ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yaron Tamir ជានាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២២ 3908

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yaron Tamir ជានាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក Yaron Tamir ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ។ លទ្ធផលនៃកិច្ចសហ ប្រតិបត្តិការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលផ្តល់ឱកាសឲ្យដល់និស្សិតទៅធ្វើកម្មសិក្សានៅប្រទេសអីស្រាអែលរយ:ពេល ១១ខែជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា កម្មសិក្សានេះបានបង្កើនចំណេះដឹងបច្ចេកទេស តាមរយ:ការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដល់សិក្ខាកាមវ័យក្មេងដែលមានសក្តានុពល បានយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបរបបរស់នៅ និងធ្វើការងារជាក្រុម ជាបុគ្គលមានការទទួលខុសត្រូវ មានវិន័យ ជាអ្នកគ្រប់គ្រង ដឹកនាំ សហការល្អ និងខិតខំសិក្សារៀនសូត្រអំពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនគេ និងប្រទេសកំណើតរបស់ខ្លួន។ ជាក់ស្តែង និស្សិតដែលត្រឡប់មកមាតុភូមិវិញ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលខ្លួនបានសិក្សារៀនសូត្រជូនប្រជាកសិករ ខ្លះបម្រើការឲ្យក្រុមហ៊ុន និងខ្លះទៀតធ្វើអាជីវកម្មកសិកម្មដោយខ្លួនគេផ្ទាល់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើរ និងស្នើសុំបង្កើនចំនួននិស្សិត ឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្មដែលមាននិន្នាការកើនឡើងជាលំដាប់ ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាមានលក្ខណ:ទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ នរវានុវត្តន៍ និងចូលរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។ ដោយឡែកសកលវិទ្យាល័យភូមិន្ទកសិកម្ម គួររៀបចំចងក្រងបញ្ជីឈ្មោះនិស្សិតកម្មសិក្សា សិក្សាស្រាវជ្រាវឲ្យបានឃើញពីសកម្មភាពការចូលរួម អភិវឌ្ឍវិស័យកសិកម្មបន្ទាប់ពីបានបញ្ចប់កម្មសិក្សារបស់ពួកគេ ទំនាក់ទំនង និងការរីកចម្រើនទាំងចំណេះដឹងវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។ល។ លោកនាយកក្រុមហ៊ុនបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជូនចំពោះ ឯករដ្ឋមន្រ្តីដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរធ្វើឲ្យកម្មសិក្សាដែលមានអាយុ ១៤ឆ្នាំកន្លងមកទទួលបានលទ្ធផលគួរឲ្យកត់សំគាល់។ ថ្មីៗនេះ លោកបានចុះជួបអតីតនិស្សិតកម្ម សិក្សាម្នាក់ដែលកំពុងធ្វើអាជីវកម្មដាំផ្សិតផ្ទាល់ខ្លួន មានលក្ខណ:រីកចម្រើនល្អប្រសើរ ហើយលោក ចង់ឃើញនិស្សិតផ្សេងទៀតមានសកម្មភាពដូចគេម្នាក់នេះដែរ។ ហេតុនេះហើយ នាអនាគតដ៏ខ្លី ក្រុមហ៊ុនមានបំណងសហការជាមួយក្រសួងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបានបញ្ចប់កម្មសិក្សាមកធ្វើជាគ្រូបង្គោល ធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករ។ លោកបានបន្តថា កន្លងមកនិស្សិតកម្ពុជាទទួលបានការកោតសរសើរពីកសិករអីស្រាអែល ថាជានិស្សិតមានការតស៊ូ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពវិន័យបានល្អ ហើយនេះគឺជាដើមទុន ឬជាទ្រព្យយ៉ាងល្អសម្រាប់កសាងអនាគតខ្លួនគេ។ ទាក់ទងនឹងសំណើរក្សា ឬបង្កើនចំនួននិស្សិតឲ្យទៅធ្វើកម្ម សិក្សានោះ លោកនាយកក្រុមហ៊ុនបានជម្រាបថានៅចុងខែនេះ ឬដើមខែកក្តដា លោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ឆ្លៀតយកឱកាសនេះ លោកជំទាវ ក៏មានកម្មវិធីជួបជាមួយឯកឧត្តមរដ្ឋមន្រ្តី នឹងជម្រាបជូនអំពីសំណើនេះដោយផ្ទាល់ផងដែរ។ តាមរបាយការណ៍របស់ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការបានឲ្យដឹងថាកម្មវិធីហាត់ការ នៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ គិតមកដល់បច្ចុប្បន្នមានអាយុ ១៤ឆ្នាំហើយ មាននិស្សិតសរុបចំនួន ១ ៤៦៩នាក់។ ឆ្នាំ២០២១ មាននិស្សិត ២០០នាក់ ក្នុងនោះ RUA ចំនួន ១៦៥នាក់ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ១៨នាក់ សាកលវិទ្យាល័យស្វាយរៀងចំនួន ១១នាក់ និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំចំនួន ៦នាក់។ និស្សិតទាំង ២០០នាក់បានទៅរៀនយកជំនាញរៀងខ្លួន មានជាអាទិ៍ ៖ ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. អភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ៨. ការធ្វើកសិកម្មឈើហូបផ្លែ និង ៩. និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន៖ ១. ការចិញ្ចឹមមាន់ ២. សាកវប្បកម្ម ៣. ការប្រមូលផល និងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត និង ៦. គ្រាប់ពូជជាដើម ។ សម្រាប់ឆ្នាំ២០២២ មាននិស្សិតដាក់ពាក្យចំនួន ៣១៦នាក់ ក្នុងនោះ សកលវិទ្យាល័យភូមិន្ទកសិកម្ម មាន ២៧៦នាក់ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១៧នាក់ សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ ១៦នាក់ និង សាកលវិទ្យាល័យស្វាយរៀង ០៧នាក់។ RUA កំពុងធ្វើជ្រើសរើសនិស្សិតដែលមានលក្ខណ: សម្បត្តិគ្រប់គ្រាន់ឆ្លើយតាមតម្រូវការ។ ប៉ុន្តែ ឯកឧត្តមសាកលវិទ្យាធិការ បានបញ្ជាក់ថាឆ្នាំនេះ កូតាត្រូវផ្តល់ជូនបានតែ ៥០% នៃចំនួននិស្សិតសរុប ២០០នាក់ កាលពីឆ្នាំ២០២១។ ករណីនេះ RUA បានពិភាក្សាជាមួយក្រុមហ៊ុន និងបានលើកសំណើជូនទៅស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងបាងកកឲ្យពិនិត្យពិចារណារួចហើយ កំពុងរង់ចាំចម្លើយ។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 426

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 455

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 861

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 926

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1021

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 934

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1026

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 963

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1024

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1333

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1549

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...