ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត សហការី និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត សម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មចំរើនផលរាំងកេសី ស្ថិតនៅឃុំរាំងកេសី ស្រុកសង្កែរ ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២២ 4135

អញ្ជើញចេញពីកម្មវិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដី ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម សឿម ប៉ុនរិទ្ធិ អភិបាលរងខេត្ត សហការី និងដោយមានការចូលរួមផងដែរលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត សម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មចំរើនផលរាំងកេសី ស្ថិតនៅឃុំរាំងកេសី ស្រុកសង្កែរ ខេត្តបាត់ដំបង។ ចំពោះសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយឧបត្ថម្ភ របស់អង្គការ JICA និងការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជំនាញការជប៉ុនដែលបានជួយជ្រោមជ្រែងទាំងបច្ចេកទេស និងហិរញ្ញវត្ថុធ្វើឲ្យសហគមន៍កសិកម្មចំរើនផលរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ដ្រីបានធ្វើចំណាប់អារម្មណ៍ថា បច្ចុប្បន្នការផលិតកម្មផលិតពូជ ស្រូវសុទ្ធ មានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ ធន់នឹងជំងឺ និងសត្វល្អិតចង្រៃនៅមិនទាន់បានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពតាមតម្រូវការប្រើប្រាស់ ហើយភាពខ្វះខាតនេះ គឺជាឧបសគ្គក្នុងការជំរុញផលិតកម្មដំណាំស្រូវប្រកបដោយផលិតភាព និងនិរន្តរភាព។ ឯកឧត្តមបន្តថា ឃ្លាំង លានហាលស្រូវ និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយពូជស្រូវបានទូលំទូលាយ បង្កើនបរិមាណផលិតពូជស្រូវកាន់តែមាន ប្រសិទ្ធភាព តាមរយៈគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ JICA កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា គម្រោងនេះបានជួយមន្ត្រីសហការទាំងនៅអគ្គនាយដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៤ មានខេត្តព្រៃវែង កំពង់ឆ្នាំ តាកែវ និងខេត្តបាត់ដំបង ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតកម្ម ការគ្រប់គ្រងផលិតកម្មគ្រាប់ពូជស្រូវ ការរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព និងការបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ លើសពីនេះ គម្រោងបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមសហគមន៍កសិកម្មក្នុងខេត្តគោលដៅត្រូវបានបំពាក់ និងកែលម្អ ដែលនឹងជួយឱ្យដំណើរការធុរកិច្ចគ្រាប់ពូជស្រូវនៅក្នុងសហគមន៍ និងការប្រើប្រាស់គ្រាប់ពូជស្រូវកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាក់ស្តែង តាមរយៈគម្រោង RSPP សហគមន៍ចំរើនផលរាំងកេសីបានទទួលការគាំទ្រថវិកាសរុបចំនួន ២៣៨ ២១៤ដុល្លារ ក្នុងនោះសម្រាប់សាងសង់ឃ្លាំង និងលានហាលមានចំនួន ១៧០ ១២២ដុល្លារ ទិញម៉ាស៊ីនសម្អាតគ្រាប់ពូជស្រូវចំនួន ៣០ ៧៥០ដុល្លារ និងសេវាកម្មទីប្រឹក្សាមានចំនួន៣៧ ៣៤២ ដុល្លារ។ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តាំផ្ញើឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តខិតខំប្រឹងប្រែងជួយដល់សហគមន៍កសិកម្មទូទាំងខេត្តគោលដៅទាំងបច្ចេកទេស ការងារគ្របគ្រងផលិតកម្ម រដ្ឋបាល និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យសហគមន៍ផលិតគ្រាប់ពូជស្រូវមាននិរន្តរភាព ធានាបានបរិមាណផលិត និងគុណភាពគ្រាប់ពូជខ្ពស់។ ចំពោះសហគមន៍កសិកម្មចំរើនផល ត្រូវខិតខំរួមសាមគ្គីគ្នាមើលថែទាំ និងប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវឲ្យអស់លទ្ធភាព ធានាបានទាំងប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពផលិតគ្រាប់ពូជស្រូវ និងលើកកម្ពស់កម្រិតជីវភាពសមាជិកសហគមន៍ និងជាពិសេសឈានទៅជាសហគ្រិនផលិតគ្រាប់ពូជស្រូវក្នុងតំបន់នេះនាពេលអនាគត។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 443

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 469

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 874

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 946

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1033

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 947

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1040

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 978

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1031

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1351

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1582

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...