ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពបទល្មើសនេសាទក្នុងខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ២៣ មេសា ២០២៦ 246

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះជួបសំណេះសំណាលជាមួយមន្ត្រីជលផល ដោយមានការចូលរួមដោយលោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផលនៃអគ្គនាយកដ្ឋានជលផល។
បន្ទាប់មកឯកឧត្តមក៏បានដឹកនាំក្រុមការងារជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយនាយកដ្ឋានអធិការកិច្ចជលផលនៃអគ្គនាយកដ្ឋានជលផល និងអាជ្ញាធរស្រុកព្រៃឈរ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ១ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ២២០ម៉ែត្រ បង្គោលចំនួន ១១០ដើម ព្រមទាំងចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន ផល្លីកា ក៏បានផ្ដល់អនុសាសន៍ជូនក្រុមការងារបន្តប្រឹងប្រែងបង្រ្កាបបទល្មើសនេសាទ និងការពារកន្លែងអភិរក្សជលផលចែកវេនចេញល្បាត។ ជាចុងបញ្ចប់ ឯកឧត្តមបាន កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីអភិវឌ្ឍធនធានជលផល ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕

Other News
ចេញ​ផ្សាយ​ ២៤ មេសា ២០២៦ 109

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ និងឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា អញ្ជើញចុះពិនិត្យប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ដំណាំម្រេចនៅខេត្តកែប

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោងអភិវឌ្ឍន៍នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៦ 116

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញដឹកនាំមន្ត្រីបង្គោលតាមអនុវិស័យ ចូលរួមកិច្ចប្រជុំត្រៀមរបស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ស្តីពីស្ថានភាពវិវត្តន៍ចុងក្រោយនៅមជ្ឈិមបូព៌ា

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្រ្តីបង្គោលតាមអនុវិស័យ ចូលរួមកិច្ចប្រជុំត្រៀមរបស់ឧត្តមមន្ត្រីកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៦ 183

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំរូបសញ្ញានិងត្រា របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA)

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាលើការងាររៀបចំរូបសញ្ញានិងត្រា របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៦ 183

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ដាក់វិញ្ញាសាថ្មីដល់ភាគីពាក់ព័ន្ធក្នុងការងារអភិរក្សផ្សោតទន្លេមេគង្គ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវសមិទ្ធផលចាស់ និងបង្កើន​សមិទ្ធផលថ្មីបន្ថែម

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ដឹកនាំក្រុមការងារអភិរក្សជលផល និងខណ្ឌជលផល​ខេត្ត​ក្រចេះ...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៦ 247

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពបទល្មើសនេសាទក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះជួបសំណេះសំណាលជាមួយមន្ត្រីជលផល...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៦ 249

សេចក្តីថ្លែងការណ៍របស់ប្រទេសកម្ពុជា៖ ការអំពាវនាវរកសន្តិភាព ការវិនិ​​យោគ និងសកម្មភាពអាកាសធាតុ ដើម្បីការពារសន្តិសុខ​ស្បៀងក្នុងតំបន់

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់ប្រទេសកម្ពុជា៖...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៦ 241

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មាស ពិសិដ្ឋ និងឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត​គម្រោង​ខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ក្នុងខេត្តតាកែវ

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោងអភិវឌ្ឍន៍ និងឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៦ 330

សត្វកន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វជិតផុតពូជ ចំនួន​១៥ក្បាល​ ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ នៃខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៦ 323

លោកជំទាវ យ៉ើ អាស៊ីគីន៖ កម្ពុជាចង់កែប្រែដោយឈានចេញពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើមចេញពីវិស័យកសិកម្មទៅជាមជ្ឈមណ្ឌលផលិត និងកែច្នៃកសិផល ដែលមានតម្លៃបន្ថែមខ្ពស់

ថ្លែងក្នុងវេទិកាពិភាក្សា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្នុងមហា សន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើក ទី៣៨ នៅប្រទេសព្រុយណេ ដារូសាឡឹម លោកជំទាវអនុរដ្ឋ...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៦ 366

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០៥០គីឡូក្រាម និងស៊ុតទាចំនួន ១ ៦២០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកំលាំងយោធាការពារនៅទិសឧត្តរមានជ័យ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០៥០គីឡូក្រាម និងស៊ុតទាចំនួន ១...
ចេញ​ផ្សាយ​ ២១ មេសា ២០២៦ 565

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ និងពិភាក្សាការងារលើការរៀបចំ​ បណ្ឌិតសភាវិទ្យសាស្រ្តកសិកម្ម​ (CASA) នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នាព្រឹកថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ និងពិភាក្សាការងារលើការរៀបចំ​ បណ្ឌិតសភាវិទ្យសាស្រ្តកសិកម្ម​ (CASA)...
ចេញ​ផ្សាយ​ ២១ មេសា ២០២៦ 556

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំប្រតិភូ ក្រសួង​កសិកម្ម ចូលរួមមហាសន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើកទី៣៨ នៅប្រទេសព្រុយណេ ដារូសាឡឹម

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស...