នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា ឆេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ អមដោយឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក កែវ តារារស្មី អភិបាលនៃគណ:អភិបាលស្រុកអូរជ្រៅ និងលោក លោកស្រីសមាជិកក្រុមការងារ ចុះពិនិត្យទីតាំងនិងសួរសុខទុក្ខប្រជាពលរដ្ឋនិងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាព ព្រមទាំងចូលរួមពិធីប្រគល់-ទទួលសម្ភារ:និងបរិក្ខារគាំទ្រពីឯកឧត្តម អ៊ុំ រាត្រី ប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដេីម្បីចែកជូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ពតាមបណ្តាភូមិ ឃុំជាប់ព្រំដែនដែលបានជម្លៀសមកទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះដែរ ក្រុមការងារបាននឹងកំពុងប្រចាំការនៅមូលដ្ឋាន ដេីម្បីបន្តសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕