឆ្លងសត្វផ្សេងៗក៏បានដាក់បន្ទុកធ្ងន់ធ្ងរដល់ការអភិវឌ្ឍវិស័យកសិកម្មផងដែរ។ ឆ្លើយតបទៅនឹងមូលបញ្ហានេះ ពិសេសក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញនូវចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍វិស័យផលិត កម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វបែបទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ តាមរយ: ជំរុញកំណើនផលិតកម្មសត្វឱ្យកើន ៣%/ឆ្នាំ ដោយបង្កើនផលិតផលសាច់ពី ២៤០ពាន់តោននៅឆ្នាំ២០១៩ ដល់២៧០ពាន់តោននៅឆ្នាំ២០២៣ និងអត្រា % នៃការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មកើនពី១៩% នៅឆ្នាំ២០១៧ ដល់ ៣០% នៅឆ្នាំ២០២៣ ជំរុញការចិញ្ចឹមគោពូជកូនកាត់ឲ្យបានប្រមាណ៣០% នៅឆ្នាំ២០២៣។

ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តគម្រោងនេះបន្ថែមទៀត ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ចក្ខុវិស័យ និងអនុសាសន៍មួយចំនួនជូនអង្គពិធីទាំងមូល ដើម្បីជាធាតុចូលសម្រាប់យកទៅពិចារណា និងអនុវត្តបន្តដូចតទៅ៖

ទី១. គ្រប់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាឲ្យបានល្អប្រសើរជាមួយដៃគូអភិវឌ្ឍន៍ផ្នែកចិញ្ចឹមសត្វ ជាពិសេសមួយអង្គការ Muslim Aid ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣។

ទី២. អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជួយគាំទ្រ និងសហការផ្តល់បចេ្ចកទេសដល់ប្រជាកសិករជាមួយអង្គការ Muslim Aid ដោយត្រូវផ្សព្វផ្សាយបន្តដល់កសិករចិញ្ចឹម ការជ្រើសរើសពូជ ការបង្កាត់ដោយសិប្បនិម្មិត ការធ្វើអនាម័យ ការចាក់វ៉ាក់សាំង។

ទី៣. ត្រូវលើកកម្ពស់ការស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ពូជសត្វ និងការបង្កាត់ពូជ ដើម្បីបង្កើនផលិតភាពសត្វ ធ្វើឲ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាពផលិតផលសត្វ។ ត្រូវបន្តប្រែក្លាយការចិញ្ចឹមសត្វជាលក្ខណគ្រួសារឲ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម លើកទឹកចិត្តដល់ការចិញ្ចឹមដែលមានផលិតភាពខ្ពស់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ។

ទី៤. ជំរុញនិងលើកកម្ពស់ការត្រួតពិនិត្យអនាម័យសត្វ ផលិតផលសត្វ គុណភាព និងអនាម័យចំណីសត្វ និងបសុឱសថ ដើម្បីការពារជំងឺឆ្លង ធានាគុណភាពសុវត្ថិភាពសាច់សត្វ និងផលិតផលសត្វសម្រាប់អ្នកបរិភោគ។

ឯកឧត្តមសង្ឃឹមថាអង្គការ Muslim Aid នឹងខិតខំអនុវត្តភារកិច្ចរបស់ខ្លួនជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីសម្រេចតាមគោលដៅ គោលបំណង និងទទួលបានលទ្ធផលជាផ្លែផ្កា តាមការរំពឹងទុក។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 322

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 354

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 812

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 878

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 953

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 877

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 962

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 898

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 969

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1226

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1390

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...