ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលនៃតំបន់អាស៊ីអាគ្នេយ៍ (Southeast Asian Fisheries Development Center, SEAFDEC)

ចេញ​ផ្សាយ​ ២៧ មីនា ២០១៨ 7795

 នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា គ.ស ២០១៨ នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលនៃតំបន់អាស៊ីអាគ្នេយ៍ (Southeast Asian Fisheries Development Center, SEAFDEC) ដែលរៀបចំឡើងដោយរដ្ឋបាលជលផល និងបានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកទាំង១១ ប្រទេសក្នុងនោះមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម សីង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ប្រុយណេ មីយ៉ាម៉ា និងប្រទេសជប៉ុន។

កម្ពុជាបានចូលជាសមាជិក SEAFDEC ក្នុងឆ្នាំ២០០១ ហើយនេះជាលើក

ទី២ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះឡើង។ មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា គណៈប្រតិភូ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលកំពុងកើតឡើងនៅលើទឹកដីខេត្តសៀមរាបជាទីក្រុងប្រវត្តិសាស្ត្រនៃមាតុភូមិអង្គរដ៏បវរ។ វត្តមាននិងការផ្តល់គំនិត យោបល់ ចំណេះដឹង បទពិសោធន៍ និងអនុសាសន៍នានារបស់សមាជិកនៃអង្គប្រជុំ ពិតជាធាតុចូលដ៏មានសារៈប្រយោជន៍ក្នុងការអភិវឌ្ឍន៍វិស័យជលផលនេះម៉្យាង ម៉្យាងទៀតនេះជាឱកាសដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិ-បត្តិការឈានឆ្ពោះការវិវឌ្ឍន៍ជាវិជ្ជមាននៃវិស័យជលផលក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយនិរន្តរភាព។ ពិតណាស់ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារនៃរដ្ឋបាលជលផល និងទទួលបានកិច្ចសហការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសមាជិក SEAFDEC នោះកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះប្រាកដជាមិនអាចកើតឡើងបានឡើយ។

SEAFDEC បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការគ្រប់គ្រង ការអភិវឌ្ឍ ការអភិរក្សធនធានជលផលឲ្យមាននិរន្តរភាព។ ទោះជាយ៉ាងណា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ការនេសាទខុសច្បាប់ ការគ្មានរបាយការណ៍ និងការកើនឡើងនៃសកម្មភាពនេសាទ ដែលអាចហៅកាត់ថានេសាទបែប IUU (Illegal fishing, Unreported fishing and Unregulated fishing, IUU) នៅតែជាបញ្ហាចំបងដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

ជាងនេះទៅទៀត ការនេសាទបែប IUU ពិតជាបង្កគ្រោះថ្នាក់ដល់ធនធានជលផល និរន្តរភាព បរិស្ថាន បាត់បង់នូវកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចនិងសង្គម ជាពិសេសការបាត់បង់ប្រាក់ចំណូលរបស់សហគមន៍។ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ សហគមន៍ជលផលថ្នាក់តំបន់និងថ្នាក់អន្តរជាតិបានរៀបចំច្បាប់ និងបទប្បញ្ញត្តិជាច្រើនដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង។ ជាក់ស្តែង កម្ពុជាបានសហការជាមួយសហភាពអឺរ៉ុប អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងអង្គការអន្តរជាតិដទៃទៀត ពិសេសផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសមាជិក SEAFDEC ក្នុងការដោះស្រាយបញ្ហានេសាទបែប IUU នេះ ក្នុងបំណងគ្រប់គ្រងធនធានជលផលឲ្យមាននិរន្តរភាពទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។ លទ្ធផលជាវិជ្ជមានមួយចំនួនដែលកម្ពុជាទទួលបានពីកិច្ចខិតខំប្រឹងប្រែងនេះ បានបង្ហាញឲ្យឃើញថាវិស័យជលផលមានការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ ផលនេសាទទាំងទឹកសាប ទឹកប្រៃ និងវារីវប្បកម្មអាចធានាបាននូវការផ្គត់ផ្គង់ត្រី និងផលិតផលត្រីដល់ទីផ្សារក្នុងស្រុកដែលកំពុងតែកើនឡើងជាលំដាប់ និងមាននិន្នាការនាំចេញផងដែរជាពេលអនាគត។ យោងលើការងារប្រតិបត្តិជាក់ស្តែង ច្បាប់ស្តីពីជលផលដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ពិតជាមិនបានគ្របដណ្តប់ទៅលើវិសាលភាពនៃការធ្វើនេសាទនៅតំបន់ទឹកប្រៃឱ្យបានពេញលេញ។

នេះជាហេតុផលមួយ និងជាពិសេសអនុលោមទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការបានធ្វើវិសោធនកម្មច្បាប់នេះឱ្យសមស្របតាមលក្ខខណ្ឌនិងស្ថានភាពជាក់ស្តែងនៃការនេសាទ។ ក្រៅពីនេះ កម្ពុជាបាននិងកំពុងរៀបចំឯកសារចាំបាច់មួយចំនួនដើម្បីផ្តល់សច្ចាប័នដល់លិខិតតូបករណ៍អន្តរជាតិសម្រាប់វិស័យជលផលចំនួនពីរគឺ៖ទី១-កិច្ចព្រមព្រៀងវិធានការរដ្ឋម្ចាស់កំពង់ផែរបស់អង្គការFAO ដែល ត្រូវបានចាត់ទុកថាជាវិធានការប្រយុទ្ធប្រឆាំងនឹងការធ្វើនេសាទបែប IUU និងទី២-កិច្ចព្រមព្រៀងផលស្តុកត្រី របស់អង្គការសហប្រជាជាតិដែលបានទទួលស្គាល់ថាជាកិច្ចព្រមព្រៀងដើម្បីធានាការអភិរក្សយូរអង្វែងនិងការប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព។ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា SEAFDEC នឹងបន្តលើកកម្ពស់ការអនុវត្តវិធានការច្បាប់និងបច្ចេកទេសឲ្យមានប្រសិទ្ធភាពនិងសុក្រឹតភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទបែប IUU ឈានទៅសម្រេចឲ្យបាននូវនិរន្តរភាពធនធានជលផលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តខ្ពស់របស់សមាជិក SEAFDEC ក្នុងការអនុវត្តផែនការសកម្មភាពដើម្បីរក្សានិរន្តរភាពនៃការនេសាទ និងការអភិវឌ្ឍន៍ធនធានជលផល ហើយប្រាកដណាស់កម្ពុជានឹងបន្តចូលរួមនិងសហការជាមួយបណ្តាប្រទេសជាសមាជិកដើម្បីលើកកម្ពស់ការគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានជលផលឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានយកចិត្តទុកដាក់ និងផ្តល់ការឧបត្ថម្ភគាំទ្រដល់ផែនការសកម្មភាពអភិវឌ្ឍន៍ជលផលនៃតំបន់អាស៊ីអាគ្នេយ៍បានល្អប្រសើរនាពេលកន្លងមក និងសូមអំពាវនាវឲ្យបន្តជួយគាំទ្រ និងឧបត្ថម្ភទាំងថវិកា បច្ចេកទេស និងសម្ភារដើម្បីធានាដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅរួមចំណែកអភិវឌ្ឍវិស័យជលផលរបស់ប្រទេសនីមួយៗ និងតំបន់ទាំងមូលក្នុងបុព្វហេតុចំបងគឺការកាត់បន្ថយភាពក្រីក្រឱ្យទទួលបានជោគជ័យ។ ក្នុងនាមឲ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណ និងប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ករជាតិ សមាជិក សមាជិកាទាំងអស់សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការក្នុងឱកាសស្នាក់នៅលើទឹកដីអង្គរល្អផូរផង់នេះ។

Other News
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 284

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 578

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 634

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 638

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 640

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 626

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...