ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Didier Fontenille ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pastuer du Cambodge) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៦ មីនា ២០១៨ 3870

នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៦:០០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Didier Fontenille ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pastuer du Cambodge) និងសហការីចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីការបោះពុម្ភសៀវភៅដែលមានចំណងជើងថាការស្វែងយល់អំពីជំងឺឆ្កែឆ្កួតក្នុងប្រទេសកម្ពុជា។ លោក Didier Fontenille សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វ ដែលបានសហការ ចែករំលែកចំណេះដឹង បទពិសោធន៍ដែលជាធាតុចូលនិងជាគន្លឹះសម្រាប់រៀបចំចងក្រងសៀវភៅនេះឡើង ប្រយោជន៍ដើម្បីធ្វើការផ្សព្វផ្សាយអំពីជំងឺឆ្កែឆ្កួត (រោគសញ្ញា វិធានការការពារនិងព្យាបាល) ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពឲ្យដល់ប្រជាពលរដ្ឋទូទៅជារួម និងដោយឡែកដល់ម្ចាស់សត្វ។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានប៉ាស្ទ័រនិងអង្គការស៊ីប៉ាឲ្យដឹងថាក្នុង១ឆ្នាំៗមានប្រជាពលរដ្ឋប្រមាណជាង ៦០០ពាន់នាក់ត្រូវបានឆ្កែខាំ ផ្ទុយទៅវិញប្រជាពលរដ្ឋប្រមាណជា ៤០ពាន់នាក់ប៉ុណ្ណោះបានចាក់ថ្នាំការពារ ហើយមានជនរងគ្រោះប្រមាណ ៨០០នាក់ ក្នុងនោះ ៥០%មានអាយុក្រោម ១៥ ឆ្នាំ។

របាយការណ៍បានបញ្ជាក់បន្ថែមថាប្រសិនបើយើងមិនបានចាក់ថ្នាំការពារនោះអត្រាគ្រោះថ្នាក់ដល់ជីវិត ១០០%។ តួលេខនេះធ្វើឲ្យយើងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុងនិងនៅជនបទ។ ដូច្នេះឯកសារនេះក៏ពិតថាវាមិនអាចជួយលុបបំបាត់ជំងឺនេះបានទាំងស្រុង ក៏ប៉ុន្តែវាអាចចូលរួមកាត់បន្ថយនូវហានីភ័យដែលអាចកើតមានឡើងជាយថាហេតុចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារនិងស្រ្តីឲ្យនៅត្រឹម ៥០% និងជួយសង្រ្គោះជីវិតមនុស្សបាន ២០ ពាន់នាក់ក្នុងរយៈពេល ៥ឆ្នាំ និងកាត់បន្ថយគ្រោះថ្នាក់ឲ្យនៅអត្រាអប្បបរមានាឆ្នាំ២០២៥ តាមរយៈការបង្កើនសកម្មភាពចាក់ថ្នាំការពារដល់មនុស្សនិងសត្វផងដែរ។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា លោក Didier Fontenille និងសហការីពាក់ព័ន្ធ ដែលបានខិតខំយកអស់កំលាំងកាយចិត្តផ្តល់កិច្ចសហការល្អ សិក្សាស្រាវជ្រាវ រួចរៀបចំចងក្រងសៀវភៅនេះឡើងប្រយោជន៍ដើម្បីកាត់បន្ថយនិងឈានទៅលុបបំបាត់ជំងឺឆ្កែឆ្កួតពីព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។ ការរៀបចំចងក្រងសៀវភៅនេះស្របទៅនិងព្រឹត្តិការណ៍ពិភពលោកគឺទិវាពិភលោកប្រឆាំងជំងឺឆ្កែឆ្កួត ដែលបានប្រារព្វឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ សុំទៅវីទ្យាស្ថានជួយបោះពុម្ភបន្ថែមឲ្យបានច្រើនដើម្បីចែកចាយឲ្យទៅគ្រឹះស្ថានអប់រំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្តាល័យនានា ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើនថែមទៀតអំពីជំងឺនេះ។ ក្រៅពីនេះឯកឧត្តមបានស្នើសុំឲ្យវិទ្យាស្ថានជួយផ្តល់អាហារូបករណ៍ដល់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មដើម្បីធ្វើការសិក្សា ស្រាវជ្រាវទាក់ទងនិងជំងឺឆ្លង ជាពិសេសជំងឺហ្សូណូស (Zoonosis) ដែលជាប្រភេទជំងឺអាចឆ្លងពីសត្វមកមនុស្ស ហើយពីមនុស្សមកសត្វ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 130

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 128

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 123

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 155

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 252

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 257

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 231

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 248

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 394

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 390

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 732

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 652

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕