ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញចុះពិនិត្យត្រៀមលក្ខណៈទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងពិនិត្យមើលស្ថានភាពស្រូវ នៅខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 505

នាព្រឹកថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយលោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យត្រៀមលក្ខណៈទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងពិនិត្យមើលស្ថានភាពស្រូវ នៅស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឲ្យប្រជាកសិករធ្វើការជជែក និងរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធ មន្រ្តីកសិកម្មឃុំ និងមន្ទីរកសិកម្មខេត្តដើម្បីជួយសម្របសម្រួលពេលជួបប្រទះបញ្ហា ជៀសជាងការធ្វើសកម្មភាពនានាដែលនាំឲ្យមានភាពអសន្តិសុខសង្គម និងប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាមន្ទីរកសិកម្មត្រូវរៀបចំស្រែបង្ហាញ និងធ្វើការពិសោធន៍ប្រៀបធៀបពូជស្រូវក្នុងស្រុក និងពូជស្រូវនាំចូលពីបរទេសដូចជាពូជស្រូវ អូអឹម៥៤៥១ ជាដើមដើម្បីធ្វើការបង្ហាញដល់កសិករក្នុងស្រុកទាំង០៤​ នៃខេត្តបាត់ដំបង យល់ដឹងកាន់តែច្បាស់ និងផលប្រយោជន៍នៃការជំរុញការដាំពូជក្នុងស្រុក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរកសិកម្មខេត្តដើម្បីផ្តល់វគ្គបណ្តុះបណ្តាលពីការគ្រប់គ្រងកត្តាចង្រៃ ជម្ងឺ និងសត្វល្អិតលើស្រូវដល់ប្រជាកសិករ និងពិនិត្យមើលលទ្ធភាពនៃការកសាងសហគមន៍កសិកម្មទំនើប ដែលផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មរួមគ្នា មានធនធានមនុស្ស មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ ទទួលបានកម្ចីការប្រាក់ទាប ទទួលបានជំនួយបច្ចេកទេសពីក្រសួងកសិកម្ម និងហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំឲ្យមានការជំរុញផលិតកម្មតាមកិច្ចសន្យារវាងអ្នកផលិតស្រូវ និងវិស័យឯកជន ក្នុងករណីដែលឈ្មួញផ្អាកការទិញក្នុងកំឡុងពេលចូលឆ្នាំចិន-វៀតណាម ប្រជាកសិករមានមធ្យោបាយអាចរក្សាទុកស្រូវក្នុងស្រែសិន រឺអាចហាលសម្ងួតរក្សាទុកឲ្យបានត្រឹមត្រូវ ហើយអាជ្ញាធរមូលដ្ឋានត្រូវសហការផ្តល់ព័ត៌មាន និងទំនាក់ទំនងទៅកាន់ក្រសួងកសិកម្ម ដើម្បីសម្របសម្រួលជាមួយរោងម៉ាស៊ីនដើម្បីចុះជួយប្រមូលទិញ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០២៥ 39

ញត្តិថ្កោលទោស ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ញត្តិថ្កោលទោស ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៥ 200

លោកជំទាវអនុរដ្ឋលេខាធិការ អុឹម​ រចនា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​កែ​សម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេដើម្បីបង្កើនប្រសិទ្ធភាពការងារ​អភិរក្សសត្វផ្សោតតំបន់កាំពី

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​កែ​សម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេនៅតំបន់កាំពី...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 277

លោកជំទាវអនុរដ្ឋលេខាធិការ អុឹម​ រចនា អញ្ជើញដឹកនាំក្រុមការងារជំនាញ ​ចុះផ្សព្វផ្សាយពីការប្រើប្រាស់ឧបករណ៍នេសាទ ដល់ប្រជានេសាទ និងសហគមន៍នេសាទ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 289

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម ចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ ខេត្តកណ្ដាល

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជា...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 283

អនុមោទនាបុណ្យ មាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

អនុមោទនាបុណ្យ មាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៥ 268

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមជាកិត្តិយស​អបអរ​សាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណេតឆ្នាំ២០២៥ ក្រោម​ប្រធានបទ «កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ»

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ហាស់ សារ៉េត បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណេតឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 304

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅក្នុងខេត្តចំនួនបី

នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ ថ្នាក់ដឹកនាំនាយកដ្ឋាន...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 307

ឯកឧត្តមរដ្ឋលេខាធិការ​ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៥ 355

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងកិច្ចជំនួបពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម ជាមួយឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន

នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 396

កូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ នាថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២៥!

កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង៣:២០នាទីរសៀល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 378

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមពិធីបុណ្យប្រពៃណី​ចាប់​ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោក ងូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 370

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកណ្ដាល រីករាយចូលរួមស្តាប់មតិសំណេះសំណាលអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម

ក្រោយពីបានស្ដាប់មតិសំណេះសំណាលរបស់ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តកណ្ដាល បានសម្តែងការសាទរ...