ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវមួយចំនួន នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៣ ធ្នូ ២០២៤ 3073

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ហុង ណារិត ឯកឧត្តម ស្រី សុទ្ធា លោកជំទាវ លី សាគីណា ឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះជួបកសិករប្រមូល​ផល​ស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ដែលមាន​ទីតាំងនៅ​ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

គោលបំណងនៃដំណើរការចុះជួបនោះ ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់ ជាពិសេសតម្លៃស្រូវ ទាំងនៅទីវាល និងនៅ​រោង​ម៉ាស៊ីនកិនស្រូវ។ លទ្ធផលទទួលបានជារួមមាន៖ ស្រូវនាងខុន ជា​ប្រភេទ​ស្រូវដែលធន់នឹងជំងឺ និងទទួលបរិមាណទិន្នផលស្រូវ​ល្អ​ព្រម​ទាំង​មាន​តម្លៃសមរម្យ អាចឱ្យកសិករទទួលបានប្រាក់ចំណេញ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងក្រុមការងារ​បានបន្តចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលប្រមូលទិញស្រូវធ្ងន់ចំនួន៣ មានទី១៖ រោងម៉ាស៊ីនកិនស្រូវ វិបុលតារា លោកស្រី មាស ដារ៉ា មាន​សេចក្តីរីករាយដែលក្រុមការងារក្រសួងកសិកម្មអញ្ជើញចុះមកដល់ទីតាំង។ ម្ចាស់រោងម៉ាស៊ីនរូបនេះបញ្ជាក់បន្ថែមថា គាត់បានទទួលទិញស្រូវធ្ងន់ ស្រូវ​នាងខុន ប្រមាណ៣០០តោនក្នុងមួយថ្ងៃ ដើម្បីចូលរួមជួយកសិករ​ឱ្យ​មានជីវភាពល្អប្រសើរ។ រោងម៉ាស៊ីនកិនស្រូវនេះស្ថិតនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ទី២៖ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលស្ថិតនៅភូមិធំជើង ឃុំអូរ​ប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ម៉េង បូរ៉ាន់ ជាម្ចាស់​រោងម៉ាស៊ីនបានថ្លែងអំណរគុណក្រសួងកសិកម្មតែងតែយកចិត្តទុកដាក់ចុះជួបពិភាក្សារកដំណោះស្រាយជូនប្រជាកសិករ និងរោងម៉ាស៊ីនរបស់​លោក ជាពិសេសតម្លៃកសិផល លោកបញ្ជាក់ថា ក្នុងរដូវប្រមូលផលនេះ លោក​​ប្រមូលទិញស្រូវនាងខុន បានជាង ១០០០តោនហើយ។

ទី៣៖រោងម៉ាស៊ីនស្រូវ Signature of Asia លោក ផាត់ សុភក្តិ អនុ​ប្រធាន​រោងម៉ាស៊ីន បានស្នើដល់ក្រសួងកសិកម្មចងក្រងសហគមន៍​កសិកម្មទំនើបបន្ថែមទៀត ដើម្បីងាយស្រួលប្រមូលទិញស្រូវ និងណែនាំ​ដល់កសិករឱ្យប្រើជីសរីរាង្គធម្មជាតិជំនួយ និងប្រើប្រាស់ថ្នាំកសិកម្ម​ឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយថ្លៃដើមនិងទទួលបានគុណភាព​ស្រូវស្តង់ដា តាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ៕

Other News
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 159

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 609

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 631

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 915

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 994

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1077

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 997

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1124

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1054

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1118

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1422

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...