លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យសភាពការណ៍បង្កបង្កើនផលកសិកម្មដំណាំកាកាវរបស់ក្រុមហ៊ុន KAMKAV ខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០១៩ 15091

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យសភាពការណ៍បង្កបង្កើនផលកសិកម្មដំណាំកាកាវ របស់ក្រុមហ៊ុន KAMKAV ស្ថិតនៅភូមិពោធិ៍ក្រូច ឃុំស្រែអំភូមិ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី។

លោក ជាន ចាន់ផុល អ្នកគ្រប់គ្រងទូទៅបានឱ្យដឹងថាដោយពិនិត្យឃើញពីសក្តានុពលនៃទឹកដីខេត្តមណ្ឌលគីរី ក្រុមហ៊ុនបានដាក់ទុនជា ៣លានដុល្លារ វិនិយោគលើដំណាំកាកាវតាំងពីឆ្នាំ២០១៤ ក្នុងគោលបំណង៣គឺ ១.ដាំដុះខ្លួនឯង ២.បណ្តុះកូនរួចលក់ជូនដៃគូដាំដូចជា សហគមន៍ ឬកសិករ និង៣.ប្រមូលទិញផលពីដៃគូក្នុងតម្លៃតាមកិច្ចសន្យា។ បច្ចប្បន្នក្រុមហ៊ុនមានផ្ទៃដីដាំសរុបចំនួន ២៤ហត ហើយនៅឆ្នាំ២០១៨ ហើយផ្ទៃដី ៨ហត ប្រមូលផលបានគ្រាប់ស្ងួតចំនួន ៤០០kg សម្រាប់ទុកធ្វើពូជ។ នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តុះកូនបាន ចំនួន ២៧,៥០០ដើម សម្រាប់ទុកដាំលើផ្ទៃដី ២៥ហត ដោយសហការដាំជាមួយសហគមន៍ ឬកសិករ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា រនិងផ្តល់បច្ចេកទេសបន្ថែម។ ជាមធ្យមកាកាវដាំបាន៣ឆ្នាំអាចប្រមូលផលបានពីរដងក្នុងមួយឆ្នាំ ហើយការប្រមូលផលម្តងទទួលបាន ៣,៥-៤តោន/ហត តម្លៃនៅលើទីផ្សារបច្ចុប្បន្នប្រមាណជាង ២០០០ដុល្លារ/តោន ហើយមានតម្រូវការខ្ពស់។ លោកចាន ផុល បានសំណូមពរឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធជួយគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន សហគមន៍ក្នុងការដាំដំណាំកាកាវឱ្យទទួលបានជោគជ័យ ជាពិសេសជួយសម្រួលបែបបទនាំចេញផលិតផលកាកាវនាពេលអនាគត។

ជារួមឯកឧត្ដមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានខិតខំអភិវឌ្ឍដំណាំកាកាវជា បន្តបន្ទាប់ដោយបានរៀបចំជាខ្សែច្រវាក់ផលិតកម្ម ដាំ វេចខ្ចប់ និងនាំចេញ ហើយសង្ឃឹមថាក្រុមហ៊ុននឹងអាចបង្កើនបរិមាណនាំចេញកាកាវទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។ ឯកឧត្តមបានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេស និងច្បាប់ចុះមកជួយសហការរៀបចំចងក្រងសហគមន៍ផលិតឱ្យបានត្រឹមត្រូវ និងបង្កើនសេចក្តីទុកចិត្ត ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មកាកាវទាំងបរិមាណ និងគុណភាព។

Other News
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 234

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញពិនិត្យការដាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញពិនិត្យដំណាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ដែលមានផ្ទៃដីដាំដុះទំហំ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 223

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​ប្រមូល​ធាតុចូល ស្តីពី« ការរៀបចំផែនទីបង្ហាញផ្លូវគម្រោងពង្រឹង​ពាណិជ្ជកម្ម​អេឡិចត្រូនិកនៅតំបន់ជនបទ (REEP) »

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុម​ការងារ​ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 221

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦​ នៅទីស្តីការក្រសួង

នាព្រឹកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 241

ឯកឧត្ដមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំការពង្រឹងសមត្ថភាពដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ស្ដីពី «ការត្រៀមបង្ការគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» នៅខេត្តពោធិ៍សាត់

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព​ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 243

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ច​ប្រជុំ​អន្តរក្រសួង ដើម្បីពិនិត្យលើរបៀបវារៈស្តីពី «កិច្ចប្រជុំ​គណៈ​កម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ »

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក កើត កិត្តិនាថ អគ្គលេខាធិការរងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 231

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាពក្នុងពិធី «សម្ពោធ​ដាក់ឱ្យ​​ប្រើ​ប្រាស់​ជាផ្លូវការនូវប្រភេទពូជដំណាំគម្របដីដែល​បានចុះ​បញ្ជីជាពូជជាតិ និងការត្រួតពិនិត្យគុណភាពពូជដំណាំតាមប្រព័ន្ធ​ធានាគុណភាព (QDS)»

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុ​ប្រធាន​គណៈកម្មការតម្រង់ទិសនៃសម្ព័ន្ធកសិកម្មអភិរក្ស...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 241

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់​ទិស​លើការអភិវឌ្ឍផលិតកម្មស្រូវកាបោនទាប រវាងក្រុមហ៊ុន និងសហ​គមន៍​កសិករ នៅខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមាន​ការអមដំណើរដោយ ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 227

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោង រួមជាមួយ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និង ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម

នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានសហការដឹកនាំកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 303

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 298

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 315

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 308

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...